​បុរស​ម្នាក់​និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​១​ថង់​ត្រូវ​អាវុធហត្ថ​បញ្ជូនទៅ​តុលាការ​

0

​ខេត្ដ​បាត់ដំបង ៖ បុរស​សង្ស័យ​ម្នាក់ និង​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក មួយថង់​ទូរស័ព្ទដៃ​២​គ្រឿង​និង​ម៉ូតូ​មួយ គ្រឿង​ត្រូវ​អាវុធហត្ថ​ខេត្ដ​បាន​កសាង សំណុំរឿង​បញ្ជូនទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៤​ដើម្បី ចាត់ការ​តាម​នីតិវិធី​។​ ​បុរស​សង្ស័យ​អាវុធហត្ថ​ស្រុក​មោងឫស្សី​ឃាត់ខ្លួន​បាន​កាលពី រសៀល​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ​២០១៤​នៅ​ចំណុច​វត្ដ ពោ​ធ្យា​រាម ស្ថិតក្នុង​ភូមិ​ពោធិ៍​១ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្ដ​បាត់ដំបង​។​ ​មន្ដ្រី​អាវុធហត្ថ​ស្រាវជ្រាវ​ប្រឆាំង គ្រឿងញៀន​បានឱ្យដឹងថា បុរស​សង្ស័យ ដែល​ឃាត់ខ្លួន​មានឈ្មោះ ស៊ីវ វុទ្ធី អាយុ​២២​ឆ្នាំ (​សិស្ស​) រស់នៅ​ភូមិ ពោធិ៍​២ ឃុំ​គារ ស្រុក​មោងឫស្សី​។​

​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​មួយថង់ ទូរស័ព្ទដៃ​២​គ្រឿង​និង​ម៉ូតូ​មួយគ្រឿង​ជិះ ធ្វើ​សកម្មភាព​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី ២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ ដំបង​១L-៤៩១២ ។​ ​

បុរស​សង្ស័យ​បាន​សារភាពថា ខ្លួន​បាន​លក់​ថ្នាំញៀន​តាំងពី​ខែ​៩ ឆ្នាំ​២០១៣ រហូតមកដល់​សព្វថ្ងៃ​ដោយ​ទិញ​ពី​ឈ្មោះ​ចាន់ តុលា អាយុ​ជាង​២០​ឆ្នាំ នៅ​ក្រុង ប៉ោយប៉ែត​ខេត្ដ​បន្ទាយមានជ័យ​។ ខ្លួន ទិញ​ម្ដងៗ​អស់ប្រាក់​ជាង​៥០​ម៉ឺន​រៀល ហើយ​យកមក​រំលែក​ដាក់​ថង់​តូចៗ​លក់​បន្ដ​ឱ្យ​អ្នកប្រើប្រាស់​ក្នុង​ឃុំ​គារ​។​ ​

មន្ដ្រី​អាវុធ​ថ​ហត្ថ​បាន​បញ្ជាក់ថា ជនសង្ស័យ​និង​វត្ថុតាង​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៤​ដើម្បី​ចាត់ការ តាម​នីតិវិធី ៕image