​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ចុះសួរសុខទុក្ខ​និង​ពង្រឹង​សមាសភាព​ថ្នាក់ដឹកនាំ​ផ្នែក​សឹក​រង​ស្រុក​បារាយណ៍​

0

 

​កំពង់ធំ​. ដើម្បី​ពង្រឹងសមត្ថភាព​ថ្នាក់ដឹកនាំ តាម​បណ្តា​ផ្នែក​សឹក​រង​ស្រុក​ក្រុង​ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ក៏ដូចជា​ការណែនាំ​ឲ្យ​នាយទាហាន និង​ពលទាហាន គោរព​នូវ​បទបញ្ជា និង​រក្សា​វិន័យ​ដល់​កងកម្លាំង​ឲ្យ​បាន​យល់​ពិស​ភាព​ការ​ក្នុងប្រទេស និង​ក្រៅប្រទេស ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង ព្រមទាំង​មេបញ្ជាការ​ង និង​នាយផ្នែក​នាយការិយាល័យ បាន​ចុះមក​ពិនិត្យ​ស្ថានភាព​ទីតាំង​របស់​ផ្នែក​សឹក​ស្រុក​បារាយណ៍ ដើម្បី​ធ្វើការ​កែលំអរ​ទីតាំង​បន្ទាយ​របស់ខ្លួន​។​IMG_0596

​ក្នុង​គោលបំណង​នៃ​ការប្រជុំ​ក្នុងថ្ងៃនេះ គឺជា​ការ​ជម្រុញ​ឲ្យ​ផ្នែក​សឹក​រង​មាន​សមត្ថភាព​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ និង​ពង្រឹង​ការចូលរួម​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ដើម្បី​គោរព នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព ក៏ដូចជា​ការផ្សព្វផ្សាយ​ការគាំទ្ររ​ការផ្ទៀងផ្ទាត់​ផែនទី របស់​រាជរដ្ឋាភិបាល និង​ជម្រុញ​ឲ្យ​គ្រប់​កងឯកភាព​របស់​តំបន់សឹក​ចាត់​ធ្វើ​អត្តសញ្ញាណប័ណ្ណ ប្រជាពលរដ្ឋ ប្រភេទ​ថ្មី​ឲ្យ​បាន​ទាន់​ផែនការ​របស់​យោធភូមិភាគ​ទី​៤​។​IMG_0593

​បន្ទាប់ពី​តាម​បណ្តា​មេបញ្ជាការ​គ្រប់​ស្រុក​ក្រុង​បានធ្វើ​សេចក្តីរាយការណ៍ រួចមក​លោក​វ​រះ​:​សេនីយ៍​ទោ នូ វ​ទ្ធា​. ប្រធាន កា​រិ​យា​ល័​យិ​១​បាន​លើកយក​ផែនការ​របស់​យោធភូមិ​នភា​គ​ទី​៤ តំ​ម្រូ​វ​ឲ្យ​តំបន់​ប្រតិបត្តិកា​សឹក​រង​កំពង់ធំ​នេះ ជ្រើសរើស​និ​សិ​ត្ស​ដាក់ពាក្យ​ប្រឡង ចូល​ក្របខ​ណ្ទ​របស់​កងយោធពល​ខេ​មរ​:​ភូមិន្ទ ដែល​ត្រូវបាន​ជ្រើសរើស នាយទាហាន​បន្តវេន នាយទាហាន​ជើងគោក ចំនួន ១១០ នាក់ ។​IMG_0589

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​. បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់​មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​បារាយណ៍ និង​មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​ក្រុង ដែល​បាន​យកចិត្តទុកដាក់​ពង្រឹង​ការសាង់សង់​បន្ទាយ​រប​ស់​ខ្លួន​និង​កសាង​សមត្ថភាព​របស់​កងក​ម្លាំ​ង រួមទាំង​ជម្រុញ​ឲ្យ​មានការ​ចិញ្ចឹមសត្វ ដាំ​បន្លែ និង​ជួសជុល អាគារ​ធ្វើការ​របស់​អង្គភាព​នីមួយៗ​និង​ចូលរួម​ប្រឡងប្រណាំង ការកែលំអរ​IMG_0591សោភ័ណភាព​របស់​ផ្នែក​សឹក​រង​គ្រប់​បណ្តា​កងឯកភាព​ទាំងអស់ និង​សូម​ឲ្យ​កងកម្លាំងប្រដាប់អាវុធ រួមសហការ​ជាមួយ​សមត្ថកិច្ច​វ​ជំនាញ ទប់ស្កាត់​បង្ក្រាប​ល្បែងស៊ីសង បទល្មើស​ជលផល បទល្មើស​ព្រៃឈើ បទល្មើស​គ្រឿងញៀន និង​មិន​ឲ្យ​មាន​បុគ្គល​ណា​មានការ​ពាក់​ព័​ន្ឋ​និង​បទល្មើស​ទាំងនេះ ។​IMG_0592
​ដោយផន សុជាតិ