សត្វ​ស្លាប​កំពុង​រង​ការ​ប្រមាញ់​ដាក់លក់​នៅលើ​ទីផ្សារ​ខេត្តបន្ទាយមានជ័យ

0

​បន្ទាយ​មាន​ជ័​យៈ ក្នុង​មួយថ្ងៃៗ សត្វ​ស្លាប​ជាច្រើន​ប្រភេទ​នៅ​ខេត្តបន្ទាយមានជ័យ កំពុងតែ​រង​កា​រប​បាញ់ ពី​សំណាក់​ព្រាន​យកមក​ដាក់តាំង​លក់​តាមផ្លូវ​ជាតិ​ចំនួន​២​ខ្សែរ ក្នុងស្រុក​ព្រះនេត្រព្រះ និង​ក្រុង​ប៉ោយប៉ែត​។
​សត្វ​ស្លាប​ដែល​ត្រូវបាន​ព្រានប្រមាញ់ លក់​អោយ​ឈ្មួញ​តាម​ហាង និង អាជីវករ​លក់ដូរ​តាមផ្លូវ​ភាគច្រើន​ជាស​ត្វ សត្វ​ច្រិច សត្វ​លលក សត្វ​មាន់ទឹក សត្វ​កុក សត្វ​ដុំ​ដោ ហើយ​ពេលខ្លះទៀត​ប្រជាពលរដ្ឋ​និយាយថា អាចមាន​ដល់​គ្រាល ដែលជា​សត្វ​ត្រូវបាន​អភិរក្ស​នៅ​ស្រុក​ភ្នំស្រុក​ក៏មាន​ដាក់លក់​នៅលើ​ទីផ្សារ​ផងដែរ ។IMG_9861
​សត្វ​ស្លាប​ទាំងនេះ​ត្រូវបាន ព្រានប្រមាញ់ ដោយ​វាយ​លុប ដាក់​អន្ទាក់ ដាក់​ថ្នាំ​បំពុល ជាដើម ។ ហើយ​យកមក​លក់​អោយ​តាម​ហាង​ធំៗ ក្នុង​ទី​រួម​ខេត្តបន្ទាយមានជ័យ និង​ក្រុង​ប៉ោយប៉ែត និង​មួយចំនួនធំ គឺ​ត្រូវបាន​ព្យួរ​លក់​ដោយ​សេរី តាម​ច​ញ្ចើ​ម​ផ្លូវ​ត្រង់ចំណុច​ព្រំប្រទល់​ក្រុង​ប៉ោយប៉ែត និង​ស្រុក​អូរជ្រៅ ដោយឡែក​មួយកន្លែង​ទៀត​នៅ​ចំណុច​ក្បាលស្ពាន​តា​ប៉ុន​ព្រំប្រទល់ ខេត្តបន្ទាយមានជ័យ​និង​សៀមរាប ដែល​ទីតាំង​នេះ​មានការ​ចម្អិន​ហើយ​ស្រេច ។IMG_9860
អ្នកលក់​សត្វ​ស្លាប​ម្នាក់​បាន​និយាយថា សត្វ​ដែល​គាត់​ដាក់តាំង​ទាំងនេះ គឺ​បាន​ទិញ​មកពី​ព្រាន​ដោយ​ការ​វាយ​លុប ហើយ​ក្នុង​មួយថ្ងៃ ៗ ខ្លួន​ទិញ​ពី​២០​ទៅ​៣០ ក្បាល និង​បានដាក់​លក់​ដោយ​ចង​ជា​ចង្កោម និង​លក់រាយ​ហើយ​តម្លៃ​គឺ​ទៅតាម​ប្រភេទ​នៃ​សត្វ ។​
​ជាមួយគ្នា​នឹង​កា​រប​បាញ់​សត្វ​ស្លាប ប្រជាពលរដ្ឋ​នៅ​ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី​បានអោយដឹងថា មិន​ថា​ថ្ងៃ ឬ​យប់ ក្នុង​មូលដ្ឋាន​រហាត់ទឹក​ដែល​សម្បូរ​ទៅដោយ​វាលស្រែ និង​ព្រៃ និង​មាន​សត្វ​ស្លាប​ជាច្រើន​ផង​នោះ​ត្រូវបាន គេ​ប​បាញ់ វាយ​លុប បាន​សត្វ​ស្លាប​មួយថ្ងៃៗ រាប់រយ​ក្បាល ។​ទាក់ទង​នឹង​ការ​ប្រមាញ់​សត្វ​ស្លាប និង​ការដាក់​លក់​ដោយ​សេរី​នេះ ពុំដែល​ឃើញ​មាន​ជំនាញ់​រដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៃ​ខេត្តបន្ទាយមានជ័យ ចាត់វិធានការ​ក្នុងការ​ទប់ស្កាត់​ឡើយ ៕