ប៉ូលីស​អធិការ​ស្រុក​ទ​ទូល​អាវុធ​កែឆ្នៃ​ពី​ប្រជាពលរដ្ឋ​បាន​ជាង​៣០​ដើម​នៅ​ស្រុប​ន្ទា​យ​អំពិល​

0

 

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​សមត្ថកិច្ច​ប៉ូលីស​អធិការ ទ​ទូល​អាវុធ​កែឆ្នៃ​ពី​ប្រជាពលរដ្ឋ​បាន​ជាង​៣៩​ដើម​។​ហើយ​អាវុធ​ទាំងនោះ​ត្រូវបាន​ពលរដ្ឋ​យកមក​ប្រគល់អោយ​ផ្ទាល់​រៀងៗ​ខ្លួន​នៅ​អធិការ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​ថ្ងៃទី​១៦​ខែកញ្ញា ឆ្នាំ​២០១៥ ។​លោក ហម ភិរម្យ អធិការ​ស្រុក​បន្ទាយ​អំពិល​និយាយថា អាវុធ​កែឆ្នៃ​ចំនួន​ជាង​៣៩​ដើម​ខាង​ប្រជា​ពលរ​ដ្ឋេ​យកមក​ប្រគល់អោយ​សមត្ថកិច្ច មកពី​ភូមិ ឃុំ​មួយចំនួន​នៅក្នុង​ស្រុក​បន្ទាយ​អំពិល​ជា​បន្តបន្ទាប់ នេះ​ដែល​កន្លងមក​ពួក​​គាត់​បាន​កែឆ្នៃ​ជា​អាវុធ​(​កាំភ្លើង​ស្នប់​)​សម្រាប់​បាញ់​សត្វ​ក្នុង​តំបន់​រស់នៅ ។IMG_7950

ហើយ​ពេលនេះ​ពួកគាត់​យល់ដឹង​ពី​ការប្រើប្រាស់​អាវុធ​ទាំងនេះ​ខុស​និង​ច្បាប់​ពួកគាត់​បានសម្រេច​ចិត្ត​យកមក​អោយ​សមត្ថកិច្ច​តែ​
​ម្តង ។ ហើយ​ការប្រគល់​អាវុធ​កែឆ្នៃ​ទាំងនេះ​បន្ទាប់ពី​ពួកគាត់​បាន​យល់ដឹង​ពី​ការណែនាំ​និង​ផ្សព្វផ្សាយ​ជាច្រើនលើក​ដើម្បីអោយ​ក្នុងភូមិ​ឃុំ​មាន​សុ​វត្ថ​តិ​ភាព​ក្នុង​តំបន់​មាន​៩​ចំណុច​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​ថ្មីៗ​នេះ ។​IMG_7949

​លោក អធិការ​ស្រុក​បន្ទាយ​អំពិល​បាន​បន្ត​អោយដឹង​ដែរ​ថា អាវុធ​កែឆ្នៃ​សម្រាប់​បាញ់​សត្វ​នេះ តួ​ធ្វើ​អំពី​ឈើ កាណុង​ដែក​ប្រហោង មាន​បំពង់​ស្នប់ មាន​កៃ​ត្រឹមត្រូវ ហើយ​និង​ប្រើ​គ្រាប់កង់​សម្រាប់​ដាក់​បាញ់​ម្តងៗ ។​ហើយ​អាវុធ​កែឆ្នៃ​នេះ​បើ​មានរឿង​ជំលោះ​កើតមាន​នៅក្នុង​ភូមិ​យកមក​បាញ់​មនុស្ស​អាច​ស្លាប់​បាន​ភ្លាមៗ​អោយតែ​បាញ់​ចំ​នោះ​៕