ខេត្តព្រះសីហនុ៖ ស្របពេលដែលអាជ្ញាធរខេត្តព្រះសីហនុកំពង់ដំណើរការសាងសង់ ស្ពាន ផ្លូវ ស្របតាម ម៉ាត់សមុទ្រពីរតំបន់វត្តអូរ ត្រេះ ស្ថិតក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ឆ្ពោះទៅតំបន់ ពយម៉ាចូវ ក្នុងឃុំ បិត្រាង ស្រុកព្រែនប់ ក្នុងគោលដៅតភ្ជាប់ទៅផ្លូវជាតិលេខ៤។ប្រជាលដ្ឋចំនូន
ប្រមាណជាង១០០គ្រូសារ រស់នៅក្នុងតំបន់ភូមិ អ៊ុង ឬហៅថា(ភូមិចំការដូងរាម)ឃុំរាមស្រុកព្រែនប់ បានធ្វើសូណុំពរទៅដល់អាជ្ញាធរ ខេត្តព្រះសីហនុសុំឲ្យជូយធ្វើការជុសជល់ផ្លូវស្របម៉ាតសមុទ្រឆ្លងកាត់ក្នុងភូមិមួយខ្សែរប្រវែងប្រមាណ ៥ទៅ ៦ រយម៉ែត្រ ឲ្យពូកគាត់ផង ពីព្រោះផ្លូវលំមួយខ្សែរនេះទទូលរងការខូចខាតអស់ហើយដោយសារ រថយន្តដឹកដីបំផ្លាញ យូឆ្នាំមកហើយ មិនដែលមានការជុសជល់នោះទេ ជាហេតុធ្វើឲ្យ ប្រជាពលរដ្ឋរស់ នៅក្នុង ភូមិដែលអស្រ័យធ្វើដំណើរទៅមកតាមផ្លូវនេះរងការលំបាកជាប្រចាំ ជាពិសេស ខែរដូវស្សាភ្លៀ ងធ្លាក់ តែម្តង។.លោកអ៊ុំ ស៊ុយ គឹម ថេត អាយុ៦៧ឆ្នាំ ជាអនុប្រធានអូមិ ននិយាយប្រាប់ឲ្យដឹងថាប្រជាពល រដ្ឋក្នុងភូមិ អ៊ុង តំបន់ចំ ការដូងរាមនេះ មានចំនូនជាង១០០គ្រូសារភាគច្រើនជាប្រជានេសាទ។ផ្លូវមួយខ្សែរ ខាង លើនេះដើមឡើយ ថ្វីត្បិតតែជាផ្លូវលំមែន ប៉ុន្តែរវាមិនសូវផ្តល់ផលលំបាកប៉ុន្មានទេក្នុងការធ្វើដំណើរ សំរាប់ប្រជាពលរដ្ឋក្នុងភូមិ តែក្រោយមកផ្លូវនេះបានរងការខូចខាតស្ទើរទាំងស្រុងដោយសារមានរថយន្ត ដឹក ដីជាច្រើនបើកឆ្លងកាត់ ធ្វើឲ្យប្រជាពលរដ្ឋរងការលំបាកជាប្រចាំក្នុងការធ្វើដំណើររាប់ឆ្នាំមកហើយ មិនដែលមាន ការជុស ជល់ នោះទេ ។ .បងស្រី ឈ្មោះ គុន្ធ ផាង អាយុ៥២ឆ្នាំ ជាប្រជាពលរដ្ឋជាច្រើនទៀតរស់នៅក្នុង ភូមិ អ៊ុង ភូមិចំការដូងរាម បាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថាផ្លូវមួយខ្សែរប្រវែងប្រមាណ៥ទៅ៦ រយម៉ែត្រខាងនេះតែមួយគត់មិនអាចខ្វះបានទេសំរាប់ប្រជាពលរដ្ឋក្នុងភូមិ អ៊ុង ចំការដូងរាមប៉ុន្តែរបច្ចុប្បន្នផ្លូវ យខ្សែរនេះបានរងការខូចខាតស្ទើរទាំងស្រុងទៅហើយដោយសាររថយន្តដឹកដី គឺនៅលើកំណាត់ផ្លូវ
