ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធប្រឆាំងគ្រឿងញៀខេត្តបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដឹកនាំបញ្ជាផ្ទាល់ដោយលោក ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងដឹកនាំសម្របសម្រួលដោយលោកជួន សុបញ្ញាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់បន្តន្ទាប់នូវសារធាតុញៀនបានចំនួន១ករណីស្មើនឹង៣លើកនិង៣ចំនុចផ្សេងគ្នាក្នុងថ្ងៃតែមួយ ខណៈពួកគេកំពុងចែកចាយនៅតាមដងផ្លូវសាធារណៈនិងក្នុងបន្ទប់ជួលរបស់ជនសង្ស័យ។
ហេតុការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននេះធ្វើឡើងនៅវេលាម៉ោង១៩និង៣០នាទីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៥ស្ថិតនៅ៣កន្លែងផ្សេងគ្នាក្នុងថ្ងៃតែ១តាមផ្លូវសាធារណៈនិងក្នុងបន្ទប់ជួលរបស់ជនសង្ស័យក្នុងភូមិវាល សង្កាត់គោកចក និង ភូមិកន្ត្រក់ សង្កាត់ស្វាយដង្គំ, ក្រុងសៀមរាប ។
លោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងខេត្តបានឲ្យដឹងថា ក្នុងការចុះបង្ក្រាបករណីខាងលើនេះកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ៈទី១-ឈ្មោ/ ហែម យូរ ភេទប្រុសអាយុ៣១ឆ្នាំមុខរបរជាងធ្វើអណ្តូង រស់នៅភូមិវាល សង្កាត់គោកចក (ជួញដូរ) ២/ឈ្មោះ គា ឡង ភេទប្រុសអាយុ២០ឆ្នាំ មុខរបរជាងភ្លើងរស់នៅភូមិវាល សង្កាត់គោកចក (ជួញដូរ)ទី៣/ឈ្មោះ អឿន រ៉ូប៊ី ភេទប្រុសអាយុ២១ឆ្នាំមុខរបររត់តុស្នាក់នៅភូមិត្រពាំងសេះ សង្កាត់គោកចក(ចាត់ចែងឱ្យប្រើប្រាស់)ទី៤/ឈ្មោះ ម៉ាត់ រ៉ុសាត់ទី ភេទប្រុសអាយុ១៧ឆ្នាំមុខរបរបោចមាន់ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម(ប្រើប្រាស់)ទី៥/ឈ្មោះ លី គឹមឡុង ភេទប្រុសអាយុ១៥ឆ្នាំមុខរបរមិនពិត បច្ចុប្បន្នស្នាក់នៅភូមិត្រពាំងសេះ សង្កាត់គោកចក (ប្រើប្រាស់)ទី៦/ឈ្មោះ ជា ស៊ីហ្វុង ភេទប្រុសអាយុ១៧ឆ្នាំមុខរបរមិនពិតរស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក (ប្រើប្រាស់)ទី៧/ឈ្មោះ ស៊ូ សហស្សវត្ស ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរលក់ចាប់ហួយនៅផ្ទះ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម (ប្រើប្រាស់) ទី៨/ឈ្មោះ ឆៃ នាង ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិខ្វៀន សង្កាត់កោកចក(ចាត់ចែងឱ្យប្រើប្រាស់) ទី៩/ឈ្មោះ សាន់ សែម ភេទប្រុសអាយុ៣៣ឆ្នាំរមុខរបរតន្ត្រីបុរាណស្នាក់នៅភូមិខ្វៀន សង្កាត់គោកចក(ចាត់ចែងឱ្យប្រើប្រាស់) ។លោកបន្តថា ក្រោយធ្វើការឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងជំនាញបានធ្វើការដកហូតបានវត្ថុតាងរួមមានៈម្សៅមេតំហ្វេតាមីនចំនួន៣កញ្ចប់ទម្ងន់១,១០ក្រាម,កញ្ឆាគ្រៀម១កញ្ចប់ស្មើនិងទម្ងន់១៦,៧២ក្រាម,ទូរស័ព្ទដៃ៤គ្រឿង, ម៉ូតូ៣គ្រឿង, ឧបករណ៍វេចខ្ចប់ច្រកនិងឧបករណ៏ច្នៃជក់មួយចំនួនទៀត បច្ចុប្បន្នជនសង្ស័យចំនួន៩នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមច្បាប់៕ ខេង ឧត្តម