លោក​សេង​ធា​រិ​ន​បាន​បើក​អង្គប្រជុំ​តែងតាំង​និង​ផ្លាស់ប្តូរ​មុខងារ​ដល់​នាយទាហាន​និង​ពលទាហាន​

0

​ខេត្តបន្ទាយមានជ័យ​ ​ព្រឹក​ថ្ងៃទី ១៦​ខែ កញ្ញា ឆ្នាំ​២០១៥​នៅ​វ​រះ​៥១៤​ចំណុះ​ឲ្យ​កងពល​លេខ​៥១​ស្ថិតនៅ​ភូមិ​ថ្មដែកកេះ ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​បើក​អង្គប្រជុំ​តែងតាំង​និង​ធ្វើការ​ផ្លាស់ប្តូរ​មុខងារ​នាយទាហាន​និង​ពលទាហាន​។​អង្គប្រជុំ​នោះ​មានការ​ចូលរួម លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សេង ធា​រិ​ន មេបញ្ជាការរង នាយសេនាធិការ កងពលតូច​ថ្មើរជើង​លេខ​៥១​នាយទាហាន​និង​ពលទាហាន​ជាច្រើន​នាក់​បាន​ចូលរួម​ផងដែរ​។ ក្នុង​អង្គប្រជុំ​តែងតាំង​ផ្លាស់ប្តូរ​មុខងារ​នាយទាហាន​និង​ពលទាហាន​រវាង​វរ​សេនា​តូច​លេខ​៥១៤ និង វរ​image (1) - Copyសេនា​តូច​លេខ​image (2) - Copy៥១២​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សេង​ធា​រិ​ន​បាន​និយាយថា​ក្នុង​កិច្ចប្រជុំ​នេះ​លោក​បានធ្វើការ​ផ្លាស់ប្តូរ​នាយទាហាន​និង​ពលទាហាន​និង​មុខងារ​តួនាទី​ផងដែរ​។​លោក​បាន​បន្តទៀតថា​នាយទាហាន​និង​ពលទាហាន​ក្រោយពី​បានទទួល​មុខងារ​និង​មុខតំណែង​ថ្មី​រួចមក​ត្រូវ​ចេះ​ស្តាប់​សភាពការណ៍​នយោបាយ​ក្នុងប្រទេស និង​នយោបាយ​ប្រទេសជិតខាង​និង​ការងារ​អប់រំ​ចិត្តសាស្ត្រ ការងារ​ពង្រឹងកំលាំង​ទ័ព ការងារ​ដាំ​ដុះ​ការងារ​ចិញ្ចឹមសត្វ​និង​ការងារ​ចិញ្ចឹម​ទ័ព​ជាពិសេស​ដាក់បទបញ្ជា​ទប់ស្កាត់​ដាច់ខាត​ដល់​ទ័ព​ទាំងអស់​រាល់​ល្បែងស៊ីសង និង គ្រឿងញៀន​ជាដើម​។image (3) - Copy image - Copy​លោក​សេ​ធា​រិ​ន​ក៏​បានធ្វើ​ការណែនាំ​ដល់​យោធិន​ម្នាក់ៗ​ត្រូវ​ចេះ​គោរព​ច្បាប់​ចរាចរណ៍ ត្រូវ​ចូលរួម​ធ្វើការ​ទប់ស្កាត់​ពលការ​ចំណាកស្រុក បទល្មើស​ឆ្លងដែន​ផ្សេង​ដូចជា ទំនិញ​គេច​ព័ន្ធ និង​ចុងក្រោយ​លោក​បាន​ឲ្យ​យោធិន​ទាំងអស់​ត្រូវ​ចុះជួយ​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​នូវ​គ្រោះថ្នាក់​ធម្មជាតិ​ដូចជា គ្រោះថ្នាក់​ទឹកជំនន់ គ្រោះរាំងស្ងួត ពិសេស​គ្រោះ​ខ្យល់​កន្ត្រាក់​ជាដើម​៕