ខេត្តបន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃទី១៨ខៃកញ្ញាឆ្នាំ២០១៥នៅសាលាសង្កាត់ប៉ោយប៉ែត ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបចំធ្វើពិធីប្រកាសលោកអាំងគីហេងចូលកាន់មុខតំណែងជាចៅសង្កាត់ប៉ោយប៉ែតជំនួសលោកនុតលី ចៅ
សង្កាត់ចាស់ដែលលាលែងចេញពីមុខតំណែង ហើយលោកវ៉ាជឹមណារេ៉ត ជំនួសលោកអាំងគីហេងទៅជាជំទប់ទី១លោកយឹមនៅ ជំនួសលោកវ៉ាជឹមណារ៉េត ទៅជាក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត។ពិធីនេះមានការចូលរួមលោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យ លោកង៉ោម៉េងជ្រួញ អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់បានចូលក្នុងពិធីប្រកាសនេះផងដែ។លោកណងវុទ្ធីនាយកទីចាត់ការគ្រប់គ្រងធនធានមុស្សបានឡើង ប្រកាសលេខ៨ ១ ៧ ៨ ប្រ ក បានប្រកាសការប្តូរនិងទទួលស្គាល់លោកអាំងគីហេងជាចៅសង្កាត់បោយប៉ែតជំនួសលោកនុតលីចៅសង្កាត់ចាស់ដែលបានដាក់ពាក្យលាលែងចេញពី
តំណែងចាប់ពីថ្ងៃប្រកាសនេះតទៅ។ក្រោយពីប្រកាសតែងតាំងរួចលោកអាំងគីហេងបានធ្វើការប្តេជ្ញាចិត្តថានិងគោរពឲ្យបានល្អនូវការងារចាត់តាំងរបស់អង្គភាពនិងរិតចំណងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អដោយជួយរែកពុនការងារគ្នាទៅវិញទៅមកខិតខំបំពេញការងារតាមតួនាទីដែលបានដាក់ចុះពីថ្នាក់លើឲ្យបានទទួលជោគជ័យ។លោកគោស៊ុំសារឿតបានមានប្រសាសន៍ក្នុងពិធីចូលកាន់មុខតំណែងជាចៅសង្កាត់ប៉ោយបែតថាលោកបានបង្ហាញឲ្យឃើញនូវកាយវិការយកចិត្តទុកដាក់របស់លោកចៅសង្កាត់គ្រប់ជំនាន់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងមានឆន្ទះមុះមុតអនុវត្តន៍តាមការចង្អុលបង្ហាញទិសដៅនិងបទបញ្ជារបស់ថ្នាក់លើដាក់ចុះមក។លោកគោស៊ុំសារឿតបាននិយាយបន្តថាពិធីប្រកាសតែងតាំងដ៏មានអត្ថន័យនេះជាសារមួយសំរាប់ដាស់និងពន្ញាក់ស្មារតីចំពោះមន្រ្តីរាជការផ្សេងៗដែមិនទាន់ទទួលបាននូវការតែងតាំងដើម្បីឲ្យខិតខំពង្រឹងសមិត្តភាពនិងកែប្រែចំណុចអវិជ្ជមានកន្លងមកដើម្បីងាយមករកផ្លូវវិជ្ជមានឡើងវិញ៕




































