ខេត្តសៀមរាប ៖ បុរសសរសៃប្រាសាទម្នាក់វាយក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ចេញពីសាលាបឋមសិក្សាបន្ទាយចាស់ ខណៈកំពុងដើរឆ្លងផ្លូវ មួយដំបងបែកក្បាលចំត្រចៀកខាងស្តាំបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់កំពុង ជួយសង្រ្គោះបន្ទាន់នូវមន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែត្រូវបាន
កម្លាំងសន្តិសុខផ្សារលើធំថ្មីសហការនិងនគរបាលសណ្តាប់ធ្នាប់ប្រចាំការនៅផ្សារលើព្រមទាំងពលរដ្ឋនាំគ្នាដេញប្រថាប់ប្រភីញចាប់បានប្រគល់ឱ្យនគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាមចាត់ការបន្ត។ហេតុការបុរសសរសៃប្រាសាទបានវាយសិស្សសាលាឱ្យមានរបួសធ្ងន់នោះកើតឡើងកាលពីវេលាម៉ោង៩និង០០នាទីព្រឹកនៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៥ស្ថិតនៅចំនុចលើផ្លូវជាតិលេខ៦ មុខផ្សារលើធំថ្មីក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។សាក្សីនៅមុខសាលាបន្ទាយចាស់ម្នាក់បានរៀបរាប់ប្រាប់ថា សិស្សប្រុសនោះបានចេញពីសាលារៀន រួចដើរឆ្លងផ្លូវជាតិលេខ៦នៅទល់មុខផ្សារលើធំថ្មីត្រូវបានមនុស្សសរសៃប្រាសាទម្នាក់ដកដំបងដែលគេដោត ហ៊ុំផ្កានៅតាមផ្លូវជាតិប្រវែងជា០៨តឹកប៉ុនករដៃមកវាយទៅលើក្នេងប្រុសនោះបណ្តាលឱ្យបែកក្បាលនៅលើត្រចៀកខាងស្តាំបណ្តាលឱ្យដួលសន្លប់ ខណៈពេលនោះត្រូវបានកំលាំងសមត្ថកិច្ចដែលប្រចាំការនៅទីនោះដេញចាប់បានរដឹងួចយកទៅប្រគល់ឱ្យប៉ុលិសប៉ុស្តិ៍ស្លក្រាម រីឯក្មេងប្រុសដឹកយកទៅជួយសង្រ្គាះនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។បើតាមរភពពីមន្រ្តីនគរបាលប៉ុស្ត៏សង្កាត់ស្លក្រាមបានបា្រប់ថា ក្រោយពីមានព័ត៌មានថា មានមនុស្ស
សរសៃប្រាសាទវាយក្មេងសិស្សសាលាឱ្យសន្លប់ ទើបកម្លាំងលោកបានចុះទៅដល់កន្លែងកើតហេតុ ត្រូវបាននគរបាលសណ្តាប់ធ្នាប់និងសន្តិសុខផ្សារចាប់បានប្រគល់មកឱ្យ រួចនាំយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។មន្ត្រីដដែរបានបន្តថា ជនសង្ស័យដែលត្រូវ សមត្ថកិច្ចធ្វើការឃាត់ខ្លួនបាននោះមានឈ្មោះ ឆាយ សាវុធ ភេទប្រុសអាយុ២៨ឆ្នាំរស់នៅភូមិដែកជោ ឃុំក្រទ្បាញ់ ស្រុកក្រទ្បាញ់ ខេត្តសៀមរាប។ ចំណែក ក្មេងប្រុសដែលត្រូវបានជនសសៃប្រាសាទវាយឱ្យរបួសធ្ងន់នោះមាន ឈ្មោះ ឃុំ រក្សា ភេទប្រុសអាយុ៨ឆ្នាំជាសិស្សនៅសាលាបឋមសិក្សាបន្ទាយចាស់ ត្រូវបានឪពុកស្លាប់ចោលតាំងពីតូច ចំណែកម្តាយបានទៅធ្វើការនៅប្រទេសថៃបាត់ បន្សល់ទុកឱ្យនៅកំព្រាជាមួយជីតា មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ខណៈកំពុងចេញពីសាលារៀនហើយដើរឆ្លងផ្លូវជាតិស្រាប់តែត្រូវបានមនុស្សសសៃប្រាសាទដកបង្គោលឈើប្រវែង០៨តឹកមកវាយពីលើក្មេងប្រុសនោះបណ្តាលឱ្យដួលទៅនិងផ្លូវជាតិសន្លប់ រួចវារត់ទើបកម្លាំងរបស់ផ្សារតាមចាប់បានភ្លាមៗ ហើយកម្លាំងរបស់យើងបានដឹកក្មេងប្រុសនោះបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែរហូតមកដល់ម៉ោង៣រសៀលថ្ងៃទី១៥ខែកញ្ញានេះសមត្ថកិច្ចជំនាញមិនទាន់ទទួលបានព័ត៌មានបាននៅទ្បើយពីខាងមន្ទីរពេទ្យគន្ធបុប្ផានោះទេ។មន្រ្តីនគរបាលប៉ុស្ត៏រូបនោះបានបញ្ជាក់ទៀតថា ក្មេងប្រុសនេះជាកូនកំព្រារស់នូវជាមួយជីតាឈ្មោះម៉េងសំណាងអាយុ៧៥ឆ្នាំរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាមក្រុងសៀមរាប។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលប៉ុស្តិសង្កាត់ស្លក្រាមកំពុងធ្វើការសួរនាំដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕




































