សព​លោក​សឿ​ម​សា​ម័​យ​ដែល​ទទួលមរណភាព​ក​ន្ល​ង​មក​ត្រូវ​បានទទួល​ថវិកា​ររ​បស់​សមាគម​មិត្ត​នគ​បាល​

0

​ខេត្តបន្ទាយមានជ័យ​ ​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៥​នេះ​នៅ​ស្នងការ នគរបាល​ខេត្តបន្ទាយមានជ័យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អាត់ ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​បាន​ចាត់តាំង​ឲ្យ​លោក ពួន​ស៊ី​និតស្ន​ង​ការរង​ទទួល​ផែន​ភស្តុភារ​និង​ហិ​រញ្ញា​វត្ថុ​លោក វង្ស វិត​ស្នងការរង​ទទួល​ផែន​ធនធានមនុស្ស​ដឹកនាំ​ក្រុមការងារ នាំយក​ថវិកា​សមាគម​មិត្ត​នគរបាល​ចំនួន​៤​លាន​រៀល​និង ថវិកា​បាន​ពី​ការចូលរួម​បុណ្យ​របស់​ថ្នាក់ដឹកនាំ​និង​កងកម្លាំង​នគរបាល​ចំនួន​១​លាន​៥​សែន​ទៅ​ប្រគល់ជូន​ភរិយា​សព​លោក​វរសេនីយ៍ត្រី សឿ​ម សា​ម័​យ​នាយផ្នែក​នៃ​image (1)ការិយាល័យ​ផែនការ​គណនេយ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ដែល​បានទទួល​មរណភាព​ថ្មីៗ​នេះ ។​លោក​អាត់​ខែម​បាន​និយាយថា​សព​របស់លោក​វរសេនីយ៍ត្រី សឿ​ម សា​ម័​យ ត្រូវបាន​ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យ តាម​ប្រពៃណី នៅ​គេហដ្ឋាន​របស់ខ្លួន ក្នុងភូមិ​បត់​ត្រង់​ធំ​ខាងកើត ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ហើយ​សព​នឹង​ដង្ហែ ទៅកាន់​វត្ត​បឹង​ត្រាវ​នៅ​ម៉ោង ៨​ព្រឹក​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥​នេះ ។​លោក​បាន​ផ្តាំផ្ញើ​ការចូលរួម​រំលែក​ទុក្ខ ដ៏​imageក្រៀមក្រំ​ពី​សំណាក់​លោក​ឧបនាយករដ្ឋមន្ត្រី កែ​គឹមយ៉ាន​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ ខេត្តបន្ទាយមានជ័យ លោក​អភិបាលខេត្ត និង​លោកស្នងការ​ង ចំពោះ​ការបាត់បង់​មន្ត្រីនគរបាល​ម្នាក់​ដែលមាន​ស្នាដៃ​ធ្លាប់​ចូលរួម​បម្រើ​សង្គម​និង​ប្រជាពលរដ្ឋ​។​ក្រុមគ្រួសារ​សព និង​សូម​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ដែល​បាន យកចិត្តទុកដាក់ ជួយ​ដឹក​សព​មក​ចូលរួម និង​ដង្ហែ​សព​បន្តទៀត ។​គួរ​កត់សម្គាល់ថា រាល់ពេល មាន​មន្ត្រីនគរបាល​ណា​ម្នាក់​បានទទួល​មរណភាព លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​នាំយក ថវិកា​សមាគម​មិត្ត​នគរបាលជាតិ និង​ថវិកា​ឧបត្ថម្ភ ទៅ​ប្រគល់ជូន​ភរិយា និង​ក្រុមគ្រួសារ នៃ​សព​ភ្លាមៗ ព្រមទាំង​ចាត់​ឲ្យ​កម្លាំង​នគរបាល រៀប​ចាត់ចែង​កម្មវិធី​បុណ្យ​រហូតដល់​ចប់​ទៀតផង​៕