អភិបាលខេត្តស្ទឹងត្រែងជំរុញកសិករឲ្យថែទាំស្រូវតាម ការណែនាំរបស់មន្ទីរកសិកម្ម

0

ស្ទឹងត្រែង៖ ការងារបង្កបង្កើនផលស្រូវរដូវវស្សាត្រូវបានបញ្ជាប់ហើយគិតមកដល់ដើមសប្តាហ៏ទី៣ខែកញ្ញាឆ្នាំ២០១៥នេះ អាជ្ញាធរខេត្តបានណែនាំឲ្យមន្ទីរកសិកម្មផ្តល់ប្រឹក្សាជាមួយកសិករឲ្យពង្រឹងការថែទាំបានល្អដើម្បីបង្កើនទិន្នផលធានាសន្តិសុខស្បៀងក្នុងសេដ្ឋកិច្ច
DSC04587គ្រួសារហើយអាចបញ្ចៀសបានពីការពឹងផ្អែកលើផលអនុផងការធ្វើនេសាទ។ក្នុងដំណើចុះពិនិត្យដំណាំស្រូវកសិករនៅឃុំអូម្រះស្រុកសៀមបូកនៅព្រឹកថ្ងៃទី១៦កញ្ញានេះ លោកកុលសំអុលអភិបាលខេត្តស្ទឹងត្រែង បានណែនាំកសិករត្រូវនាំគ្នាបង្កើនការថែទាំបន្ថែមទៀត ដើម្បីធ្វើឲ្យស្រូវរដូវវស្សារបស់យើងទទួលបានទិន្នផលខ្ពស់ និងនាំគ្នាដាំដំណាំរួមផ្សំចិញ្ចឹមសត្វឲ្យបានច្រើន ជំនួសការពឹងផ្អែកទៅលើផលអនុផលព្រៃឈើដូចជាការរកវល្លិ ផ្តៅ ជរ័ ទឹកឃ្មុំ ការបរបាញ់សត្វ ការចូលព្រៃកាប់ឈើនិងការធ្វើសាទខុសច្បាម។លោកអភិបាលខេត្តមានប្រសាសន៏បន្ថែមថា៖គិតមកដល់ពេលទឹកទន្លេមេគង្គមានកំពស់តែជាង៧ម៉ែតតិចតួចប៉ុណ្ណោះដូចនេះផលប៉ះDSC04609ពាល់ពីទឹកជំនន់យើងអាចបញ្ជៀសបាននៅក្នុងឆ្នាំនេះហើយដើម្បីជួយជំរុញបន្ថែមលើការងារបង្កបង្កើនផលមន្ទីកសិកម្ម ត្រូវចាត់កំលាំងផ្នែកបច្ចេកទេស ចុះធ្វើប្រឹក្សាជាមួយកសិករឲ្យបានញឹកញាប់ដើម្បីជោគជ័យ លើសន្តិសុខស្បៀងដល់គ្រួសារកសិករ និងបន្តជួយគាំទ្រទៅលើបច្ចេកទេសដាំបន្លែបន្ថែមទៀត។លោកទូចធាប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ថា៖កន្លងមកលោកនិងមន្រ្តីក្រោមឱវាទធ្លាប់បានណែនាំកសិករបានគ្រប់បច្ចេកទេសរួចមកហើយដែរតែកសិករមួយចំនួនមិនទាន់ផ្លាស់ប្តូរទំលាប់បាននៅឡើយគឺភាគច្រើនដកស្ទូងហើយចោលខ្វះការថែទាំនិងកសិករមួយចំនួនទៀតនៅតែពឹងផ្អែកទៅលើអនុផលព្រៃឈើ។លោកអះអាងថា៖កន្លងមកអាជ្ញាធរខេត្តនិងមន្ទីរកសិកម្មបានជួយគាំទ្រគ្រប់ផ្នែកដូចជាការបង្ហាត់បង្រៀនបច្ចេកទេសដាំដុះរបៀបផលិតជីធម្មជាតិនិងការផ្តល់ពូជជាដើម របស់មន្ទីរកសិកម្ម។សូមបញ្ជាក់ថា៖បច្ចុប្បន្នការងារបង្កបង្កើនផលស្រួវរដូវវស្សាកសិករខេត្តស្ទឹងត្រែងអនុវត្តបានសំរេចទៅតាមនការយលើទៃដីង២ម៉ឺន៨ពាន់ហិចតា៕DSC04611DSC04587