​បុរស​ម្នាក់​នាក់​បែក​ថ្នាំ​កាក់​រថយន្ត​គេ​កំពុងបើករួចទាញតៃកុងចេញហើយចូលបើករត់

0

 

ពោធិ៍សាត់=​បុរស​ម្នាក់​បាន​បង្ករ​ឲ្យ​មានកា​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​នគ​របាល​ក្រុង​ពោធិ៍សាត់​ទាំង​កណ្ដាល​អា​ទ្រាធ កាលពី​វេលា​មោ​៉​ង​២​និង​៣០​នាទី​ថ្ងៃទី​១៤ ២០១៥ ម៉ោង​០២​និង​៣០​នាទី​យប់​ត្រង់​នៅ​ចំនុច​ស្ពានថ្ម​ស្ទឹង​ពោធិ៍សាត់​លើផ្លូវ​ជាតិ​លេខ​៥ ។ រហូតដល់​ម្ដុំ​ផ្តឹ​ល​ក្នុង​សង្កាត់​unnamed (2)រលាប ក្រុង​ពោធិ៍សាត់​ទើប​សមត្ថកិច្ច​ចាប់បាន ដោយ​សមត្ថកិច្ច​អះអាងថា​បុរស​សង្ស័យ​នេះ​បាន​បែក​ថ្នាំ ទៅ​កាក់​រថយន្ត​គេ​កំពុង​ធ្វើ​ចរាចរណ៍​លើផ្លូវ​ជាតិ ហើយ​បើកទ្វា​ឡាន​ទាញ​តៃកុង​ទំលាក់ រូ​ចឡើង​រថយន្ត​នោះ​បើក​រត់​។​​លោក ឈន រិ​ទ្ធិ អធិកា​រដ្ឋា​នគរបាល​ក្រុង​ពោធិ៍សាត់​បាន​ព័​ត៍​នា​ឲ្យ​ដឹងថា កាលពី​រំលង​អា​ទ្រ​ទាធ ថ្ងៃ​ខាងលើ​ជនសង្ស័យ​នេះ មិនដឹង​ជា​បែក​ថ្នាំ​មកពី​ខាង​ណា​ទេ បាន​ដើរ​ម្នាក់ឯង​សំដៅ​មក​ផ្លូវជាតិ​លេខ​៥​ត្រង់​នៅ​ម្ដុំ​ស្ពានថ្ម ស្ទឹង​ពោធិ៍សាត់ ។ unnamedស្របពេល​ជាមួយគ្នា​នោះ​ក៍មាន​រថយន្ត​ហិន​ម៉ាក់​ពុ​យ​សូ​មួយគ្រឿង​ចំនុះ​៥​តោន​បានធ្វើ​ចរាចរណ៍​ដឹកទំនិញ​ពី​លិចទៅ​កើត ក៍បាន​បើក​មកដល់​ចំនុច​ស្ពានថ្ម ក៍​បុរស​បែក​ថ្នាំ​នោះ​ឈរ​ពាំង​កាក់​រថយន្ត​នេះ​ឲ្យ​ឈប់ ហើយក៍​ទាញ​តៃកុង​រថយន្ត​បើកបរ​ទម្លាក់​លើផ្លូវ​ហើយ បុរស​នេះ​ក៍​ឡើង​បើករថយន្ត​នោះ ឆ្ពោះទៅ​កើត​បាន​ប្រមាណ​ជាជាង​២​ទៅ​៣​គីឡូ​មែ​៉​ត្រក៍​ត្រូវ​តៃកុង​រថយន្ត​នេះ បាន​ប្ដឹង​សមត្ថកិច្ច​នគរបាល​ទាំងយប់​អា​ទ្រាធ​បង្ករ​ភ្ញាក់ផ្អើល ក៍បាន​ដេញចាប់​បុរស​នោះបាន​នៅត្រង់​ម្ដុំ​ផ្តឹ​ល​ចំនុច​ខាងលើ បន្ទាប់ពី​បុរស​នេះ​បុក​ឃឿន​ផ្លូវ​ទៅលេង​រូ​ច ក៍​ត្រូវ​នគរបាល​ចាប់បាន​យកមក​កាន់​អធិកា​ក្រុង​ពោធិ៍សាត់​ដោយ​ចោទ​ពីបទ​បាន​កំហែង​ទៅលើ​អ្នកដ៍ទៃ​ប្លន់​យក​ទ្រ​ព​សម្បត្តិ​។​unnamed (1)​លោក ឈន រិ​ទ្ធិ អធិកា​នគ​បាល​ក្រុង​ពោធិ៍សាត់​បាន​ប្រាប់​ពី​អត្តសញ្ញាណ​បុរស​នេះ​ថា​ឈ្មោះ អន សុខលី​ណា ហៅ​អួ​យ​អាយុ​២៣​ឆ្នាំ នៅ​ភូមិ បន្ទាយ​ដី​លើ សង្កាត់​បន្ទាយ​ដី ជា​មុខសញ្ញា​ជក់​ថ្នាំញៀន​ធ្លាប់​ទៅ​មណ្ឌល​កែប្រែ ២​ដង​និង​ធ្លាប់​ជាប់ពន្ធនាគារ ១​ដង​ផងដែរ​។ ដោយនៅ​រសៀល​ថ្ងៃទី​១៤​នេះ​កម្លាំង​នគរបាល​បាន​កំពុង​សាកសួ​បន្ថែម​ដើម្បី​បញ្ជូន​ទៅកាន់​ស្នងកា​ចាត់កា​តាម​និតិ​វិធី ។ Bun rithy