ឧ​ត្ត​ម​សេនីយ៍​យោធា ជា តារា ចូលដេក​ពេទ្យរុស្ស៊ី បន្ទាប់ពី​ជាប់ឃុំ​៤​ថ្ងៃ​

0

​ភ្នំពេញ ៖ ឧ​ត្ត​ម​សេនីយ៍​យោធា លោក ជា តារា ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច ឃុំខ្លួន​ដាក់​ព​ន្ឋ​នាគារ កាលពី​រសៀល​ថ្ងៃទី​២៥ ខែមេសា តាម​អំណាច​សាលដីកា​ស្ថាពរ​របស់ តុលាការ​កំពូល ពីបទ​បរិហា​បង្កាច់​កេរ្តិ៍​លោក ឌឿ​ន សុវណ្ណ ។

ប៉ុន្តែ​ក្រោយ​ជាប់ឃុំ​បាន​រយៈពេល​៤ ថ្ងៃ លោក ជា តារា ត្រូវបាន​អនុរក្ស​ព​ន្ឋ​នាគារ​បញ្ជូនទៅ​ព្យាបាល​ជម្ងឺ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត កាលពី ថ្ងៃទី​២៩ ខែមេសា ។​ ​លោក ជា តារា ទើបតែ​ត្រូវបាន​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​កាលពី​វេលា ម៉ោង​៩​និង​១០​នាទី ថ្ងៃទី​២៥ ខែមេសា នៅក្នុង​ភោជនីយដ្ឋាន​ម្លប់​ស្វាយ​៩៩ ផ្លូវ​លេខ​១៧៣ សង្កាត់ ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ធ្វើតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់លោក ឯក ឆេង​ហួត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្អែក​តាម​សាលដីកា​ស្ថាពរ​របស់​តុលាការ កំពូល ។ បច្ចុប្បន្ន​សំណុំ​រឿងនេះ លោក ឯក ឆេង​ហួត បាន​ផ្ទេរ​មក​ឲ្យ​លោក ស៊ឺ វណ្ណ​នី ជា​អ្នក​កាន់​ជំនួស វិញ ។ ​

ដើមចម​ដែល​នាំ​ឲ្យ​មានការ​ចាប់ខ្លួន​និង​ឃុំខ្លួន​ដាក់​ព​ន្ឋ​នាគារ​នេះ គឺ​កើតឡើង បន្ទាប់ពី​លោក ជា តារា បាន​ប្តឹង​លោក ឌឿ​ន សុវណ្ណ ពីបទ​លួច​លក់​អចលនវត្ថុ​អ្នកដទៃ ចូលមក​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​បណ្តឹង​នេះ ត្រូវបាន​ព្រះរាជអាជ្ញា សម្រេច​តម្កល់​រឿង​ទុក​ឥត ចាត់ការ​។

មិន​សុខ​ចិត្តនឹង​ការតម្កល់​រឿង​ទុក​ឥត​ចាត់ការ​នេះ លោក ជា តារា បាន​ប្តឹងទៅ​សាលា ឧ​ទ្ឋ​រណ៍ បន្តទៀត ។ ក្រោយមក​សាលា​ឧ​ទ្ឋ​រណ៍ បាន​តម្កល់​ការ សម្រេច​របស់​សាលាដំបូង​រាជធានី ភ្នំពេញ ទុកជាបានការ​ដដែល ។​ ​ផ្តើមចេញពី​បណ្តឹង​របស់លោក​ជា តារា ត្រូវ​បរាជ័យ នេះ លោក ឌឿ​ន សុវណ្ណ បាន​ប្តឹង​បក លោក ជា តារា​វិញ ពីបទ​បរិហារ​បង្គា​ច់​កេរ្តិ៍ ។

បណ្តឹង​របស់លោក ឌឿ​ន សុវណ្ណ ត្រូវបាន សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​ជា​បន្តបន្ទាប់ រហូត​សម្រេច​ផ្តន្ទាទោស​លោក ជា តារា ដាក់​ព​ន្ឋ​នាគារ រយៈពេល​៨​ខែ ។ ប៉ុន្តែ​ការសម្រេច​នេះ ត្រូវបាន​លោក ជា តារា ប្តឹង​ឧ​ទ្ឋ​រណ៍ ។ ក្រោយមក​សាលា ឧ​ទ្ឋ​រណ៍ បាន​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​ដដែល ។

លោក ជា តារា បាន​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល បន្តទៀត ។ តុលាការ​កំពូល នៅតែ​សម្រេច​តម្កល់ សាលដីកា សាលា​ឧ​ទ្ឋ​រណ៍ ទុកជាបានការ​ដដែល រហូត​សាលដីកា​នេះ​បាន​ចូល​ជា​ស្ថាពរ ដែល​នាំ​ឲ្យ​ព្រះរាជអាជ្ញា សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកាចាប់ខ្លួន​លោក ជា តារា តែម្តង ។​ ​photo 2 photo 1