កំពត÷ ក្រុមហ៊ុនវារីអគ្គិសនីកំចាយ បើកទ្វារទឹកយ៉ាងគំហុក រួមទាំងទឹកភ្លៀងផង បណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋ ស្រែចម្ការ បន្លែបង្កា នៅឃុំចំនួនបី ក្នុងស្រុកទឹកឈូ ខេត្តកំពត កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ។លោកអ៊ុក ទ្បាយ អភិបាលស្រុកទឹកឈូបានអោយដឹងថាៈ
នៅយប់ថ្ងៃទី១៥ នីង ១៦ភ្លៀងបានធ្លាក់យ៉ាងជង្ហុក ពេញមួយយប់ បណ្តាលអោយទឹកភ្លៀងជាច្រើនហូរធ្លាក់ខ្លាំងពីលើភ្នំកំចាយ មកក្នុងអាងស្តុកទឹកវារីអគ្គិសនីកំចាយ រហូតមានកំពស់ដល់១៥៥ម៉្រែត ទៅ ១៥៦ ម៉្រែត ហួសពីបរិមាណក្នុងស្តុបទឺក ទើបក្រុមហ៊ុនបានបើកទ្វារទឹក វារីអគ្គិសនីកំចាយ ទាំងអស់មានចំនួនប្រាំ នៅពាក់កណ្តាលអាធ្រាតឈានចូលថ្ងៃទី១៦ គួបផ្សំនឹងទឹកជ្រោះតាដាច័ន្ទ នៅជ្រលងភ្នំបូកគោ ហូរធ្លាក់មកក្នុងទឹកឈូយ៉ាងខ្លាំងផងនោះ បណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋ ស្រែចម្ការ បន្លែបង្កា នៅឃុំចំនួនបី ក្នុងស្រុកទឹកឈូ ។បើតាមមន្ត្រីជំនាញបានអោយងថាៈកលៀងនរក់លអាងដុករមាណ៦០០ទៅ៧០០លានម៉ែត្រគូប ទើបក្រុមមន្ត្រីជំនាញបានបើកទ្វារទឹកចំនួន៣ដើម្បីរំដោះទឹកចេញពីអាង។ ប៉ុន្តែនៅមិនអាចទប់នឹងកម្លាំងទឹកបានក៏ត្រូវបើកទ្វារទឹកទាំងអស់៥ដើម្បីបង្ហូរទឹកទំម្លាក់ចុះមកខាងក្រោម រហូតដល់ម៉ោង១២,៣០ថ្ងៃត្រង់ ទើបមន្ត្រីជំនាញបិទទ្វារទឹក២ ទុកតែទ្វារទឹក៣នៅបើកចំហដដែល ។
ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពតបានឲ្យហង្សមាសដឹងនៅរសៀលថ្ងៃទី១៦ កញ្ញាថាៈ ការបើកទ្វារទឹកយ៉ាងគំហុក របស់ក្រុមហ៊ុនវារីអគ្គិសនីកំចាយ រួមទាំងទឹកភ្លៀងផង ធ្វើឲ្យប៉ះពាល់ ឃុំចំនួន៣ គឺឃុំម៉ាក់ប្រាង ឃុំកំពង់គ្រែង និងឃុំព្រៃឃ្មុំ ស្មើនឹង៩ភូមិ និងមានប្រជាពលរដ្ឋចំនួន១៥១៧គ្រួសារ មានមនុស្ស៧.៦៨៦ នាក់ ដោយមិនអោយប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋទេ ពីព្រោះចរន្តទឹកហូរយឺត ។ឯកឧត្តម បានបញ្ជាក់ទៀតថាៈ នៅពេលនេះទឹកមានការស្រកចុះជាបណ្តើរៗហើយ តែទោះជាយ៉ាងណាលោកក៏បានបញ្ជារអោយ កម្លាំងសមត្ថកិច្ច សហការជាមួយអាជ្ញាធរពាក់ព័ទ្ធ អោយធ្វើសកម្មភាព ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ អោយទាន់ពេលវេលាបើសិនជាមានបញ្ហាកើតទ្បើង ។ចំណែកប្រជាពលរដ្ឋវិញ បានសំណូមពរឲ្យមន្ត្រីជំនាញ អាជ្ញាធរ ខេត្ត និងមន្ត្រីពាក់ព័ន្ធ ពិនិត្យមើលឲ្យបានដិតដល់ ចំពោះការបើកទ្វារទឹក វារីអគ្គិសនីកំចាយ ធ្វើយ៉ាងការបើកទឹក ត្រូវមានបរិមាណសមស្រប ដើម្បីចៀសវាង កុំឲ្យមានការលិចលង់ដល់ផ្ទះប្រជាពលរដ្ឋ និងខូចខាតទ្រព្យសម្បតិ្ត ជាពិសេស ប៉ះពាល់ដល់ជីវិតមនុស្ស សត្វព្វាហនៈ ៕



































