ប្រជាពលរដ្ឋ​ជនជាតិដើម​គួ​យ​ចំនួន​១២​គ្រួសារ​ដាក់ពាក្យ​ប​ណ្តឺ​ង​រឿង​បាត់បង់​ដើម​ច្បុះ​

0

​ ​ស្ទឹងត្រែង​៖ ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ជនជាតិដើម​គួ​យ​ចំនួន​១២​គ្រួសារ​នៅ​ភូមិ​ឆ្វាំង​ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ត្រូវបាន​អាជ្ញាធរខេត្ត លើក​យកមក​ដោះស្រាយ នៅ​ព្រឹក​ថ្ងៃទី​១៧​កញ្ញា​ឆ្នាំ​២០១៥​ដែល​ពាក់​ព​ន្ធ័​ទៅ​និង ក្រុម​កាប់​ព្រៃឈើ​រាន​យក​ដី ក្រោម​ការឃុបឃិត ជាមួយ​លោក​ជា​ថា​វរិ​ទ្ធ​អភិបាលស្រុក​ចាស់ ហើយ​ពាក្យបណ្តឹង​នេះ មានការ​ចោទប្រកាន់ថា​បាន​កាប់បំផ្លាញ​ដល់​ដើម​ច្បុះ​ជ័រ រាប់រយ​ដើម​ធ្វើ​ឲ្យ​ពួកគាត់​បាត់បង់​ផល​អនុផល​ព្រៃឈើ​ជួប​ការលំបាក​ក្នុង​ជីវភាព​រស់នៅ​។​20117_12.55
​លោក​អ៊ុក​ចាន់ថន​អភិបាលរង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​បញ្ជាក់ថា​៖​ការកាប់​ព្រៃ​រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​នៅ​ឃុំ​សំអាង​ពិតជា​ប៉ះពាល់​កន្លែង​ដែល​ប្រជាពលរដ្ឋ គាត់​ធ្វើការ​អាស្រ័យ​ផល​ដង​ជ​រ័ រក​ផ្តៅ ទឹកឃ្មុំ និង​ផល​អនុផល​ផ្សេងៗ​ទៀត​សំរាប់​ចិញ្ចឹមជីវិត​ពិតប្រាកដ​មែន​។​DSCN9944
​លោក​អភិបាលរង​ស្រុក​បាន​ទទួលស្គាល់ថា​ពាក់​ព​ន្ធ័​ជាមួយនិង​ការ​ចោទ ប្រកាន់​ដល់​អភិបាលស្រុក​ចាស់ ទៅលើ​ការកាប់បំផ្លាញ​ដើម​ច្បុះ​នេះ អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ បាន​ចុះទៅពិនិត្យ​រួចហើយ ប៉ុន្តែ​ក្រុមការងារ​ចុះទៅពិនិត្យ ក៏ដូចជា​អាជ្ញាធរ​ភូមិ​ឃុំ ដើម​ច្បុះ​របស់គាត់​មាន​ពិតប្រាកដ​ប៉ុន្តែ មិនមែន​រាប់រយ​ដើម​ទេ បើ​ខាង​ក្រុមការងារ​គាត់​ចុះទៅ​មានតែ​រូបភាព តែ​៥​ដើម​ហ្នឹង​គឺ​ដើម​ច្បុះ​ហ្នឹង គាត់​បោះបង់ចោល​ទៀត​គាត់​អត់​មាន​អាស្រ័យ​ផល​ប្រចាំឆ្នាំ​ទេ​ដើម​ច្បុះ​ហ្នឹង សឹងតែ​ថា​លប់​អា​រុន​ច្បុះ​ជ​រ័ ដែល​គាត់​ដង​ហ្នឹង​គាត់​ធ្វើការ​បោះបង់ចោល​។​
​លោក​លី​ឧសភា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​បាន​អះអាងថា នេះ​ជាការ​មិនបាន​ទទួលខុស​ត្រូវ​របស់ អាជ្ញាធរ​ភូមិ​ឃុំ បង្ករឿង​បទល្មើស​ដីធ្លី ដែល​ភាគច្រើន​ជនខិលខូច​កាប់​ព្រៃ យក​ដី​ធ្វើ​ការដាំ​ដំណាំ​ហើយ ចាប់បង្ខំ​ឲ្យ​អាជ្ញាធរ​វាស់វែង​ឲ្យ​តែប៉ុណ្ណោះ ហើយ​បញ្ហា​រឿងនេះ​អាជ្ញាធរ​ពាក់​ព​ន្ធ័ ដោះស្រាយ​មិនទាន់​ចប់ប់​នៅឡើយ​ទេ​។​
​លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា​៖ រឿង​ដី​ដែល​កិច្ច​ប្រជុំបាន​លើក​យកមក​ដោះស្រាយ​នេះ​ជា​ករណី​ពាក់​ព​ន្ធ័ ទៅ​និង​ដី​របស់​រដ្ឋ ដូចនេះ​ផ្នែក​ជំនាញ​ហ្នឹង​ដកហូត​យកមក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ បើ​យើង​ទៅ​ដោះស្រាយ​ឲ្យ​គាត់​លើដី​រដ្ឋ​បើ​រដ្ឋ​យើង​អត់​ទទួលស្គាល់ លើ​ការកាប់​រាន​ថ្មី​ក្រោយ​បទបញ្ជា​០១​គឺ​កម្ម​សិទ្ធ​មិន​ស្របច្បាប់ គឺ​យើង​អត់​ទទួលយក​បានទេ អញ្ចឹង​ក្នុងនាម​ជំនាញ​គឺ​យើង​បាន​សិក្សា​ទៅហើយ គឺ​ដី​គាត់​ហ្នឹង​មិន​ស្ថិតនៅក្នុង​ការវាសវែង​របស់​យើង​ទេ ផែនទី​ក្បាលដី​អត់​មាន​បានន័យថា ដី​ហ្នឹង​ជា​ដី​របស់​រដ្ឋ​។​
​លោក​ឈាង​ឡាក់​អភិបាលរង​ខេត្ត​បញ្ជាក់ថាៈ​នៅ​ចំពោះមុខ​នេះ​ក្រុមការងារ​ត្រូវ​ចុះទៅ​បង្ក្រាប​ហើយ មន្ត្រី​ជំនាញ​ថ្នាក់​ខេត្ត ធ្វើការ​ស្រាវជ្រាវ​បទល្មើស​ព្រៃឈើ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​និង​រក​ឲ្យ​ឃើញ អ្នក​នៅ​ពី​ក្រោយខ្នង​ដែល​ហ៊ាន​ទិញ​ទឹកចិត្ត​ញួ​ស​ញ​ង់ ប្រជាពលរដ្ឋ​ឲ្យ​ប្រ​ព្រឹទ្ធ​ខុស​និង​ច្បាប់​ព្រៃឈើ ឬ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​អញ្ចឹង​ដើម្បី​មាន​មូលដ្ឋាន​គឺ​សំរេច​ថា​៖​បង្កើត​ក្រុមការងារ​មួយ​ចុះ​ហើយ​យើង​ធ្វើ​របាយ​ការ​ណ៏​ជាក់ស្តែង​រាយ​ការ​ណ៏​ជូន​ឯកឧត្តម​អភិបាលខេត្ត ដើម្បី​សុំ​អនុសា​ស​ន៏​គាត់​ហើយ​អា​អ្នកប្តឹង​ហ្នឹង គ្មាន​កម្ម​សិទ្ធ​ដីធ្លី​អី​ទេ​សុទ្ធតែ​ដី​រដ្ឋ​ទាំងអស់​។​2015.09.17_
​សូមបញ្ជាក់ថាៈ បទល្មើស​កាប់​ព្រៃ​រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​នៅ​ឃុំ​សំអាង​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់​នេះ កើតឡើង​តាំងពី​ឆ្នាំ​២០១៣​មក ដែល​ភាគច្រើន​ទឹកដី​ឃុំ​នេះ មាន​ភូមិសាស្ត្រ​មួយផ្នែក ជាប់​និង​តំបន់​ព្រៃ​ឡង់​ហើយ​ចាំមើល​ថា​តើ​អាជ្ញាធរខេត្ត​អនុវត្ត​វិធានការ​របស់ខ្លួន​មាន​ប្រសិទ្ធភាព​យ៉ាងណា​៕