ពោរពេញ ទៅដោយ ក្រលុក ធំៗដកទឹកជាប្រចាំ បែកល្បាប់ បែកជ្រាំជាហេតុធ្វើឲ្យពូកគាត់មានការលំ បាកខ្លាំង ណាស់ ក្នុងការ ធ្វើ ដំណើរ ទៅមកជាពិសេស ពេលមានឧប្បហេតុម្តងៗដូចជា ជង្ងឺឈឺស្កាត់ យប់ព្រលុប ស្ត្រីឆ្លងទន្លេរ ដែល ត្រូវដឹកនាំ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ពីព្រោះផ្លូវនេះ រថយន្ត សង្គ្រោះមិនអាចចូលមកបានទេ ហើយជារឿយៗអ្នកជំង្ងឺត្រូវបានគេដាក់អង្រឹងសែងចេញពីរភូមិ រហូត ទៅដល់ផ្លូវបំបែករាមទើបអាចដឹកបន្តតាមរថយន្តទៅកាន់មន្ទីរពេទ្យ ហើយមានពេលខ្លះដោយសារតែ មានការ យឺតយ៉ាវក្នុងការនាំអ្នកជំង្ងឺទៅការន់មន្ទីរពេទ្យ អ្នកជំង្ងឺបានស្លាប់ក៍មានដែរ សរុបសេចក្តីមកពូក គាត់មានការលំបាក់គ្រប់បែបយ៉ាងគ្រប់ពេលវេលាដោយសារតែមិនមានផ្លូវល្អធ្វើដំណើរ បង្ករផលប៉ះពាល់ ដល់ជីវភាពរស់នៅ ហើយកូនចៅដែលទៅសាលារៀន ក៍ដូចទៅធ្វើការតាមរោងចក្រកាត់ដេរក៍រងការលំ បាក គ្រប់ពេលវេលាផងដែរ។. បងស្រី ឈ្មោះ គុន្ធ ផាង ក៍ដូចជាប្រជាពលរដ្ឋក្នុងភូមិអ៊ុង តំបន់ចំការដូងរាម បានធ្វើសូណុំពរ ទៅដល់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ មេត្តាជូយឲ្យមន្រ្តីជំនាញចុះមកពិនិត្យជាក់ស្តែងធ្វើការ ជុសជល់ ផ្លូវលំ មួយខ្សែរនេះឡើងវិញផង ដើម្បីឲ្យពូកគាត់បានផ្លូវល្អប្រើប្រាស់និងគេ។.ជាមួយគ្នានេះ លោក សុខ ផន អភិបាលរងខេត្តព្រះសីហនុ ក៍បានមានប្រសាសន៍បញ្ជាក់ផងដែរ ថាគំរោងសាងសង់ផ្លូវស្របតាមម៉ាត់សមុទ្ររបស់អជ្ញាធរខេត្តព្រះសីហនុដែលកងវិស្វកម្មកំពង់តែដំណើរការសាងសង់នេះថ្វីត្បិតតែគោលដៅនែគំរោងមិនភ្ជាប់ជាមួយផ្លូវដែលប្រជាពលរដ្ឋស្នើរសុំខាងលើនេះក៍ដោយ ប៉ុន្តែរលោកនិងព្យាយាមពាំនាំយកសំណើររបស់ប្រជាពលរដ្ឋទៅជំរាបលោកអភិបាលខេត្តដើម្បី ស្នើរ សុំបន្ថែមធ្វើការជុសជល់និងសាងសងសង់ថ្មី ផ្លូវខាងលើនេះឲ្យបានល្អ ជូនប្រជាពលរដ្ឋ ពីព្រោះផ្លូវ មួយ ខ្សែនេះគឺជាផ្លូវត្រង់តភ្ជាប់ពីរចំណុចតំបន់ពយម៉ាចូវទៅ ឆ្ពោះទៅកាន់ផ្លូវឧឡាជាតិរាម ដែលជាគោល ដៅទេសចរណ៍ ហើយម្យ៉ាងទៀតផ្លូវនេះក៍ជាផ្លូវស្របម៉ាតសមុទ្រផងដែរ៕




































