រន្ទះ​ប្រល័យ​ជីវិត​ក្មេងប្រុស​ម្នាក់​ស្លាប់​ពេល​ទៅ​គ្វៀលគោ​មេឃ​កំពុង​ភ្លៀង​

0

ខេត្តតាកែវៈ រន្ទះ​ប្រល័យ​ជីវិត​ក្មេងប្រុស​ម្នាក់​ស្លាប់​ពេល​ទៅ​គ្វៀលគោ​មេឃ​កំពុង​ភ្លៀង​
ក្មេងប្រុស​ម្នាក់​ត្រូវបាន​ស្លាប់​ដោយសារ​រន្ទះបាញ់ ខណៈពេលដែល​ក្មេងប្រុស​នោះ ទៅ​ឃ្វាលគោ ជាមួយ​អ្នកជិតខាង​នៅត្រង់ចំណុច​ត្រពាំងវែង ស្ថិតក្នុង​ភូមិ​រមេញ​ខាងជើង ឃុំ​រមេញ 12011269_1621948598078290_506557612098547696_nស្រុក​កោះអណ្តែត ខេត្តតាកែវ ។ ហេតុការណ៍​គ្រោះថ្នាក់​ដោយសា​រន្ទះបាញ់​ខាងលើនេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១៥​និង​០០​នាទី​ថ្ងៃទី​១៣​ខែកញ្ញា ឆ្នាំ​២០១៥ ខណៈពេលដែល​មេឃ​កំពុង​បង្អុរ​ភ្លៀង​មួយ​មេ​យ៉ាង​ធំ ដោយ​ក្មេងប្រុស​រងគ្រោះ​មិនបាន​រក​កន្លែង​ជ្រក​ភ្លៀង​នោះទេ​នៅពេលនោះ ទើប​បណ្តាល​ឲ្យ​កើតហេតុ​យ៉ាងនេះ​ទៅ​។​
​លោកនាយ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​រមេញ បាន​ឲ្យ​ដឹងថា​ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ ងិន លេន អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​ចំបក់​ឯម ឃុំ​រមេញ ស្រុក​កោះអណ្តែត ខេត្តតាកែវ ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាមៗ ខណៈដែល​រូបគេ​ទៅ​ឃ្វាលគោ​នៅ​ចំណុចកើតហេតុ​ខាងលើ ពេល​មេឃ​កំពុង​ភ្លៀង​យ៉ាងខ្លាំង​។​
​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​បាន បន្តទៀតថា ក្រោយពេល​កើតហេតុ​លោក​បាន​ចាត់តាំង​កម្លាំង​ប៉ុស្តិ៍ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះអណ្តែត និង​អាជ្ញាធរ​ភូមិ​-​ឃុំ ចុះ​ពិនិត្យ​សាកសព ឃើញថា​ពិតជា​ស្លាប់​ដោយសារ​រន្ទះបាញ់​ពិតប្រាកដ​មែន និង​បានប្រគល់​សាកសព​ជូន ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕Bun rithy12011269_1621948598078290_506557612098547696_n