​ចោរលួច​ម៉ូតូ​ប្រជាពលរដ្ឋ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​កំពង់ស្វាយ​ចាប់វាយ​ខ្នោះ​បញ្ជូន​មកកាន់​ស្នងការ​នគរបាល​

0

ខេត្តកំពង់ធំ​នៅ ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០១៤! ​ដូច​ពាក្យចាស់​លោក​តែងតែ​ពោលថា​«​ជុង​វា​មិនដែល​ភ្លេច​កុក​នោះទេ​»​ហើយ​គុក​ក៏​នៅតែ​បើកទ្វារ​ ​រងចាំ​ជនល្មើស​ជាប់​ជានិច្ច ចំណែក​ឆ្កែ​កន្ទុយ​ខ្វៀន​នៅតែ​ខ្វៀន សារធាតុ​ចោរ​គឺ​នៅតែ​ចោរ​មិន​ព្រម​កែរ​ខ្លួន យ៉ាងណា​ម៉ិ​ញ​ដូចជា​ករណី​យុវជន​ឈ្មោះ ផុន អណ្តែត ភេទ​ប្រុស​អាយុ​២០ រស់នៅ​ភូមិ​ព្រៃ​ព្រាល ឃុំ​ត្រ​ ​ពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ធ្លាប់​ជាប់ពន្ធនាគា​ពីបទ​ចោរកម្ម លួច​ខ្សែករ​ប្រជាពលរដ្ឋ លុះ​ចេញពី​គុក​វិញ​ ​ក៏​លួច​ម៉ូតូ ប្រជាពលរដ្ឋ​ទៀត​យកទៅលក់​ចាយ​

អស់​ក៏ត្រូវ​ជាប់​ខ្នោះ​ជា​លើក​ទី​២! ​លោក​វរៈ​សេនី​យ៏​ឯក កែ ខាន់​ណា​រ៉ា​ស្នងការ​ង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹងថា​!​បន្ទាប់ពី​បាន​ ​ទទួល​ពាក្យបណ្តឹង​ពី​ខាង​ជនរងគ្រោះ​ឈ្មោះ សូ ស្រីមុំ ភេទ​ស្រី​អាយុ​៤១​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​បន្លិច សង្កាត់​ ​អាច​រ្យ​លាក់ ក្រុង​ស្ទឹងសែន បាន​បាត់​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​កំពង់ធំ​1E3164 នៅ​ចំនុច ភូមិ​ក្តី​ដូង ឃុំ​ក្តី​ដូង ស្រុក​

កំពង់ស្វាយ​កាលពី​ថ្ងៃទី​១៩ ខែ​គុ​ម្ភៈ ឆ្នាំ​២០១៤​រួចមក ឯកឧត្តម ឧ​ត្ត​ម​សេនី​យ៏​ត្រី ផាន់ សុ​ផេង ស្នងការ​នៃ​ស្ន​ក​ការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​បានដាក់​បទបញ្ជា​ឲ្យ​តាមដាន​ស្រាវជ្រាវ​រក​មុ ខ​សញ្ញា​ចាប់​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ឲ្យ​ខាន​តែ​បាន រហូតមកដល់​ល្ងាច​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ ២០១៤ ទើប​ជនសង្ស័យ​ឈ្មោះ ផុន អណ្តែត បន្ទាប់ពី​គេចខ្លួន​អស់​១​រយៈពេល​កន្លងមក​ ​នោះបាន វិល​ចូល​លំនៅដ្ឋាន​វិញ ដែលមាន​អ​ស័​យ​ដ្ឋា​ន​ភូមិ​ព្រៃ​ព្រាល ឃុំ​ត្រពាំង​ឬ​ស្សី​

ខាងលើ ក៏ត្រូវ​ ​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ​ជា​លើក​ទី​២​រួច​បញ្ជូន​មកកាន់​ស្នងការ​រដ្ឋា​ន​ខេត្ត​ដើម្បី​ចងក្រង​សំនុំរឿង​បញ្ជូនបន្តរ​ទៅកាន់​សាលាតំបូង​ខេត្ត ឲ្យ​ទៅ​សម្រាក​នៅក្នុង​ពន្ធនាគារ​សាជាថ្មី​ម្តងទៀត​! ​ប្រជាពលរដ្ឋ​សំនូមពរ​ដល់​ប្រព័ន្ធតុលាកា​ធ្វើយ៉ាងណា​ចាត់វិធានការ​ឲ្យ​បាន​តឹងរឹង​បំផុត​ចំពោះ​ជនល្មើស ដើម្បី​ឲ្យ​ពួកគេ​រាងចាល នៅពេលដែល​ចេញពី​ពន្ធនាគារ​

មកវិញ​នោះ កែប្រែ​ខ្លួន​ធ្វើជា​មនុស្ស​ល្អ ជា​បុគ្គល​ម្នាក់​ដែលមាន​ប្រ​យោ​ជ​ន៏​ដល់​សង្គមជាតិ​!​បើ​ច្បាប់​នៅតែ​ធូរ​លុង​របៀបនេះ នោះ​ជនល្មើស​ក៏​នៅ​ ​តែ​មិន​ខ្លាច​ក្រែងរអែង​ច្បាប់​នោះដែរ​! ដូចជា​ករណី​ខាងលើនេះ​លួច​គេ​ចាប់បាន​ដាក់គុក​ជាង​១​ឆ្នាំ ចេញពី​ ​គុក​មកវិញ នៅតែ​លួច​ដដែល​!​ដែលជា​ការធ្វើ​ឲ្យ​ប្រព័ន្ធ​ច្បាប់​មិនមាន​ប្រសិទ្ធភាព​ចំពោះ​ជនល្មើស​។​ ​??????????????????????????????? DSC00826 ​ ​ ​ ​