​បើក​សិក្ខាសាលា​ស្តីពី​កិច្ចព្រមព្រៀង​ទំនិញ​អាស៊ាន​ដែលមាន​សិក្ខាកាម​ចូលរួម​ស្តាប់​ជិត​១០០​នាក់​

0

​ខេត្តបន្ទាយមានជ័យ​
​ព្រឹក​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៥​នៅ​សាលប្រជុំ​សណ្ឋាគារ​ព្រះ​ច័ន្ទ នៅ​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​បើក​សិក្ខាសាលា​ស្តីពី​កិច្ចព្រមព្រៀង​ទំនិញ​អាស៊ាន​។​ពិធី​នេះ​មានការ​ចូលរួម លោក​អោម​ចន្ថា អភិបាលរង​image (2)ខេត្តបន្ទាយមានជ័យ លោក​សាន​ភិ​រុ​ណ្ណា តំណាង​ឲ្យ​ក្រសួងពាណិជ្ជកម្ម​និង​មន្ត្រី​នៅ​មន្ទីរ​ពាណិជ្ជកម្ម​និង​អ្នកពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​។​លោក​សាន​ភិ​រុ​ណ្ណា​បាន​មាន​ប្រសា​ន៍​ក្នុង​សិក្ខាសាលា​នោះ​ថា​ក្នុង​ការបើក​សិក្ខាសាលា​ស្តីពី​កិច្ចព្រមព្រៀង​ទំនិញ​អាស៊ាន​នេះ​វា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​លើកស្ទួយ​ចំណេះដឹង​លើ​វិស័យ​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ទូលំទូលាយ​ក្នុង​តំបន់​។​លោក​បាន​បន្តទៀតថា​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​១៩៩៩​ហើយ​យើង​បាន​ចុះ​កិច្ចព្រមព្រាង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​image (3)រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ​គឺ​ដើម្បី​កិច្ចព្រមព្រៀង​ទំនិញ​អាស៊ាន​។​លោក​បាន​បន្តទៀតថា​ការចុះ​កិច្ចព្រមព្រាង​នេះ​ផ្តើមចេញពី​កិច្ចព្រមព្រៀង​អនុគ្រោះ​ព័ន្ធ​ដែលមាន​ប្រសិទ្ធភាព​រួម​កិច្ចព្រមព្រៀង​អនុគ្រោះ​ព័ន្ធ​ជា​យន្តការ​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​របស់​តំបន់​ពាណិជ្ជកម្ម​សេរី​តាមរយះ​ការកាត់បន្ថយ​ព័ន្ធ​គយ​នាំចូល​និង​លប់បំបាត់​ការដាក់​កំរិត​ទាំង​បរិមាណ​និង​របាំង​មិនមែន​ព័ន្ធ​ផ្សេងទៀត​នៅក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​។​លោក​បាន​បន្តទៀតថា​កិច្ចព្រមព្រៀង​នេះ​មាន​១១​ជំពូក​៩៨​មាត្រា និង​បាន​ចុះ​ហត្ថា​លេខា​នៅ​ឆា​អាម​ប្រទេស​ថៃ​នា​ថ្ងៃទី​២៦​ខែ​គុ​ម្ភៈ​ឆ្នាំ​២០០៩៕Bun rithyimage (1)image