ខេត្តសៀមរាប៖ សង្ស័យគេដេញវាយ យុវជនពីរនាក់ជិៈម៉ូតូ ដើម្បីគេចខ្លួន ក្នុងល្បឿនលឿនជាន់ហ្វាំងមិនស៊ី បណ្តាលឱ្យធ្លាក់ប្រឡាយទឹក ជ្រុលទៅបុកលូបាក់ ក ស្លាប់ភ្លាមៗនៅនឹងកន្លែងទាំង២នាក់។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវសម្តេចជាស៊ីម ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
លោកអនុសេនីយ៍ឯក ស៊ត់ សៃ នាយប៉ុស្តិ៍ នគរបាលសង្កាត់ជ្រាវបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់នោះទី១មាន/ឈ្មោះ ហ៊ឺន លីហួរ អាយុ១៦ឆ្នាំ ភេទប្រុស រស់នៅភូមិខ្នារ ទី២/ឈ្មោះ ឃឹម វិទូ អាយុ១៨ឆ្នាំ រស់នៅភូមិចុងកៅស៊ូ ។លោកបន្តថា សពជនរងគ្រោះទាំង២នាក់បានជិះម៉ូតូមកពីលិចមកកើត ដែលមានម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ។
បច្ចុប្បន្នសពជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ចមូលដ្ឋាននិងប៉ូលិសចរាចរបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរចរណ៍នេះគឺបង្កឡើងខ្លួនឯង ដោយសារតែជនរងគ្រោះប្រើប្រាស់ល្បឿនលឿននៅចំណុចផ្លូវកោង ហើយក៏ធ្លាក់ប្រឡាយស្លាប់ទាំង២នាក់តែម្តង ។ចំណែកសាកសពជនរងគ្រោះទាំង២នាក់សមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណៃ៕ ដោយ ខេង ឧត្តម