ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៥នៅសាលប្រជុំសាលាខេត្តបានបើកវគ្គតំរង់ទិសថ្នាក់ខេត្តស្តីពីការពារអភិវឌ្ឈន៍ស្ថប័នរដ្ឋបាលថ្នាក់ក្រោមជាតិ។ពិធីនេះមានការចូលរួម លោកគោស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ លោកលីសារីអភិបាលរងខេត្តបន្ទាយ
មានជ័យនិងសិក្ខាកាមចូលស្តាប់មានចំនួន១១០នាក់។លោកគោស៊ុំសារឿតបានមានប្រសាសន៍ក្នុងពិធីនោះថាសិក្ខាកាមទាំង១១០នាក់បានចូលរួមការស្តាប់បើកវគ្គតំរងទិសថ្នាក់ខេត្តនេះគឺដើម្បីឲ្យមានការយល់ដឹងអំពីទស្សនទានសំខាន់នៃការអភិវឌ្ឈសមិត្តភាពនិងការអភវឌ្ឈស្ថា ប័នរួម មានសមាសធាតុនៃការអភិវឌ្ឈស្ថាប័នជំហាននានានៃការអភិវឌ្ឈស្ថាប័នដើម្បីលើកកម្ពស់គុណភាពវិជ្ជាជីវៈការងាររបស់ពួកគាត់ក្នុងការផ្តល់សេវាអភិវឌ្ឈន៍សមិត្តភាពដល់ក្រុមគោលដៅ។លោកបានបន្តទៀតថាផែនការអនុវត្តរយះពេល៣ឆ្នាំដំណាក់កាលទី២នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឈតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិនេះបានបន្តផ្តោតការយកចិត្តទុកដាក់ទៅលើការរៀបចំស្ថាប័ន ប្រព័ន្ធ និតិវិធីនានានិងការអភិវឌ្ឈធនធានមនុស្សសម្រាប់រដ្ឋបា លថ្នាក់ក្រោមជាតិ។លោកបានបន្តទៀតថាផ្អែកតាមសេចក្តីសម្រេចឆ្នាំ២០១៥រវាង គ ជ អ ប និងរដ្ឋបាលខេត្តនិងរៀបចំវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសស្តីពីការអភិវឌ្ឈស្ថាប័នរដ្ឋបាលថ្នាក់ក្រោយជាតិដល់ក្រុមបច្ចេកទេសរបស់គណកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឈធនធានមនុស្សថ្នាក់ខេត្តដើម្បីឲ្យពួកគេមានចំណេះដឹងនិងសមិត្តភាពជំនាញបច្ចេកទេសដល់ពួកគេបន្ទាប់ពីត្រូវបានរៀបចំវគ្គតំរង់ទិសនេះនិងចុះប្រមូលទិន្នន័យប៉ាន់ប្រមាណអភិវឌ្ឈសមត្តភាពស្ថាប័ននិងរៀបចំផែនការអន្តរាគមន៍អភិវឌ្ឈស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិរបស់រដ្ឋបាលខេត្ត ក្រុង ស្រុករយះពេល៣ឆ្នាំសម្រាប់ឆ្នាំ២០១៥ដល់២០១៨៕



































