ពេទ្យសត្វ​ដុត​កំទេចចោល​ជ្រូក​11​ក្បាល់មាន​ជំងឺ​ត្រចៀក​ខៀវ​

0

 

​បន្ទាយមានជ័យ​:​ជ្រូក​ចំនួន​11​ក្បាល់​សង្ស័យ​មាន​ផ្ទុក​ជំងឺ​ត្រចៀក​ក​ខៀវ​នាំចូល​នាំ​ពី​ស្រុក​ក្រឡាញ់​ឆ្លង់កាត់​ខេត្តបន្ទាយមានជ័យ​សំដៅទៅ​លក់​ខេត្តបាត់ដំបង​ត្រូវបាន​មន្ត្រី​ការិយាល័យ​បសុពេទ្យ​ខេត្តបន្ទាយមានជ័យ​បង្ក្រាប់​ហើយ​នាំយកមក​រក្សា​តាមដាន​និង​ធ្វើ​តេស​រកឃើញ​ជំងឺ​ទើប​ធ្វើ​ការដុត​កម្ទេចចោល​នៅ​រសៀល​ថ្ងៃទី​17​កញ្ញា​2015​។​
លោក ហ៊ុយ ទូច នាយការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា​សត្វ​ជ្រូក​ដែល​ត្រូវ​ដុត​កម្ទេចចោល​នាពេលនេះ​មាន​ចំនួន​11​ក្បាល់​ក្នុងចំណោម​20​ក្បាល​ដែល​ត្រូវបាន​ជំនាញ​របស់លោក​ដោយមាន​ការផ្តល់​ព័​ត៍​មាន​ពី​ពេទ្យសត្វ​សៀមរាប​IMG_9881ធ្វើការ​ឃាត់រ​ថយ​ន្មួ​យ​គ្រឿង​ម៉ាក នី​សាន​ពាក់​ស្លាក​លេខ​3A0663​របស់​ឈ្មួញ​ឈ្មោះ​សៅ សុភ​ក្រ័​និង​ឈ្មោះ ហី​ង ធឿន រស់នៅ​ខេត្តបាត់ដំបង​បាន​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​6​ត្រង់ចំនុច​ឃុំ​ភ្នុំ​លៀប​ស្រុក​ព្រះនេត្រព្រះ​ចេ​ត្ត​បន្ទាយមានជ័យ​ដែល​ជ្រូក​ទាំងនេះ​ដឹក​ពី​ស្រុក​ក្រឡាញ់​ឆ្លង់ខេត្ត​បន្ទាយមានជ័យ​ទៅ​លក់​នៅ​បាត់ដំបង​នា​ង្ងៃ​ទី​ទី​12​កញ្ញា​2015​។​IMG_9879
លោក​បានអោយដឹង​ទៀត​ក្រោយពី​មានការ​សង្ស័យថា​ជ្រូក​ទាំងនេះ​អាចមាន​ផ្ទុប​ជំងឺ​ត្រចៀក​ខៀវ​បាន​នាំយកមក​រក្សាទុក​តាម​ដាន​និង​ធ្វើតេស្ត​ឈាម​ឃើញថា​មាន​ផ្ទុប​ជំងឺ​ត្រចៀក​ខៀវ​ច​ចំនួន​11​ក្បាល់​ដោយឡែក​9​ក្បាល់​ទៀត​មិនមាន​ផ្ទុ​កំ​ងឺ​ត្រូវបាន​ប្រគល់អោយ​ម្ចាស់​វិញ​ទក​តែ​11​ក្បាល់​នេះ​ដុត​កំទេចចោល​សូម​បញ្ជក់​ថា​សម្រាប់​ខេត្តបន្ទាយមានជ័យ​មិនមាន​ការផ្ទុះ​ជំងឺ​ត្រចៀក​ខៀវ​នោះទេ​ហើយ​ជំងឺ​នេះ​ក៍​មិន​ឆ្លង់ទៅ​មនុស្ស​ដែរ​៕