លោក​គោ​ស៊ុំ​សារឿ​ត​បានដាក់​វិធានការ​ដល់​មន្ត្រី​ជំនាញ​ការពារ​ជ្រូក​ជម្ងឺឆ្លង​ត្រចៀក​ខៀវ​ព្រោះ​ខ្លាច​ឆ្លង​ដល់​មនុស្ស​

0

​បន្ទាយមានជ័យ​ លោក​គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ​បានដាក់​វិធានការ​ដល់​មន្ត្រី​ជំនាញ​ទាំងអស់​សូម​ឲ្យ​អស់លោក​ការពារ​ឆ្លង​ជម្ងឺ​ជ្រូក​ត្រចៀក​ខៀវ​ដែល​ឈ្មួញ​លួច​ដឹក​ចូល​នៅពេល​យប់​ដូច​ទឹកបាក់​ទំនុប​ជា​ហូរហែរ​ចូលមក​ខេត្តបន្ទាយមានជ័យ​ដោយ​ពុំមាន​ធ្វើការ​ត្រួតពិនិត្យ​អំពី​បញ្ហា​ជម្ងឺឆ្លង​និង​ប្រជាពលរដ្ឋ​កំពុង​តែមាន​ការ​ព្រួយ​បា​រម្យ​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ត្រូវ​ដួល​ប៉ះ​ជើង​។​ជាក់ស្តែង​នៅ​យប់​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០១៥​ឃើញ​មាន​រថយន្ត​ចំនួន​៣​ទៅ​៤​គ្រឿង​បាន​ដឹក​ជ្រូក​ដាក់​ជុច​ដែល​ដឹក​តាមផ្លូវ​ជាតិ​លេខ​៦​គឺ​ផ្លូវ​ទឹ​សដៅ​មកពី​ខេត្តសៀមរាប​ចូលមក​បន្ទាយមានជ័យ​ដើម្បី​យកមក​ដាក់​នៅតាម​ស្តង់​កាប់​ជ្រូក​បាន​យ៉ាង​រលូន​។​image (2)ថ្មីៗ​នេះ​មាន​ផ្ទុះ​ជម្ងឺ​ជ្រូក​ត្រចៀក​ខៀវ​ឬ​ជា​ជ្រូក​មាន​ជម្ងឺ​ពឹ​ស​ដែល​កំពុង​រាតត្បាត​នៅ​ខេត្តសៀមរាប​ដែល​ជាការ​ព្រួយ​បា​រម្យ​ពី​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​យ៉ាងខ្លាំង​។​
​ក្រោយពី​ឃើញ​សកម្មភាព​ឈ្មួញ​ដឹក​ជ្រូក​ចូលមក​ខេត្តបន្ទាយមានជ័យ​ជា​ហូ​ហែ​បាន​ដោយ​ពុំមាន​ការត្រួតពិនិត្យ​យ៉ាង​ដូ​ន្នេះ​ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​សុំ​ឲ្យ​លោក​គោ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​ត្រូវមាន​វិធានការ​ទប់ស្កាត់​ឲ្យ​បានការ​ពារ​កុំ​ឲ្យ​មាន​ជម្ងឺឆ្លង​ចូលមក​ខេត្តបន្ទាយមានជ័យ​បាន​។​image
​ពាក់ព័ន្ធ​ឈ្មួញ​ដឹក​ជ្រូក​ចូលមក​ខេត្តបន្ទាយមានជ័យ​នោះ​កម្ពុ​ជាថ្មី​បានធ្វើការ​ទំនាក់ទំនង​ទៅ​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​សុំ​បំភ្លឺ​ដែរ​តែ​ទូរស័ព្ទ​ចូល​តែ​មិន​លើក​ព្រោះ​ខ្លាច​សួ​នាំ​អំពី​រឿង​ជម្ងឺ​ជ្រូក​ខៀវ​នេះ​។​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ក​ខេត្តបន្ទាយមានជ័យ​បាន​មានប្រសាសន៍​កាលពី​ថ្មី​នេះ​ក្នុង​ពិធី​ទិវា​អក្ខរកម្ម​ជាតិ​នៅ​ស្រុក​ម៉ាឡៃ​ថា​ក្រោយពេល​ដែលមាន​ជម្ងឺ​សត្វ​ជ្រូក​ត្រចៀក​ខៀវ​ឬ​ជម្ងឺ​ពឹ​ស​ជ្រូក​ដែល​កំពុង​ផ្ទុះ​image (1)ឆ្លង​រាតត្បាត​នៅ​ខេត្តសៀមរាប​ហើយ​ខេត្ត​បានដាក់​វិធានការ​ដល់​ការិយាល័យ​ផលិតកម្ម​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ធ្វើការ​ទប់ស្កាត់​នៅ​ស្រុក​ជាប់​ព្រំប្រទល់​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​ដើម្បី​ការពារ​ជម្ងឺឆ្លង​រាតត្បាត​ចូលមក​ដល់​ខេត្តបន្ទាយមានជ័យ​ព្រោះ​ជម្ងឺ​ជ្រូក​ត្រចៀក​ខៀវ​នេះ​ឆ្លងខេត្ត​ណា​ទប់ស្កាត់​មិនបាន​បណ្តាល​ជ្រូក​ស្លាប់​បណ្តាល​ខូចខាត​ធ្ងន់​ដល់​ប្រជាពលរដ្ឋ​ហើយ​លោក​ហាម​ដាច់ខាត​ដល់​ប្រជាពលរដ្ឋ​ហាម​ហូប​ជ្រូក​មាន​ជ​ន្ងឺ​នេះ​ជាដាច់ខាត​ផងដែរ​៕