អេស​ស្កា​ទ័​រ​តូចចិត្ត​ប្រាស់​ខ្លួន​ដេក​លើផ្លូវ​ទាំង​ព្រលឹម​

0

​រាជធានី​ភ្នំពេញ​៖ ហេតុការណ៍​មួយ​បាន​កើតឡើង​បណ្ដាលអោយ​អ្នកធ្វើដំណើរ​មានការ​ងឿងឆ្ងល​គ្រប់ៗ​គ្នា​បន្ទាប់ពី​ប្រទះឃើញ​អេស​ស្កា​ទ័​រ​មួយគ្រឿង​បាន​ប្រាស់​ខ្លួន​ដេក​នៅលើ​ផ្លូវ​។ ហេតុការណ៍​ដែល​ភ្ងា​ក់​ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង 5 និង​30 នាទី ថ្ងៃទី​30 ខែមេសា ឆ្នាំ​2014 តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​6 ស្ថិតក្នុង​ក្រុមទី​8 ភូមិ​ព្រែកលៀប សង្កាត់​ព្រែ​កលៀ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

បើតាម​ប្រភព​ព័ត​មាន​ពី​អ្នកឃើញ​ហេតុ​ការ​នេះ​បានអោយដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​អេស​ស្កា​ទ័​របា​ន​ដឹក​អេស​ស្កា​ទ័​រ​អោយ​កង​វិ​ស្វ័ក​កម្ម​ហើយ​ពេលដែល​ទំលាក់​អេស​ស្កា​ទ័​រ​ចុះ​ពី​រថយន្ត​មកដល់​ដី​ដោយ​ការ​ពី​ល្ងាច​មាន​ភ្លៀង​ធ្លាក់​ផង​នោះ​ធ្វើអោយ​ស្ថានភាព​ដី​មាន​សភាព​ជ្រាយ​ពេលដែល​អេស​ស្កា​ទ័​រ​កំពុងបើក​ឡើងលើ​ចិញ្ចើមផ្លូវ​ស្រាប់តែ​អេស​ស្កា​ទ័​រក៍បាន​ក្រឡាប់​តែម្ដង​តែ​សំណាងល្អ​អ្នកបើក​មិន​បណ្ដាលអោយ​រងរបួស​ឡើយ​។

ប្រជា​ពលរ​ដ្ធ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​នោះបាន​លាន់មាត់​គ្រប់គ្នា​ហើយ​នាំគ្នា​និយាយថា សំណាងល្អ​ហើយ​ដែល​ពុំមាន​អ្នករងរបួស​ដល់​អាយុជីវិត​ហើយ​បាន​រិះ​គុណ​ដល់​ក្រុមហ៊ុន​ដែលមាន​ការ​ថ្វេ​ប្រ​ហេះ​។ អេស​ស្កា​ទ័​រ​ដែល​តូចចិត្ត​ហើយ​បាន​ប្រាស់​ខ្លួន​ដេក​លើផ្លូវ​ទាំង​ព្រឹក​ប្រ​លឹម​នោះ​ត្រូវបាន​ក្រុម​កង​វិ​ស្វ័ក​កម្មបាន​ស្ទូច​អោយមក​ដូចដើម​វិញ​ដោយ​ពុំបាន​រំខាន​ដល់​សម​ត្ត​កិច្ច​ឡើយ​៕​image (3) image