ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី១៦កញ្ញា២០១៥នៅក្នុងកិច្ចប្រជុំនៅសាលាខេត្តលោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យបានដាក់បញ្ជាឲ្យច្រករបៀងនៅជាប់ជាយដែនខ្មែរ ថៃ ត្រូវលប់បំបាត់ច្រករបៀងខុសច្បាប់ទាំងអស់ដើម្បីទប់ស្កាត់ទំនិញគេចពន្ធ និងបទល្មើសឆ្លងដែន ពលករចំណាកស្រុកខុសច្បាប់ជាដើម។ ប៉ុន្តែកម្លាំងសមត្ថកិច្ចនៅតាមព្រំដែននៅតែផ្គើននិងបទបញ្ជាលួចបើកច្រករបៀងខុសច្បាប់ ឃុបឃិតជាមួយឈ្មួញនាំទំនិញគេចពន្ធចេញចូលជាហូរហែរមិនដាច់។
លោក គោស៊ុំ សារឿត អភិបាលខេត្តធ្លាប់បាននិយាយក្នុងកិច្ចប្រជុំកន្លងមកថាខេត្តបន្ទាយមានជ័យមានច្រករបៀងខុសច្បាប់ប្រមាណជាង៦០កន្លែង ដោយមានការណែនាំពីសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដាក់វិធានការលុបបំបាត់ឲ្យអស់នូវច្រករបៀងដោយខុសច្បាប់ ដើម្បីចូលរួមទប់ស្កាត់ទំនិញគេចពន្ធ និងបទល្មើសឆ្លងដែន ពលករចំណាក
ស្រុកជាដើម។លោកបានបន្តទៀតថាព្រោះទំនិញគេចព័ន្ធឈ្មួញលួចនាំចូលតាមច្រករបៀងច្រើននោះវាអាចធ្វើឲ្យបាត់បង់ចំណូលចូលថវិការរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់បើពឹងលើសមិត្តកិច្ចគយនោះមិនអាចប្រមូលព័ន្ធគយបានមួយរយភាគរយជូនរដ្ឋបានឡើងព្រោះនៅតាមច្រករបៀងមានអំពើពុករលួយច្រើនពេកគ្រប់អង្គភាព៕



































