ឧត្តរមានជ័យ. នៅវេលាម៉ោង១២និង៣០នាទីនៅពេលថ្មីៗខែកញ្ញា ឆ្នាំ២០១៥.ឈ្មួញជួញដូរឈើក្រញូងនិងអ្នកនាំពលករឆ្លងដែនស្ពាយឈើក្រញូងក្នុងទឹកដីថៃ តំបន់ទឹសទី២សមរភូមិមុខស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ម្នាក់ឈ្មោះរិទ្ធ ដែលមានតួនាទីជានាយទាហ៊ានរងគរប្រចាំអង្គភាពទាហ៊ានសឹករងស្រុកត្រពាំងប្រាសាទ។ជាក់ស្តែងនៅចំណុចភូមិសាស្ត្រ ភូមិត្រពាំងបី.ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ដែលមានរថយន្តមួយគ្រឿងម៉ាកកាមរី សេរី៩៥ ពណ៏ស្លែរ ពាក់ស្លាកលេខ២A0332 ផ្ទុកឈើក្រញូងពេញ បើកបរដោយឈ្មោះរិទ្ធ ដែលជាម្ចាស់ឈើផ្ទាល់បានដឹកជញ្ជូនទាំងថ្ងៃត្រង់។បើតាមការឲ្យដឹងពីសមត្ថកិច្ចឈរជើងនៅក្នុង
តំបន់នោះ បានអោយដឹងថា ឈ្មោះរិទ្ធខាងលើដោយអាងតែខ្លួនជាទាហ៊ានឈរជើងនៅតំបន់ខាងលើបានធ្វើសកម្មភាពមិនខ្លាចញញើតនិងច្បាប់ ពីព្រោះតំបន់នោះ គឺគ្រប់គ្រងដោយកងកម្លាំងរបស់ខ្លួន។គួរបញ្ជាក់ផងដែលថា រាជរដ្ឋាភិបាល បានដាក់កម្លាំងទាំងបីប្រភេទ តាមបន្ទាត់ព្រំដែនគឺដើម្បីការពារនិងទប់ស្កាត់ប្រជាពលរដ្ឋលួចឆ្លងដែនចូលទឹកដីថៃកាប់ឈើក្រញូង
ដោយសារតែប្រជាពលរដ្ឋមានគ្រោះថ្នាក់ជាបន្តបន្ទាប់។ប៉ុន្តែឈ្មោះរិទ្ធ ខាងលើបែជាឈ្មោះរិទ្ធ យកតួរនាទីរបស់ខ្លួនមកប្រព្រឹតបទល្មើសខ្លួនឯងទៅវិញ ដោយដឹកនាំពលករឆ្លងដែនទៅស្ពាយឈើក្រញូងក្នុងទឹកដីថៃ ហើយនិងប្រមូលទិញធ្វើជាឈ្មួញខ្លួនឯងទៅវិញ។ដោយឡែកផ្លូវក្បាលច្រកអូរស្វាយដែលជាច្រករបៀងដ៏ធំជាងគេនៅក្នុងចំណោមច្រករបៀងទាំងអស់ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលចរាចរណ៏ឈើក្រញូងនិងពលករឆ្លងដែនចេញចូលច្រើនជាងគេ ត្រូវបានទាហ៊ានសឹករងដាក់ប៉ារាស់និងអោយស្ថាប័ន ឬសមត្ថកិច្ចផ្សេងៗចូលជាដាច់ខាត់ រីឯ
ពលករនិងបទល្មើសឈើក្រញូងដែលសឹករងស្រុក បានហាមឃាត់គឺពោពេញទៅដោយបទល្មើសឈើក្រញូងនិងពលករឆ្លងដែនជាក់ស្តែងដូចជាបុគ្គលខាងលើជាដើម ហើយសូមលោកតុញ ញៀនមេបញ្ជាការស៊ុបខេត្តឧត្តរមានជ័យ ដែលទើបឡើងមកកាន់តំណែងថ្មីៗសូមមើលកូនចៅនៅតាមបន្ទាត់ព្រដែនផងធ្វើឲ្យខូចគេ ខូចឯងអស់ហើយ៕



































