​សមត្ថកិច្ច​ចំរុះ​បង្ក្រាប​រោង​សិប្បកម្ម​ធំៗ​៣​កន្លែង​នៅ​កណ្តាល​ក្រុង​ទេសចរណ៍​សៀមរាប​ស្តុក​ឈើ​គ្រ​ញ៉ូ​ង​និង​ឈើប្រណិត​ច្រើន​រយ​ម៉ែត្រ​គីប​

0

​ខេត្តសៀមរាប​៖ បង្ក្រាប​រោង​សិប្បកម្ម​កែច្នៃ​ធំៗ​ចំនួន​៣​កន្លែង​នៅ​កណ្តាល​ក្រុង​សៀមរាប​ដែលមាន​លាក់​ស្តុក​ឈើ​គ្រ​ញ៉ូ​ង​និង​ឈើប្រណិត​ជាច្រើន​រយ​ម៉ែត្រ​គីប​ត្រូវបាន​សមត្ថកិច្ច​ចំរុះ​ធ្វើការ​បង្ក្រាប​។​ដឹកនាំ​ដោយ​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​ខេត្តសៀមរាប​។WP_20150918_021​ប្រ​ត្តិ​ការបង្ក្រាប​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៥​ស្ថិតនៅ​ចំណុច​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រិ​ង​និង​ខេត្តសៀមរាប​។​
​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ម្ចាស់​ទីតាំង​រោង​សិប្បកម្ម​ទាំង​៣​កន្លែង​ខាងលើ​ទី​១​ឈ្មោះ​គឹម​ចន្ថា ហៅ​កា​ចូ​វ​ភេទ​ស្រី​អាយុ​៤៨​ឆ្នាំ​ជនជាតិ​វៀតណាម​ទី​២​ឈ្មោះ​ចាន់​សា​វិ​ន​ភេទ​ស្រី​អាយុ​៤៧​ឆ្នាំមាន​ប្តី​ជា​ជនជាតិ​វៀតណាម និង​ទី​៣​ឈ្មោះ​ហេង​សោ ភ​ណ្ឌ័​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​ជនជាតិខ្មែរ បំរើការ​ជាម​ន្ត្រី​អង្គការ ស៊ីម៉ាក់​។​
​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​ឲ្យ​ដឹងថា​ឈើ​គ្រ​ញ៉ូ​ង​និង​ឈើប្រណិត​ព្រមទាំង​របស់​កែឆ្នៃ​មិនទាន់​សំរេច​ត្រូវបាន​រឹបអូស​យក​ទាំង​អ​ស់ប៉ុ​ន្តែ​ពេលនេះ​នៅ​មិនទាន់​ដឹង​ចំនួន​ឈើ​នៅឡើយ ព្រោះ​កំពុងធ្វើការ​វាស់វែង​និង​ថ្លឹង​ចំនួន​ឈើ​គ្រ​ញ៉ូ​ង​មិនទាន់​ចប់​នៅឡើយ​។​
​លោក​ម៉ុង ប៊ុន​លីម នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​បាន​ឲ្យ​ដឹងថា​ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​ទាំង​៣​កន្លែង​បាន​រត់គេចខ្លួន​អស់​។​ចំណែក​ឈើ​គ្រ​ញ៉ូ​ង​និង​ឈើប្រណិត​នៅ​មិនទាន់​ដឹង​ចំនួន​ប៉ុន្មាន​នៅឡើយ​ហើយ​ឈើ​ដែល​បង្ក្រាបបាន​ទាំងអស់​យកទៅ​រក្សាទុក​នៅ​ថ្នាល​បណ្តុះ​កូនឈើ​ផ្នែក​បន្ទាយស្រី​ព្រះ​ដាក់​ដើម្បី​ធ្វើការ​វាស់វែង​អនុវត្ត​ទៅតាម​ច្បាប់​ព្រៃឈើ​៕WP_20150918_024 WP_20150918_028 WP_20150918_036 WP_20150918_034​ខេង ឧ​ត្ត​ម​