​លោកតា​អាយុ​៦៨​ឆ្នាំ​ចាប់រំលោភ​ចៅស្រី​អាយុ​៨​ឆ្នាំ​ជាច្រើន​ដង​ពេល​បែកការណ៍​ ​ឪពុកម្តាយ​ប្តឹង​សម​ត្ក​កិច្ច​អោយ​ចាប់ខ្លួន​

0

​ខេត្តកំពង់ឆ្នាំង​៖​លោកតា​អាយុ​៦៨​ឆ្នាំ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​បរិបូណ៌ សហការ​ណ៍​ជាមួយ​មន្ត្រីនគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិតធ្ងន់​ខេត្តកំពង់ឆ្នាំង ធ្វើការ​ចាប់ខ្លួនបាន នៅ​ម៉ោង​៣​និង​៣០​នាទី រសៀល​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥ ដោយមាន​ការប្តឹង​ចោទប្រកាន់​ពីបទ​រំលោភ​ចៅស្រី​ជីដូនមួយ​បង្កើត របស់ខ្លួន​នៅក្នុង​អំឡុង ខែកក្កដា ឆ្នាំ​២០១៥ នៅពេល​ឪពុកម្តាយ​កុមារី​រងគ្រោះ ទៅធ្វើ​ការ​នៅ​ខេត្ត​ឆ្ងាយ ផ្ញើ​កូន អោយនៅ​ជាមួយ​ជីដូន​ម្នាក់ទៀត​។
​ ​លោក ឌុ​ច ចំរើន នាយការិយាល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​និយាយ​អោយដឹងថា​៖ បុរស​ជា​ជនសង្ស័យ​រូបនោះ មានឈ្មោះ អ៊ុត ភឿន អាយុ​៦៨ ឆ្នាំ មាន​ទី​លំ​DSC08774
​នៅ​ភូមិ​ជើង​ខ្នារ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌​។ ចំណែក​កុមារី​រងគ្រោះ​មានឈ្មោះ ខ ណ រ អាយុ​៨​ឆ្នាំ ដោយ​​បញ្ហា​ជីវភាព ម្តាយ​ឪពុក​កុមារី​រងគ្រោះ​បាន​ទៅ​ស៊ីឈ្នួល​ធ្វើ​កម្មករ​អោយ​ចិន នៅ​ខេត្តស្ទឹងត្រែង ដោយ ទុក​កូន​ចំនួន​៣​នាក់ អោយនៅ​ជាមួយ​ជីដូន​ម្នាក់​ផ្សេងទៀត ដែល​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​DSC08769
​នៅក្នុង​អំឡុង​ខែកក្កដា ឆ្នាំ​២០១៥ បុរស​ចំណាស់ ដែលជា​ជនសង្ស័យ​បាន​ល្បូ​ង កុមារី​រងគ្រោះ ដែលជា​ចៅ​ជីដូនមួយ​បង្កើត របស់ខ្លួន​យកទៅ​រំលោភ​ក្នុង​ផ្ទះថ្ម​ដែលជា​ផ្ទះ​របស់ខ្លួន រហូត​បានសម្រេច ជាច្រើន​ដង ដោយ​ពុំមាន​អ្នកណា​បានដឹង​ឡើយ​។ លុះដល់​ថ្ងៃ ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥ ខណៈដែល​ឪពុកម្តាយ​កុមារី​រងគ្រោះ ត្រឡប់មកផ្ទះ​វិញ ទើប​បានដឹង​រឿងរ៉ាវ​ទាំងអស់នេះ​ដែល​កូនស្រី​បាន​ប្រាប់ ហើយ​ឪ ពុក​ម្តាយ​បានសម្រេច​ចិត្ត​ប្តឹង​សមត្ថកិច្ច​ជួយ​ចាត់ការ​តាមច្បាប់ ទោះបីជា​ឪពុកធំ​របស់ខ្លួន​ក៏ដោយ​។​DSC08761
​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៥​នេះដែរ សមត្ថកិច្ច​នគរបាល​ខេត្ត ក៏បាន​ទៅពិនិត្យ​ធ្វើ​កោ​ល្យ​​ពិ​ច្ច័​យ ដោយ​អោយ​កុមារី​រងគ្រោះ​នាំទៅ​ចង្អុលបង្ហាញ​នៅ​កន្លែងកើតហេតុ ដើម្បី​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់ ។ នៅ​ចំពោះមុខ​សមត្ថកិច្ច បុរស​ចំណាស់​ជា​ជនដៃដល់​ក្នុងករណី​ចាប់រំលោភ​កុមារី​ជា​អ​និតិ​ជន​ខុសច្បាប់​ជា​ចៅស្រី​ខ្លួនឯង បាន​សារភាព​នូវ​ទោសកំហុស​របស់ខ្លួន​ដោយ​មិន​លាក់លៀម​អ្វី​ឡើយ​។​
​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ ការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំរិតធ្ងន់​ខេត្ត កសាង​សំ ណុំ​រឿង​តាម​និតិ​វិធី បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ដោយ​ត្រូវ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ ជុំនំ​ជុំ​រះ ផ្តន្ទាទោស​ជនល្មើស​តាម​បញ្ញត្តិ​នៃ​ច្បាប់​៕