​បរិស្ថាន​ព្រៃឈើ​មួយចំនួន​ជុំវិញ​ប្រាសាទព្រះវិហារ​រង​ការបាក់រ​លំដោយ​សាររ​ង​សម្ពាធ​ទាប​និង​ខូចខាត​ផ្លូវ​បេតុង​ខ្លះៗ​

0

​ព្រះវិហារ​៖​តាម​សេចក្ដីរាយការណ៍​ពី​ឆ្មាំសន្ដិសុខ​ការពារ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​បានអោយ​ដឹងថា​អាកាសធាតុ​អាប់អួរ​ខ្លាំង​នៅ​ជុំវិញ​បរិវេណ​ប្រាសាទ​ដោយ​រង​នូវ​សម្ពាធ​ទាប​មាន​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​ចំនួន​២​ថ្ងៃ​ជាប់​គ្នា​ចាប់តាំងពី​ថ្ងៃទី​១៤​ដល់​១៥​កញ្ញា​២០១៥​ធ្វើអោយ​S1កំណាត់​ផ្លូវ​បេតុង​១​ខ្សែ​ទ្បើង​ទៅកាន់​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រះ​រង​ការស្រុត​ប្រេះ​បាក់​។​
​ភ្នាក់ងារ​បាន​រាយការណ៍​ពី​តំបន់​ប្រាសាទព្រះវិហារ​អោយដឹង​នៅ​រសៀល​ថ្ងៃទី​១៦​កញ្ញា​២០១៥​ថា​បរិស្ថាន​ព្រៃឈើ​ជុំវិញ​ប្រាសាទព្រះវិហារ​បានទទួល​រង​កំលាំង​ខ្យល់​កន្ត្រាក់​បក់បោក​បណ្តាល​អោយ​បាក់​រលំ​និង​ដួល​រាប​ដល់​ដី​ហើយ​ផ្ទៃ​មេឃងងឹត​អាប់អួរ​រយះពេល​២​ថ្ងៃ​ជាប់​គ្នា​ផងដែរ​។​ប៉ុន្តែ​មិនបាន​បង្ក​ការរំខាន​ដល់​ដំណើរ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​អញ្ជើញ​ទ្បើង​ទៅ​ទស្សនា​កំសាន្ត​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​ដ៍​ល្បីល្បាញ​នោះ​ទ្បើ​យ​។​
​ប្រភពព័ត៌មាន​បញ្ជាក់​ថា​កាលពី​យប់​ថ្ងៃទី​១៤​កញ្ញា​២០១៥​ភ្លៀង​ចាប់ផ្ដើម​ធ្លាក់​ខ្លាំង​លាយ​ទ្បំ​ជាមួយ​កំលាំង​ខ្យល់​កន្ត្រាក់​ហើយ​ឈានចូល​ថ្ងៃទី​១៥​កញ្ញា​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ជោកជាំ​ពេញ​១​ថ្ងៃ​ពេញ​១​យប់​ថ្ងៃទី​១៥​ដដែល​ប៉ុន្តែ​ខ្លាំង​ជាង​យប់​ថ្ងៃទី​១៤​កញ្ញា​ទើប​ធ្វើអោយ​ខូចខាត​ផ្លូវ​ធ្វើដំណើរ​ដោយ​កន្លែង​ទ្បើង​ទៅកាន់​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រះ​។​គ្រោះធម្មជាតិ​នេះ​មិន​បណ្តាលអោយ​មនុស្ស​រស់​នៅ​ទីនោះ​មាន​គ្រោះថ្នាក់​អ្វី​នោះទេ​ដោយសារ​មានការ​ប្រុងប្រយ័ត្ន​ជាមុន​។​ភ្នាក់ងារ​និយាយថា​នៅ​ថ្ងៃទី​១៦​កញ្ញា​នេះ​អាកាសធាតុ​ចាប់ផ្ដើម​ស្រ​ទ្បះ​ផ្ទៃមេឃ​មាន​ពន្លឺ​ថ្ងៃ​ធម្មតា​វិញ​ហើយ​៕P1 S1