​នគរបាល​ក្របួច​បាន​ចោរឆក់ទ្រព្យសម្បត្តិភ្ញៀវទេសច​ម្នាក់​រ​ដ៏​សកម្ម​នៅ​ក្រុង​សៀមរាប​

0

ខេត្តសៀមរាប​៖​ដោយមាន​ការសហការ​ផ្តល់ដំណឹង​ពី​ពលរដ្ឋ ទើប​កម្លាំង​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​បាន​ស្រាវជ្រាវ​នឹង​ឈានទៅដល់​ការឃាត់ខ្លួន​ចោរឆក់​ទ្រព្យសម្បត្តិ​ពលរដ្ឋ​និង​ទ្រព្យសម្បត្តិ​ភ្ញៀវទេសចរ​ដ៏​សកម្ម​នៅក្នុង​តំបន់​ទេសចរ​នៃ​ខេត្តសៀមរាប ។S1470005.MP4_snapshot_00.04_[2015.09.15_22.27.30]ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១៤​ខែកញ្ញា ឆ្នាំ​២០១៥​នៅ​ផ្ទះជួល​ក្នុងភូមិ​ទ្រាំង​​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​
​លោក​វរៈសេនីយ៍ទោ ភឹង ច​ន្តា​រ៉េត នាយការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​បាន​មានប្រសាសន៍ប្រាប់​អ្នកយក​ព័​ត៍​មាននៅ​ព្រឹក​ថ្ងៃទី​១៦​ខែកញ្ញា​នេះ​ថា ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​នគរបាល​ខេត្ត បានដាក់​បទបញ្ជា​រយ៉ា​ង​តឹងតែង​ឲ្យ​កម្លាំង​នគរបាល​ខេត្ត ធ្វើការ​ស្រាវជ្រាវ​និង​ដាក់​បណ្តាញ​ចាំ បង្ក្រាប​ឲ្យ​មានការ​ថយចុះ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ចោរឆក់ និង​ចោរកម្ម​ផ្សេងៗ នៅក្នុង​ក្រុង​សៀមរាប​។​
លោក​បន្តថា ជា​លទ្ធផល ចាប់បាន​ជនសង្ស័យ​ម្នាក់​ដែលជា​ចោរឆក់​ទ្រព្យសម្បត្តិ​ពលរដ្ឋ​និង​ទ្រព្យសម្បត្តិ​ភ្ញៀវទេសចរ​ដ៏​សកម្ម ដែលមាន​ឈ្មោះ ស្រេង ចាន់​ធារ៉ា ភេទ ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​និង​ដកហូត​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង និង​ម៉ូតូ​សង់​មួយគ្រឿង​ដែលជា​មធ្យោបាយ​ក្នុងការ​ឆក់​។​លោក​បន្តថា តាម​ចម្លើយសារភាព​រូបគេ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​នៅក្នុង​ក្រុង​សៀមរាប​នេះ​ជាច្រើនលើក​មកហើយ​ប៉ុន្តែ​នាពេល​ថ្មីៗ​នេះ​ឆក់​បានសម្រេច​ចំនួន​២​លើក​គឺ​ឆក់​ជាមួយ​ឈ្មោះ កែ ល័យ ហៅ​ម៉ៅ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​រស់នៅ​សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការមន ហើយ​បច្ចុប្បន្ន​ជននេះ​បាន​ជាប់ពន្ធនាគា​រពាក់​ព​ន្ធ័ ករណី​គ្រឿងញៀន​។​លោក​បន្ថែមថា ឆក់​លើក​ទី​១ នៅ​ថ្ងៃទី​៣១​ខែឧសភា ឆ្នាំ​២០១៥ នៅ​ផ្លូវ​គ្រោះ​ក្រហម​ក្រោយ​ភូមិ​វប្បធម៌ យកបាន លិខិតឆ្លងដែន​១​ក្បាល ប្រាក់​៣​រយ​ដុល្លារ ប្រាក់​ចិន​៥​ពាន់ ទូរស័ព្ទ​ifone6plus1​អត្ត​សញ្ញាប័ណ្ណ​១​។​លើក​ទី​២ នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​នៅ​ម៉ោង​ប្រមាណ​ជា ២២​យប់​ឆក់​បាន ទូរស័ព្ទដៃ​ម៉ាក​blackbery1​គ្រឿង និង​ប្រាក់​៤​រយ​ដុល្លារ​។​
​លោក​បន្ថែមថា មូលហេតុ​ដែល​នាំ​ឲ្យ​ពួកគេ​ឆក់​នោះ​គឺ​ដោយសារ​ពួកគេ​ញៀន​ថ្នាំ​។​
​លោក​បន្ថែមទៀតថា ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ​នគរបាល​ខេត្ត លោក​បាន​ឧ​ត្ត​ម្ភ​ថវិកា​ចំនួន​១​លាន​រៀល​ដល់​ពលរដ្ឋ​ដែល​បាន​សហការ​និង​ផ្តល់ព័ត៌មាន​នេះ​រហូត​ឈានទៅដល់​ការបង្ក្រាប​បាន​ដោយ​ជោគជ័យ​និង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​
​នេះ​ជា​លទ្ធផល​ដែល​កម្លាំង​នគរបាល​ខេត្ត​សម្រេចបាន បាន​ដោយ​ជា​ផ្លែផ្កា ប៉ុន្តែ​ពលរដ្ឋ​ស្នើ​ឲ្យ​បន្ត​ចាប់​មុខសញ្ញា​ទាំងនោះ​បន្ថែមទៀត ដើម្បី​ឲ្យ​សន្តិសុខ​ក្នុង​ក្រុង​សៀមរាប​នេះ​ទទួលបាន​សុខ​សុ​វត្ថ​ភាពល្អ​។​
ពលរដ្ឋ​បន្តថា មុខសញ្ញា​មួយចំនួន​ត្រូវបាន​គេ​ប្រទះឃើញ​មុខ​ដដែលៗ ដោយ​គេ​ដាក់​ការ​ចោទ​សួរថា តើ​​តុលាការ​ចាត់ការ​រៀប​ណា​? ទើប​មានរឿង​ដូច្នេះ​៕S1470004.MP4_snapshot_00.03_[2015.09.15_22.29.26] S1470002.MP4_snapshot_00.03_[2015.09.15_22.28.56] S1470006.MP4_snapshot_00.03_[2015.09.15_22.28.27] S1470005.MP4_snapshot_00.04_[2015.09.15_22.27.30]ខេង ឧ​ត្ត​ម​