លោក សុង និងលោក អៀងក្លាយជាមេឈ្មួញដុះស្លែរប៉ៅផ្តាច់ខាងទិញតួនាទីសមត្ថកិច្ចជលផលពាមបាង

0

កំពង់ធំៈបទល្មើសបានកើតឡើង ពេញបន្ទុកនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ តែពុំត្រូវបានសមត្ថកិច្ច ផ្នែករដ្ឋបាលជនផលផាត់សណ្តាយ និងសង្កាត់រដ្ឋបាលជលផលពាមបាង ធ្វើការបង្រ្កាបនោះឡើយ ដែលជាហេតុធ្វើ ឲ្យបទល្មើសមានការកើនឡើង ពេញផ្ទៃទឹកដែលត្រូវបានគេដឹងថា ប្រហែលជាមានការឃុបឃិតគ្នារវាងអ្នកដាក់បទល្មើស និងសមត្ថកិច្ចជំនាញ។
តាមសេចក្តីរាយការ ពីបឹងទន្លេសាប បានឲ្យដឹងថា ឈ្មួញជាប់លំដាប់ថ្នាក់ខាងបំផ្លាញធនធានមឆ្ឆាជាតិ ដែលកាង ពេញផ្ទៃទន្លេសាប ក្នុងឃុំពាមបាង ត្រូវបានគេដឹងថា មានឈ្មោះ លោក សុង និងលោក អៀង បានឃុបឃិតសូកប៉ាន់ ជំនាញ យកលុយមកទិញទឹកចិត្តសមត្ថកិច្ចអោយភ្លេចពីតួនាទី បង្វក់ស្មារតី និងភាពទទួលខុសត្រូវរបស់ជំនាញ និង សហគមន៍នេសាទ ឲ្យចូលរួមបិទភ្នែក បណ្តែតបណ្តោយឲ្យលោក សុង និង លោក អៀង ដាក់បទល្មើសនេសាទ រូម មាបឆ្នុក អ៊ុយ របាំងសាច់ក្រហម ក្នុងភូមិសាស្រ្តឃុំពាមបាង ។
ពាក់ព័ន្ឋនឹងបញ្ហាចោទប្រកាន់ថា សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផល ពាមបាង ជាអ្នកអនុញ្ញាតិឲ្យលោក សុង និងលោក អៀង ជាអ្នករត់ការប៉ៅផ្តាច់រត់ការ សូកសំណែកក្រោមតុ ដើម្បីជាថ្នូនិងការ ពង្រាយឲ្យកូនចៅដាក់បទល្មើស នេសាទនេះ លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផល ឆ្លើយថាលោក ពុំបានដឹងនោះទេ តែសុំកុំទាន់ឲ្យអ្នក សារព័ត៌មាន ធ្វើការចុះផ្សាយ ។ ការលើកឡើងបែបនេះ បានបញ្ជាក់ឲ្យឃើញថា លោក ហួន ផល ឲ្យរងចាំត្រីរលាយហិនហោចសិនទើបបានភ្ញាក់រលឹក ខណៈពេលតែត្រីរៀល ធ្លាប់តែមួយគីឡូក្រាម ត្រឹមតែ ១៥០០ទៅ២០០០ប៉ុណ្ណោះ ឥឡូវត្រីរៀលឡើងដល់២ម៉ឺនរៀលក្នុងមួយគីឡូក្រាម។
ទទឹមនិងការព្រួយបារម្ភណ៍ ដោយសារតែធនធានមឆ្ឆាជាតិ កាន់តែខ្សត់ខ្សោយទៅៗ ប្រជាពលរដ្ឋបាន នាំគ្នារអ៊ូថា មិនសមដូចពាក្យរបស់ ប្រតិភូរាជរដ្ឋាភិបាល ថ្លែងថាសំបូរត្រីនោះទេ តែផ្ទុយទៅវិញអ្នកនៅក្នុងទន្លេសាប ពិសារត្រីចិញ្ចឹម ត្រីរ៉ស់ត្រីធំដឹកយក ទៅលក់នៅក្រៅប្រទេស ត្រស ត្រីលេញ ត្រីស្រកា នាំគ្នាយកមកកិនឲ្យចំណីត្រីឆ្តោរ និងចំណីក្រពើ ចំណែកនៅសេ ស សល់យកមកលក់ឲ្យមនុស្ស ប្រជាពលរដ្ឋបានចោទសួរថា តើរងចាំប៉ុន្មានឆ្នាំទៀត ទើបលោក ជលផលគាត់ចាប់ផ្តើមបង្រ្កាបបទល្មើសពិតប្រាកដ ដោយសារតែកន្លងមកនេះ ជលផលបង្រ្កាបគ្រាន់តែ ជាពិធីល្អមើល និងល្អសើចតែប៉ុណ្ណោះ ដោយសារតែការបង្រ្កាបមានខ្សែ ទូយោ កាត់ចំណងទម្លាក់ទឹក ទុកជាការបង្រ្កាប ។
មហាជនទូទៅទាំងអ្នកស្រែ ទាំងអ្នកក្រុង នាំគ្នារអ៊ូ រទាំង និងបានសំណូមពរឲ្យឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញនិងនេសាទ និងឯកឧត្តម អេង ជាសាន ប្រធានរដ្ឋបាលជលផល បញ្ជេញស្នាដៃឲ្យច្បាស់លាស់ ក្នុងការបង្រ្កាប ដោយសារតែកន្លងមក រឹតតែបង្រ្កាប បទល្មើសនៅតែកើនឡើង ជួយចាត់វិធានការដាច់ខាត ចំពោះ មន្រ្តីពុករលាយ បើកភ្លើងខៀវឲ្យមានការបើកដៃឲ្យលោក សុង និង លោក អៀង ដាក់បទល្មើស នេសាទ ព្រោះត្រីជា សម្បត្តិរបស់ប្រជាពលរដ្ឋទាំងអស់គ្នា មិនឲ្យកាងនិងប៉ៅផ្តាច់ដាក់បទល្មើសនោះទេ និងសុំឲ្យស្ថានប័នតុលាការ មេត្តា ជួយចាត់វិធានការជាមួយ មន្ត្រីពុករលួយ និងឈ្មួញដើម្បីឲ្យធនធានមឆ្ឆាជាតិ បានគង់វង្សសម្រាប់ប្រជាពលរដ្ឋ។
ដោយ ប៊ុន រដ្ឋាDSC_0469 DSC_0465 DSC_0464 30032010016