​ឃ្លី​និច្ច​មួយកន្លែង​ដែល​ត្រូវ​តុលាការ​បិទ​មួយ​រយះ មិនអោយ​បើក​ធ្វើ​អាជីវកម្ម​នោះ ត្រូវបាន​សម្រេច​ប្រគល់​ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ​.

0


ឧ​ត្ត​រ​មានជ័យ នៅវេលា​ម៉ោង​៩​និង​១០​នាទី ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥ សមត្ថកិច្ច​ចំរុះ ដឹកនាំ​ដោយ​លោក​កូយ កាន់ យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ចុះ​អនុវត្ត​សេចក្តីសម្រេច​ប្រគល់​ផ្ទះ​អោយទៅ​ម្ចាស់​ដើម​វិញ ដែល​បិទទ្វា​អស់​រយះពេល​ជា​យូ​មកហើយ​នោះ​។​ការប្រកប​អាជីវកម្ម​ភាគី​ជួល ត្រូវតែ​ស្របច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក្នុងករណី​អាជ្ញាធរ​បិទ​ឫ ផ្អាក​អាជីវកម្ម​នោះ ភាគី​ម្ចាស់ផ្ទះ មាន​សិទ្ធិ​រំសាយ​កិច្ចសន្យា​នេះ ដោយ​ស្វ័យប្រវត្តិ​។​ផ្ទះមួយ​កន្លែង​ដែលមាន​ទីតាំងនៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់IMG_7955វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ពិតជា​កម្មសិទ្ធិ​របស់​លោក​គិ​ន​.​កាន់​ណា​រិ​ទ្ធិ​និង​ប្រពន្ធ​ឈ្មោះ​លុយ ចាន់​សុខា ពិត​ប្រក​ដ​មែន ហើយ​ផ្ទះមួយ​កន្លែង​នេះ ពុំមាន​ជាប់​ទាក់ទិន ក្នុង​កិច្ច​សុ​ើ​ប​សួរ​ឫ​ការសម្រេចសេចក្តី របស់​តុលាការ​ឡើយ ដោយហេតុថា​ផ្ទះ​នេះ ពុំមែន​ជា​ផ្ទះ​របស់​ម្ចាស់​អាជីវ​កម្មដ្ឋាន IMG_7954ដែលជា​ជនជាប់ចោទ​នោះឡើយ ហើយ​ផ្ទះ​នេះ ក៏​ពុំ​ជាប់​ពាក់ព័ន្ធ ជាមួយនិង​ការ​ប្រ​ព្រឹ​ត​បទល្មើស​របស់​ជនជាប់ចោទ​ដែរ ហេតុនេះហើយ​នៅតែ​ធ្វើការ​ហាមឃាត់​ផ្ទះ​នេះ​បន្តទៀត​នោះ អាច​និង​ធ្វើអោយមាន​ការប៉ះពាល់​ធ្ងន់ធ្ង​ដល់​ផលប្រយោជន៍ របស់​ម្ចាស់ផ្ទះ ដូច្នេះ តុលាការ​គប្បី​សំរេច​IMG_7952បង្គាប់​ឲ្យ​បើក​ផ្ទះ ដែលមាន​ទីតាំង​ដូចខាងលើ​ឡើងវិញ និង​ប្រគល់​ផ្ទះ​នេះ ព្រមទាំង​សម្ភា​រះ ទាំងអស់​ដែលជា​កម្មសិទ្ធិ​របស់​ម្ចាស់ផ្ទះ អោយទៅ​លោក​គិ​ន កាន់​ណា​រិ​ទ្ធិ និង​ប្រពន្ធ​ឈ្មោះ​លុយ ចាន់​សុខា គ្រប់គ្រង​វិញ លើក​លេង​សម្ភា​រះ បរិក្ខា​ឃ្លី​និច្ច​ខាងលើ​ទាំងអស់ ដែល​ត្រូវ​រក្សាទុក​រហូតដល់​មាន​សេចក្តីសម្រេច​ជាថ្មី ពី​តុលាការ​៕