សៀមរាប៖ ព្រះសង្ឃវត្តជីក្រែងនិងអាជ្ញាធរព្រមទាំងប្រជាពលរដ្ឋជាច្រើនបានសហការណ៏គ្នាសម្រេចចាកដីគ្រោះក្រហមចំនួន ២៤ ម៉ែតគូបលើស្ពាននាគបុរាណកំពង់ក្ដី កាលពីថ្ងែអង្គារទី ១៥ ខែ កញ្ញា ឆ្នាំ២០១៥ ស្ថិតនៅត្រង់ចំណុចស្ពានបុរាណកំពង់ក្ដី ភូមិជីក្រែង ឃុំជីក្រែង ស្រុក
ជីក្រែង ខេត្តសៀមរាប។ លោកគ្រូចៅអធិការ សោម ណូត គ្រូសូត្រស្ដាំ ភិក្ខុ ឈឿន សាវង្ស ភិក្ខុ ម៉ែន សឺន ភិក្ខុ សុត ណើរ និងលោកអាចារ្យ គណ: កម្មការវត្ត លោក អ៊ុន អ៊ន បានជួយផ្ដើមចាក់ដីគ្រោះក្រហមលើស្ពាននាគបុរាណដងស្ទឹងស្រុកជីក្រែងដើប្បីជួយចូលរួមជាមួយសម្ដេចនិងរាជរដ្ឋាភិបាលក៏ដូចជា សម្ដេចព្រះសង្ឃរាជទាំងពីរគណ: លោកអភិបាលខេត្ត និង លោក អាជ្ញាធរអប្សរា លោកអភិបាលស្រុក អនុគណស្រុក និង គ្រប់វត្តអារាម លោក អធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកផ្នែកសឹករងស្រុក ការិល័យវប្បធម៏ និងវិចិត្រសិល្ប:ស្រុក ធម្មការសាសនាស្រុក ការិយាល័យអប់រំស្រុក លោកមេឃុំគ្រប់ឃុំ លោកមេភូមិគ្រប់ភូមិ ព្រមទាំងសហការី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងពុទ្ធបរិស័ទ ជិត ឆ្ងាយ និងប្រជាពលរដ្ឋរស់នៅជុំវិញស្ពាននាគបុរាណបានរួបរួមគ្នាជួយថែរក្សា សម្បត្តិបេតិកភណ្ឌជាតិ ទាំងអស់គ្នាឲ្យបានគង់វង្សយូអង្វែងជារៀងរហូត៕ដោយស៊ាន សុផាត ខេង ឧត្តម ប៊ុត សាម





































