លោក​ឃួន​ជឿន​មេ​បញ្ជារ​រ​វ​សេនា​តូច​៥១៥​បាន​បដិសេដថា​មិនបាន​បើក​ច្រករបៀង​១០​កន្លែង​ដូច​ការចោទប្រកាន់​នោះទេ​

0

​ខេត្តបន្ទាយមានជ័យ​ ​លោក​ឃួន​ជឿន​មេបញ្ជាការ​វរ​សេនា​តូច​លេខ​៥១៥​បាន​ចេញមក​បដិសេដ​ថា លោក​បាន​បើក​ច្រករបៀង​តែ​៥​កន្លែង​ប៉ុណ្ណោះ មិនមែន​ដូច​ការចោទប្រកាន់ថា​បាន​បើក​ច្រករបៀង​ខុសច្បាប់​ដល់​ទៅ​១០​កន្លែង​នោះទេ ។​លោក​វរៈសេនីយ៍ឯក ឃួន ជឿន មេបញ្ជាការរង​កង​ពង​ពល​តូច​ថ្មើរជើង​លេខ​៥១ និង​ជា​មេបញ្ជាការ​វរ​សេនា​តូច​លេខ​៥១៥ បាន​លួច​បើក​ច្រករបៀង​ខុសច្បាប់​ប្រមាណ​ជិត​១០​កន្លែង​ដែល​កំពុងតែធ្វើការ​គ្រប់គ្រង ហើយ​ថែមទាំង​បាន​ឃុ​ប​ឃឹ​ត​ជាមួយ​ឈ្មួញ​លួច​នាំ​ទំនិញ​ចូល​ដោយ​ខុសច្បាប់​ផងដែរ​នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​អ្នកស្រុក​នៅតាម​តំបន់​ជាយដែន​នោះ​។​បើ​លោក​ឃួន ជឿន លួច​បើក​ច្រករបៀង​image (3)ខុសច្បាប់​ពិតប្រាកដ​មែន​នោះ​គឺ​មានន័យថា​ផ្កើ​ន​ទៅនឹង​បទបញ្ជារ​របស់​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​បានចេញ​សេចក្តីណែនាំ​ដល់​ខេត្ត​ដែលជា​ប់​ព្រំដែន​ទាំង​ខាងលិច និង​ខាងកើត​ត្រូវ​បិទ​ច្រករបៀង​ខុសច្បាប់ ហើយ​កងកម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន​មិនត្រូវ​ឃុ​ប​ឃឹ​ត​ជាមួយ​ឈ្មួញ​ដែល​លួច​នាំ​ទំនិញគេចពន្ធ​ចូលធ្វើ​ឲ្យ​បាត់បង់​ចំណូល​រដ្ឋ និង​ត្រូវ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ពលករ​ចំណាកស្រុក​ខុសច្បាប់​ផងដែរ ។​image (2)លោក​ឃួន ជឿន ដែល​គ្រប់គ្រង​តាម​បន្ទាត់​ព្រំដែន​ប្រវែង​ជាង​៤០​គីឡូម៉ែត្រ​ដែលមាន​ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក ហើយ​កំពុងមាន​ច្រករបៀង​ខុសច្បាប់​ទាំង​១០​នោះ​រួមមាន ១.​ច្រករបៀង​អាង​សីលា ២.​ច្រករបៀង​ទំនប់​ដាច់ ៣.​ច្រករបៀង​ណង​ចាន់ ៤.​ច្រករបៀង​អូរ​បី​ជាន់ ៥.​ច្រករបៀង​ព្រៃ​ចាន់ ៦.​ច្រករបៀង​គុម្ព​ឫស្សី​រឺ​ចាក់ដី​ថ្មី ៧.​ច្រករបៀង​ចំការ​គ ៨.​ច្រករបៀង​ដើម​ព្រីង ៩.​ច្រករបៀង​តំបន់​មួយ ១០.​ច្រករបៀង​តំបន់​ប្រាំ​ជាដើម​។​ក្រោយពី​ទទួលដំណឹង​នេះ​លោក​វរៈសេនីយ៍ឯក ឃួន ជឿន បាន​ទូរស័ព្ទ​ប្រតិកម្ម​ថា សារព័ត៌មាន​បានចេញ​ផ្សាយ​ចោទimageប្រកាន់​លោក​ថា លួច​បើក​ច្រករបៀង​ខុសច្បាប់​១០​កន្លែង​នោះ​គឺ​ខុសពី​ការពិត​គឺ​ចុះ​បំ​ភ្លើ​ស ហើយ​ជាការ​ពិត​លោក​បាន​បើក​ច្រករបៀង​ចំនួន​៥​កន្លែង​តែប៉ុណ្ណោះ ហើយ​ច្រករបៀង​ខុសច្បាប់​នេះ​មិនមែន​បើក​តែ​ស្ថាប័ន​លោក​ទេ​តាម​បន្ទាត់​ព្រំដែន​នោះ​គឺមាន​បើក​ជាច្រើន​កន្លែង​ឯណោះ​។​លោក​ឃួន ជឿន​ក្រោយពី​ព៌​ត​មាន​ធ្វើការ​ចុះផ្សាយ​ចំៗ​នូវ​ចំណុចរសើប​របស់លោក​ធ្វើ​ឲ្យ​លោក​មាន​ការខឹង​យ៉ាងខ្លាំង​ដូច​ពាក្យចាស់​លោក​ពោលថា​មាន់​ពង​ក្នុង​ស្រូវ​ហើយ​រឿង​អី​វា​ទៅ​សី​ុ​អង្កាម​នោះ​ដួច​ករណី​លោក​ឃួន​ជឿន​នេះ​ស្រាប់​ឈរជើង​នៅតាម​ច្រក​ហើយ​រឿង​អី​ថា​មិនចេះ​បើក​ច្រក​ទៀត​នោះ ៕image (1)