ខេត្តព្រះសីហនុ៖.ពីធីនេះរៀបចំឡើងក្នុងបរិវេណ(សាលាឃុំជើងគោ)នាព្រឹកថ្ងៃទី១៨ខែកញា ឆ្នាំ២០១៥ដោយ មានការអញ្ជើញ ជាគណៈធិបតីពីសំណាក់លោក យន្ត មីន អភិបាលនែគណៈអភិបាលខេត្តព្រះសីហនុ.លោក ហ៊ុន ភី ប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និង
សូយោដីខេត្ត.អភិបាល ស្រុកព្រែនប់ .និងមន្រ្តី ជំនាញ មន្ទីរ អង្គភាពពាក់ពន្ធ័រូមនិងប្រជាពលរដ្ឋជាច្រើនក៍បានចូលរូមផងដែរ។.លោកលោក ហ៊ុន ភីប្រធានមន្ទីរវៀបចំដែនដីនគ រូបនីយកកម្ម សំណង់និងសូរិយោដីខេត្តបានមាន ប្រសាសន៍ ឲ្យដឹងថា: ថ្ងៃនេះខេត្តព្រះសីហនុ មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី, គណ: កម្មការរដ្ឋ បាល បាន ធ្វើការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅចំនូន២ភូមិគឺភូមិចំការកៅស៊ូនិងភូមិជើងគោ ឃុំជើងគោស្រុក ព្រែនប់ ខេត្តព្រះសីហនុ ហើយនេះក៍ជាការចែកប័ណ្ណកម្មសិទ្ធិលើកទី ៨ផងដែរ បន្ទាប់ពីបានចែកចំនួន ២ លើក ក្នុងស្រុកកំពង់សីលា, ដោយក្នុងពេលនេះ មានប័ណ្ណចំនួន ៤២១ប័ណ្ណនិងស្មើរនិងចំនួនគ្រួសារ ៣១៩ គ្រួសារ។.លោក យន្ត មីន អភិបាលនែគណៈអភិបាលខេត្តព្រះសីហនុនាឧកាសនោះក្រៅពីធ្វើការ សំណេះ សំណាល សួរសុខទុកដល់បងប្អូនជាម្ចាស់ក្បាលដីទាំងអស់រូចលោកក៍បានមាន ប្រសាសន៍ ថ្លែអំគុណផង ដែរទៅដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន.មន្រ្តីជំនាញសុរិយោដីដែលបានយកបចិត្តទុកដាក់ក្នុងការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ព្រមទាំងបានមានប្រសាសន៍ផ្តាំផ្ញើរទៅដល់ប្រជាពលរដ្ឋគ្រប់រូប ឲ្យមានការយកដឹងពី គ្រឿង ញៀន
និងរូមគ្នាលុបបំបាត់នៅគ្រឿងញៀន ការពារសន្តិសុខសង្គម ហើយបើមានបញ្ហារអ្វីមួយត្រូវធ្វើការ ទំនាក់ទំនងរាយការណ៍ទៅសមត្ថកិច្ចអជ្ញាធរមូលដ្ឋានដើម្បីជូយអន្តរាគមន៍ ដោយគីតថាអ្វីៗគឺជារឿងយើង ទាំង អស់គ្នា ដូចនេះ បងប្អួនត្រូវតែរូមគ្នាគីតរូមគ្នាធ្វើដើម្បីសង្គមជាតិយើងទាំងអស់គ្នា។.ជាមួយនិងសកម្មភាពកំពង់ចែកវិញ្ញាបនប័ត្រសំគាល់ម្ចាស់ អចលនៈវត្តុខាងលើនេះ ក៍មានប្រជាពលរដ្ឋ ចំនូន១០គ្រូសាររស់នៅក្នុងឃុំជើងគោបាននាំគ្នាដាក់ពាក្យបណ្តឹងទៅលោក យន្ត មីនអភិបាលខេត្តឲ្យជូយដោះស្រាយ ដោយបងប្អូនប្រជាពលរដ្ឋទាំងងនោះបានធ្វើអះអាងថា ដីធ្លីដែលពូកគាត់កាន់កាប់ព្រមទាំងបានចុះ បញ្ជីរបំពេញទិន្ទ័យដោយមន្រ្តីនាញដើម្បីធ្វើប្លង់កម្មសិទ្ធិតាមច្បាប់រូចរាល់រយៈពេលជិត២ឆ្នាំមកហើយតែបែរជាត្រូវបុគ្គល់ម្នាក់រស់នៅក្រៅប្រទេសមកប្តឹងជំទាស់មិនចេញប្លង់ទៅវិញ គឺទើបតែធ្វើការប្តឹងទាស់នៅក្នុងអំឡុង ប្រហែល១ខែនេះតែប៉ុណ្ណុះ ផ្ទុយពីរនីតីវីធីផ្លូវច្បាប់ ជាហេតុធ្វើឲ្យពូកគាត់ទទូលរងនៅភាពអយុត្តិបំផុត។.ជុំវិញបញ្ហារបណ្តឹងប្រជាពលរដ្ឋខាងលើនេះ លោក យន្ត មីន អភិបាលខេត្តបានទទូលយកធ្វើការដោះ ស្រាយហើយ ដោយប្រគាល់ភារិកិច្ចនេះទៅឲ្យលោក ហ៊ុន ភីប្រធានមន្ទីរវៀបចំដែនដីនគ រូបនីយកកម្ម សំណង់និងសូរិ យោដីខេត្ត ជាអ្នកពិនិត្យដើម្បីមានវិធានតាមផ្លូវច្បាប់៕




































