ខេត្តសៀមរាប៖ ដើមី្បឲ្យកាន់តែស៊ីជម្រៅទៅដល់ស្រទាប់ប្រជាពលរដ្ឋ សិស្ស និសិ្សត អំពីច្បាប់គ្រឿងញៀន ដែលជាបញ្ហាស្មុគស្មាញសម្រាប់នៅក្នុងសង្គម ពីពពួកឈ្មួញទុច្ចរិត និងជនប្រព្រឹត្តបទល្មើស តែងតែខិតខំរកល្បិចកល ដើម្បីធ្វើចរាចរណ៍ចែកចាយនិងប្រើប្រាស់នូវសាធាតុញៀន
ខុសច្បាប់ដោយលួចលាក់ ក៏ប៉ុន្តែនៅតែមិនអាចរួចផុតសំណាញ់ច្បាប់ឡើយ។ដើមី្បការអនុវត្តលក្ខណៈសម្បត្តិ៩យ៉ាង នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពនោះ កាល ពីព្រឹកថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៥នេះ លោកវរៈសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរង និង ជាប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តនិងអស់លោកលោកស្រីនៃការរិយាល័យជំនាញ ក្រោមបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានលោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តនិងការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ត្រីប៉ោវណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាមបានអញ្ជើញធ្វើការផ្សព្វផ្សាយអំពីច្បាប់គ្រឿងញៀន ដល់និសិ្សតនៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប ។បន្ទាប់ពីកិច្ចស្វាគមន៍ និង ថ្លែងអំណរគុណរបស់លោក ស៊ីវ វុទ្ធី នាយកសាខាសាកលវិទ្យាល័យបៀលប្រាយ រួចមក លោកវរៈសេនីយ៍ឯក ស្រី យូរ៉ា ក៏បានលើកឡើងថា កន្លងមកនេះបណ្តាប្រជាពលរដ្ឋ សិស្ស និសិ្សត មួយចំនួន សំខាន់នៅតាមវិទ្យាល័យ សាកលវិទ្យាល័យមួយចំនួន ត្រូវបានសិស្ស និសិ្សត បានធ្វើចរាចរចែកចាយគ្រឿងញៀន ។ ម៉្យាងទៀតការផលិត ចរាចរ និង ចែកចាយ ប្រើប្រាស់គ្រឿងញៀននៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ និង នៅ ក្នុងតំបន់
ទេសចរណ៍ខេត្តសៀមរាបនិយាយដោយឡែក ការចរាចរ ចែកចាយ និង ប្រើប្រាស់គ្រឿនញៀន បានធ្វើឲ្យប៉ះ ពាល់ដល់ស្រទាប់យុវវ័យ សំខាន់ សិស្ស និសិ្សត ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើធនធានមនុស្ស និង សេដ្ឋកិច្ច សង្គមកិច្ច ដែលធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ។ ដើមី្បធានាឲ្យបានប្រមុខរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរ ខេត្ត កម្លាំងសមត្ថកិច្ច បានយកចិត្តទុកដាក់ខ្ពស់លើការប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយគ្រឿងញៀន ដែលបានកំពុង វាយលុកក្នុងស្រទាបយុវវ័យ ដែលជាធនធានដ៏សំខាន់ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ ។ ក្នុងនោះដែរលោកវរៈសេនីយ៍ឯក ស្រី យូរ៉ា ក៏បានធ្វើការពន្យល់ និង ផ្សព្វផ្សាយផងដែរ អំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ដែលបណ្តាលធ្វើ ឲ្យខូចនូវសុខភាព ខាតបង់ថវិកា សេចក្តីថ្លៃថ្នូ បាត់បង់អនាគត ព្រមទាំងទទួលការរើសអើងពីអ្នកដទៃ និងបង្កឲ្យមានអំពើហិង្សាក្នុងគ្រួសារ បង្កអសន្តិសុខក្នុងសង្គម និង រងការឆ្លងជម្ងឺផ្សេងៗ និង ប្រឈមនឹងមុខច្បាប់ទៀតផង ។ ក្នុង នោះដែរលោកក៏បានបញ្ជាក់អំពីសញ្ញាលើរូបការ និងអកប្បកិរិយាចំពោះអ្នកប្រើប្រាស់គ្រឿងញៀនព្រមទាំងវិធានការ ក្នុងការអប់រំដល់មិត្តភក្ត័របស់ខ្លួនដែលប្រើប្រាស់គ្រឿងញៀន ដោយយើងមិនរើសអើង ឬ ប្រើអំពើហិង្សា និង ប្រមាថ មាក់ងាយ ឲ្យពួកគេមានការឈឺចាប់ឡើយ ។ក្នុងនោះដែរលោកក៏បានលើកឡើងផងដែរ អំពីកម្រិតការដាក់ទោសទណ្ឌ ដែលទាក់ទងទៅនឹងគ្រឿងញៀន ព្រមទាំងបានធ្វើការបកស្រាយបំភ្លឺ នូវរាល់សំណួរ ចម្លើយ ដែលក្មួយៗនិសិ្សតបាន លើកឡើង ពាក់ព័ន្ធទៅនឹងអ្នកប្រើប្រាស់ ចែកចាយ និង ផ្តល់ទីតាំងសម្រាប់ជក់គ្រឿងញៀននោះ អ្នកទាំងនោះត្រូវតែ ទទួលទោសទណ្ឌទៅតាមកម្រិត ដែលបានចែងនៅតាមមាត្រនៃច្បាប់គ្រឿងញៀនផងដែរ ៕




































