បន្ទាយមានជ័យ:ផ្លូវលំនិងផ្លូវបេតុងផ្ទះប្រជាពលរដ្ឋជាច្រើនដែលទាប់ជាងផ្លូវកណ្តាលក្រុងប៉ោយប៉ែតបន្ទាប់ពីភ្លៀងជាប់គ្នាប៉ុន្មានថ្ងៃរងនៅការជនលិចនាំអោយពលរដ្ឋលំបាក់ធ្វើដំណើរ។ពលរដ្ឋក្រុងប៉ោយប៉ែតបានអោយដឹងថាអោយតែដល់រដូវវស្សាមានភ្លៀងផ្លាក់បើមិនលិចទឹកគឺផ្លូវរអិលនិងជាប់ពិបាកធ្វើដំណើរ។ជាពិសេសប៉ុន្មានថ្ងៃជាប់គ្នានេះមានភ្លៀងផ្លាក់ទាំងថ្ងៃនិងយប់ធ្វើអោយលិចផ្លូវបេតុងជាច្រើនខ្សែដូចជាផ្លូវបំបែកពីផ្លូវជាតិលេខប្រាំឆ្ពោះទៅសាលាសង្កាត់ប៉ោយប៉ែតនិងផ្លូវបំបែកចំនុចបេនទ្បានចាន។
ទាក់ទងនិងបញ្ហានេះដែរលោក អាំង គីហេង ជំទប់ទី1សង្កាត់ប៉ោយប៉ែតដដែលត្រូវឡើងកាន់ដំណែងជាចៅសង្កាត់ប៉ោយប៉ោយប៉ែតនាថ្ងៃស្អែកបានអោយដឹងថា មានប្រជាពលរដ្ឋប្រមាណជាង50គ្រួសាររស់នៅក្នុងភូមិចំនួនពីរគឺភូមិប៉ាលិលេយ្យ1និងភូមិប៉ាលិលេយ្យ2ដែលកំពុងទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងបីថ្ងៃជាប់គ្នានេះ។ការលិចលង់នេះដែរ
លោកបានចៅសង្កាត់បានអោយដឹងថា បណ្តាលមកពីផ្លូវមួយចំនួនមិនមានប្រព័ន្ធលូរំដោះទឹកនោះទេ ដូច្នេះដើម្បីកាត់បន្ថយការលិចលង់នេះអាជ្ញាធរសង្កាត់សហការជាមួយភូមិបានយកគ្រឿងចក្រមកកាយបើកមុខទឹកអោយទឹកហូរចូលទៅក្នុងស្រះ។

លោក ក៏បានបញ្ជាក់ផងដែរថា ទឹកជំនន់នេះមិនបណ្តាលមកពីជំនន់នៅប្រទេសថៃដែលហូរចូលនោះទេ។ហើយលោកក៏បាននិងកំពុងរៀបចំអោយក្រុមការងាររបស់សង្កាត់ចុះសិក្សាដើម្បីធ្វើការរៀបចំអោយមានប្រពន្ធ័លូត្រឹមត្តូវដែលអាចបញ្ជៀសទឹកជំនន់ទឹកភ្លៀងបានទាន់ពេលវេលា។
ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែតបានសំណូមពរអោយអាជ្ញាធរក្រុងនិងសង្កាត់សូមជួយមើលផ្លូវលំមួយចំនួនក្នុងក្រុងនិងផ្លូវចូលទៅតាមភូមិមួយចំនួនដែលស្ថិតនៅដាច់ស្រយាលកំពុងតែជួបប្រទះការលំបាកក្នុងការធ្វើដំណើរចេញចូល។ក្នុងនោះកូនៗរបស់ពួកគាត់ត្រូវបានផ្អាកការរៀនសូត្រដោយសារតែផ្លូវលំបាកខ្លាំង៕


































