​នគរបាល​តាម​ចាប់​អ្នករត់​តាក់ស៊ី​ពីរ​នាក់​ដែល​បង្ក​របួសស្នាម កាលពី​ឆ្នាំ​២០១៤​យកមក​ផ្តន្ទាទោស​តាមច្បាប់​

0

​ខេត្តបន្ទាយមានជ័យ​៖ ​អ្នកបើក​យន្ដ​ឈ្នួល​ពីរ​នាក់​ដែល​បាន​បង្ក​អំពើ​ហឹ ង្សា​វាយតប់​គ្នា ដែល​បណ្ដាល​ឲ្យ​ភាគី​ម្ខាង​ទៀត​រងរបួស​នោះ​ធ្ងន់​កាលពី​ឆ្នាំ​២០១៤​កន្លងមក​ត្រូវបាន​កម្លាំង​នគរបាល​ធ្វើការ​ស្រាវជ្រាវ តាម​ចាប់ខ្លួន​ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​ដាក់ទោស​ទៅតាម​ផ្លូវimage (1)ច្បាប់​។ ការចាប់​ជនបង្ក​ហឹ​ង្សា​ទាំងពីរ​នាក់​នេះ​បាន​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៥​នេះ​ដោយ​យោងតាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់ លោក​ឡូយ ចាន់​ត្រា ចៅក្រម​ស៊ើបសួរ​សាលា ដំបូង​ខេត្ដ​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៩ ខែឧសភា និង​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៥ និង​មានការ​បញ្ជា​ផ្ទាល់​ពី​សំណាក់​ស្នងការ នគរបាល​ខេត្ដ លោក​ឧត្ដមសេនីយ៍​អាត់ ខែម ផងដែរ ។​លោក​ឧ​ត្ត​សេនី​ត្រី​អាត់​ខែម​ស្នងការ​នគ​បាន​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​ជនបង្ក​ទាំង​២​នាក់​មាន ឈ្មោះ​ភាន់ ពត អាយុ​៣៩​ឆ្នាំ មុខរបរ​រត់ តាក់ស៊ី រស់នៅ​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរិ​សោភ័ណ ពីបទ​ហឹ​ង្សា​ដោយ​ចេតនា វាយ​ទៅវិញទៅមក​ដែល​ប្រ​ព្រឹ​ត្ដបទ​ល្មើស​កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៤ ស្ថិតនៅ​ចំណុច​បេនឡាន​ចាស់ សង្កាត់​ព្រះ ពន្លា ក្រុង​សិរិ​សោភ័ណ ។ ដោយឡែក​ជន ម្នាក់ទៀត មានឈ្មោះ​សឿន ស៊ី​ណេ​ត អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រះ ពន្លា ត្រូវបាន​លោក​ចៅក្រម​ឡូយ ចាន់​ត្រា ចោទប្រកាន់​ពីបទ​ល្មើស​ដូចគ្នា ដែល​ប្រ​ព្រឹ​ត្ដ ទៅ​នៅ​ចំណុច​បេនឡាន​ចាស់ នា​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៤ ។​
​លោក​បាន​បន្តទៀតថា​ក្រោយ​មាន​ដីកា​របស់​តុលាការ​កម្លាំង​នគរបាល​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ ហើយ​ឈានទៅដល់​ការចាប់ខ្លួន​ពួកគេ​ទាំងពីរ​នាក់​និង​បញ្ជូន​ទៅកាន់​សាលាដំបូង ខេត្ដ​បន្ទាយមានជ័យ ដើម្បី​ផ្ដ​ន្ដា​ទោស​តាមផ្លូវ​ច្បាប់​ផងដែរ​៕image (1) image