ខេត្តកំពង់ឆ្នាំង៖ត្រីដ៏ចម្លែកកម្រឃើញមួយក្បាល មានក្បាលដូចសត្វក្រពើ ត្រូវបានប្រជាពលរដ្ឋចាប់បាននៅក្នុងស្បៃមុងរបស់គាត់បានដាក់នៅមុខលូទឹកក្នុងវាលស្រែ។ត្រីចម្លែកនេះ ត្រូវបានប្រជាពលរដ្ឋចាប់បាននៅពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចក្នុងវាលស្រែ ស្ថិតក្នុងឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
បុរសឈ្មោះ ភ័ក្រ អាយុ៣០ឆ្នាំ បានប្រាប់អ្នកយកព័ត៌មានយើងអោយដឹងថា៖ត្រីចម្លែកមួយក្បាលនេះ គាត់ចាប់បានកាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ខណ:ដែលវាបានចូលទៅក្នុងលូស្បៃមុង ដែលគាត់ដាក់ចាប់ត្រីនៅមុខទ្វារទឹកមួយកន្លែងនៅក្នុងស្រែក្បែរផ្ទះរបស់
គាត់ ក្នុងឃុំខាងលើ។ ត្រីនេះមានប្រវែងដងខ្លួន១ម៉ែត្រ និងមានទម្ងន់រហូតដល់៨គីឡូក្រាម មានក្បាលដូចជាសត្វក្រពើ គាត់ក៏យកត្រីនោះមកចិញ្ចឹមក្នុងកៅស៊ូប្លាស្ទីក ទុកអោយប្រជាពលរដ្ឋមើល ព្រោះវាជាត្រីដ៏កម្រពុំដែលជួបប្រទះ។នៅពេលដែលគាត់យកវាមកចិញ្ចឹម ដាក់ចំណីអោយវាស៊ី វាមិនស៊ីចំណីអីទាំងអស់ និងថែមទាំងមានញាស់កូនទៀតផង។
ប្រជាពលរដ្ឋមានវ័យចំណាស់ៗ និយាយថាត្រីប្រភេទនេះ គេច្រើនឃើញមាននៅតំបន់ភ្នំ ដែលភាគច្រើននៅខេត្តកោះកុង នៅក្នុងពេលដែលអាកាសសធាតុ មានភ្លៀងធ្លាក់ច្រើនែបនេះ ត្រីនេះអាចហូរធ្លាក់ពីល្អាងភ្នំនៅតាមជួរភ្នំ ធ្លាក់មកនៅតំបន់ខាងលើ។ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនពិតជាមិនដែលឃើញត្រីប្រភេទនេះទេ។

បញ្ហានេះប្រជាពលរដ្ឋយល់ឃើញថា៖គួរតែមន្ត្រីរដ្ឋបាលជលផលខេត្ត ចុះមកពិនិត្យ
មើលការចិញ្ចឹម របស់បុរសខាងលើនេះ តើទុកអោយគាត់ចិញ្ចឹមនេះបានទេ បើត្រីនេះមិនស៊ីចំណីបែបនេះ គឺវាអាចនឹងស្លាប់ម្យ៉ាងគេថាវាបានញាស់កូនទៀតផង៕



































