ខេត្តកំពង់ឆ្នាំង៖ ដើម្បីរឹតបណ្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក កាត់បន្ថយហានិភ័យក្រោមកំរិតអប្បរិមាដែលបង្កឡើងដោយអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនករបាលជាតិនមករឹតបណ្តឹង
ការអនុវត្តន៍ច្បាប់ចរាចរណ៍នៅតាមផ្លូវជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងរយៈពេល៦ខែ ដែលចាប់ពីខែកញ្ញា ឆ្នាំ២០១៥នេះតទៅ ដោយសហការជាមួយកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។លោកឧត្តមសេនីយទោ ទី ឡុង អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងដឹកនាំកម្លាំងនគរបាលចរាចរណ៍ក្រសួងប្រតិបត្តិការរឹតបណ្តឹងការអនុវត្តន៍ច្បាប់រាចរណ៍នៅលើផ្លូវជាតិលេខ៥ ចំណុចប៉ុស្តិរដ្ឋបាលទឹកហូត ក្នុងឃុំទឹកហូតស្រុករលាប្អៀរនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥បាននិយាយអោយដឹងថា៖ ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈអគ្គស្នងការនគរបាលជាតិ បានចាត់តាំងកម្លាំងនគរបាលក្រសួងចំនួន២០នាក់ សហការមួយនគរបាលចរាចរណ៍ខេត្ត១០នាក់ ចុះធ្វើការចល័តក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងដើម្បីរឹតបណ្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកអោយមានប្រសិទ្ធភាព សំដៅកាត់បន្ថយហានិភ័យគ្រោះ
ថ្នាក់ដែលកើតឡើងដោយអ្នកមិនគោរពច្បាប់ចរាចណ៍ បើកបរលើសល្ពឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង និងបើកបរមិនគោរពសិទ្ធអទិភាពជាដើម។សមត្ថកិច្ចសូមអំពាវនាវផងដែល ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងះស់ និងប្រជាពលរដ្ឋយើងសូមចូលរួមគោរពច្បាប់អោយបានទាំងអស់គ្នា ដើម្បីអោយការបើកបរ និងការធ្វើដំណើរប្រកបដោយសុវត្តិភាព និងបានទៅដល់គោលដៅកំណត់ដោយសុខសន្តិភាពជៀសផុតពីគ្រោះថ្នាក់ទាំងឡាយ។នៅក្នុងកិច្ចប្រតិបត្តការណ៍របស់នគរបាលចរាចរណ៍ក្រសួង និងនគរបាលចរាចរណ៍ខេត្ត គេសង្កេតឃើញសមត្ថកិច្ច ធ្វើការផាកពិន័យរថយន្តទួរីសដែលបានតកន្ទុយមកក្រោយខុសលក្ខណៈបច្ចេកទេស បានដោះដកកន្ទុយចេញ ,បកផ្លាស្ទីកខ្មៅដែលបិទនៅលើកញ្ចក់រថយន្ត ,ពិន័យអ្នកគ្មានប័ណ្ណបើកបរ , រថយន្តគ្មានប័ណ្ណសំគាល់យានយន្ត ,រថយន្តគ្មានវិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត , រថយន្តគ្មានលិខិតធ្វើអាជីវកម្ម,អ្នកជិះរថយន្តមិនពាក់ខ្សែក្រត់,អ្នកបើកល្បឿនហួសកំណត់,។ល។ទន្ទឹមនឹងការរឹតពណ្តឹងច្បាប់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចបានចែកខិតបណ្ណ័ផ្សព្វផ្សាយច្បាប់ចរាចរ ណ៍ ដល់អ្នកបើកបរ និងអ្នកធ្វើដំណើរទាំងអស់ ដែលយោងតាមអនុក្រឹត្យលេខ៨៥ អនក្រ បក ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦តទៅ សមត្ថកិច្ចនឹងត្រូវធ្វើការពិន័យអន្តរការណ៍តាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយត្រូវពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយកំរិតធ្វើការផាកពិន័យត្រូវគុណនឹង៥ដង ដែលករណីនេះប្រជាពលរដ្ឋទាំងអស់ត្រូវទេយល់ដឹង និងត្រូវគោរព្បាប់ចរាចរណ៍ផ្លូវគោកអោយទាំងអស់គ្នា៕




































