រាជធានីភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង12 និង30នាទីថ្ងៃទី30 ខែមេសា ឆ្នាំ2014 នៅចំណុចផ្លូវ151 ស្ថិតក្នុងភូមិធំខាងត្បូង សង្កាត់ពញាពន់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មុខបន្ទាយដើមអំពិល) បង្កឡើងដោយរថយន្តកែច្នៃទំងន់1តោនកន្លះ បានបុកម៉ូតូអ្នកច្រូតស្មៅអោយគោ។
ជនរងគ្រោះដែលត្រូវបានរថយន្តកច្នៃបើកបុកបណ្ដាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនោះឈ្មោះ សូ រ៉ាន់ ភេទប្រុស អាយុ24 ឆ្នាំមុខរបរកសិករ ស្នាក់នៅភូមិ តាំង ស្ដុក ឃុំ ឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល ជិះម៉ូតូម៉ាកគុប90 មូល ពណ៍ត្រួយចេក អត់ស្លាកលេខ ចំណែករថយន្តបង្កជារថយន្តកែច្នៃទម្ងន់1តោនកន្លះពណ៍ខៀវ បើកបរដោយឈ្មោះ ប៉ុន ប៉ូន ភេទប្រុស អាយុ43ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិសំរោង សង្កាត់សំរោង ខណ្ឌសែនសុខ ។
បើតាមសាក្សីដែលបានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានអោយដឹងថា៖ មុនពេលកើតហេតុរថយន្តបង្កបានបើកក្នុងលឿនក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុមានរោងការមួយសង់លើផ្លូវពេលនោះស្រាប់តែរថយន្តមិនបានបន្ថយរថយន្តទេ រថយន្តបានបួងចង្កូតមកខាងឆ្វេងដៃដើម្បីគេចពីរោងការពេលនោះស្រាប់តែរថយន្តបានជ្រុលចង្កូតទៅបុករថយន្តជនរងគ្រោះដែលកំពុងដឹកស្មៅដែលកំពុងដឹកស្មៅគោក្នុងទិសដៅច្រាស់ទិសគ្នា ពីកើតមកលិចចំ
ពីមុខពេញទំហឹងបណ្ដាលអោយម៉ូតូនិងជនរងគ្រោះខ្ទាតធ្លាកចិញ្ចើមផ្លូវបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុពេលដែលឃើញហេតុការបែបនេះរថយន្តមិនបានឈប់ទេក៍បន្ថែមល្បឿនព្យាយាមបើករត់គេចបានប្រហែលជា3គីឡូម៉ែត្រពីកន្លែងកើតហេតុក៍ត្រូវបានសមត្តកិច្ចខណ្ឌសែនសុខឃាត់ខ្លួនបានតែម្ដង។ បន្ទាប់ពីសមត្តកិច្ចនគ
បាលចរាចរណ៍ជើងគោកធ្វើកំណត់ហេតុរួចរាលនៅនិងកន្លែងកើតហេតុហើយរថយន្តបង្កនិងម៉ូតូជនរងគ្រោះរួមនិងអ្នកបើកបរត្រូវបាននគបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញយកទៅរក្សាទុកនៅស្នងការដ្ធានរាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះត្រូវបានសមត្តកិច្ចប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