មេ​ឈ្មួញ​ឈើ​ក្រញូង​ដ៍​ធំ​ឈ្មោះ ទុយ វីន បាន​រត់គេចខ្លួន​គ្រា​ដែល​កម្លាំងចម្រុះ​ចុះបង្ក្រាប​

0

​ខេត្តបន្ទាយមានជ័យ​ មេ​ឈ្មួញ​ឈើ​ក្រញូង​ដ៍​ធំ​មួយ​នៅ​ខេត្តបន្ទាយមានជ័យ​បាន​រត់​គេចខ្លួនបាត់​ពេលដែល​កម្លាំងចម្រុះ​ចុះបង្ក្រាប​ទីតាំង​លាក់​ឈើ​ក្រញូង​និង​បាន​រឹបអូស​ឈើ​ក្រញូង​ចំនួន​៩៧​ដុំ​។​​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៥​កន្លង​កម​កម្លាំងចម្រុះ​បាន​ចុះបង្ក្រាប​កន្លែង​ស្តុ​ប​ឈើ​ក្រញូង​មួយកន្លែង​ដែល​ស្ទើរតែ​ដោះ​ស្លែរ​ទៅហើយ ហើយ​ត្រូវបាន​គេ​ស្គាល់​ម្ចាស់​ឈើ​មានឈ្មោះ ទុយ វីន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​នៅពេលដែល​កម្លាំងចម្រុះ​ចុះបង្ក្រាប​ករណី​ខាងលើនេះ​គឺ​មិនមាន​ការចាប់ខ្លួន​មេ​ឈ្មួញ​រូបនោះ​ឡើយ ដោយសារតែ​មេ​ឈ្មួញ​ឈ្មោះ ទុយ វីន បានដឹងខ្លួន​មុន​ហើយ​បាន​រត់​គេចខ្លួនបាត់​ដោយបាន​ត្រឹមតែ​រឹបអូស​ឈើ​ក្រញូង​ចំនួន​៩៧​ដុំ ប្រមាណ​ជាង​២​ម៉ែត្រ​គីប​ដែលមាន​តំលៃ​មិនតិចជាង ១០​ម៉ឺន​ដុល្លា​ព្រោះថា​ជា​ប្រភេទ​ឈើ​ក្រញូង​លេខ​១ ។​image
​គួរបញ្ជាក់​ផងដែរ​ថា​មេ​ឈ្មួញ​ឈើ​ក្រញូង​ឈ្មោះ ទុយ វីន រកស៊ី​មុខរបរ​នេះ​យូរយារ​ណាស់​មកហើយ​ដោយ​បាន​ជួល​កម្មករ​ឲ្យ​ចូលទៅ​ដី​ថៃ​ដោយ​ខុសច្បាប់​ដើម្បី​ចូល​កាប់​ឈើ​ក្រញូង​ដោយ​ប្រឈម​ទាំង​គ្រោះថ្នាក់​ខ្លាំង​រយះពេល​កន្លងមក ។​លោក ជា ផល្លី នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​បន្ទាយមានជ័យ​បាន​ប្រាប់ថា នៅពេល​កម្លាំងចម្រុះ​ចុះបង្ក្រាប​គឺ​រឹបអូស​បានតែ​ឈើ​តែ​ឈ្មួញ​ប៉ុណ្ណោះ ចំណែក​មេ​ឈ្មួញ​រូប​នោះបាន​រត់គេចខ្លួន​ទៅហើយ ហើយ​មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ឈានទៅដល់​ការចាប់ខ្លួន​ដើម្បី​ចាត់ការ​តាមច្បាប់​ផងដែរ ៕