ជញ្ជីងចល័តនៅកូនដំរីនោះភាគច្រើនម្ចាស់រថយន្តដឹកធ្ងន់ចូលបង់លុយមិនបានថ្លឹងនោះទេ

0

ខេត្តបន្ទាយមានជ័យ៖ ផ្លូវជាតិលេខ៦និងផ្លូវជាតិលេខ៥គឺជាផ្លូវមានគុណភាពល្អរដ្ឋាភិបាលចំណាយលុយធ្វើអស់ទឹកប្រាក់វាល់លានដុល្លា។ក្រោយពីធ្វើរួចហើយរដ្ឋាភិបាលបានបង្កើតក្រុមជញ្ជីងចល័ត២មួយនៅក្នុងខេត្តសៀមរាបនិងមួយទៀតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងimageប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីការពាររថយន្តដឹកធ្ងន់លើសចំណុះព្រោះវាអាចបង្កឲ្យខូចខាតថ្នល់ជាតិដែលរដ្ឋខិតខំចំណាយធ្វើផ្លូវមួយខ្សែៗអស់វាល់លានដុល្លាឯណោះ។ក្រោយពីបានដាក់ជញ្ជីងចល័តទាំងពីបានហើយនោះអ្នកគ្រប់គ្រងជញ្ជីងទាំងអស់នោះបាននាំគ្នាជិះសេះលែងដែមិនខ្វល់អំពីការដឹកធ្ងន់និងដឹកលើសចំណុះរបស់រថយន្តប្រភេទយក្សនោះឡើយឲ្យតែចូលបង់លុយឲ្យគេគ្រប់ចំនួនដែលក្រុមជញ្ជីងចង់បានគឺជាកាស្រាច់មិនបាច់ចូលថ្លឹងនាំតែឥតប្រយោជន៍នោះឡើយ ជាហេតុធ្វើឲ្យផ្លូវជាតិលេខ៦និងលេខ៥ក្នុងរយះពេលជិត២០ឆ្នាំកន្លងមកនេះខូចអស់ជាច្រើនកន្លែងពិសេសត្រង់ចំណុចមុខគយចល័តនៅក្នុងភូមិគៀប សង្កាត់ទឹកថ្លាតែម្តង។បើតាមការបញ្ជាក់របស់ពលរដ្ឋនៅទីនោះបាននិយាយថាក្នុងមួយថ្ងៃមានរថយន្តធំៗដែលចូលចិត្តដឹកធ្ងន់ៗនិងលើសចំណុះទៀតនោះមិនខ្វះពី១០០ទៅ១៥០គ្រឿងនោះទេដែលបានចូលបង់លុយឲ្យអ្នកគ្រប់គ្រងជញ្ជីងចល័តនោះមិនដឹងថាក្នុងមួយរថយន្តគេតម្រូវឲ្យបង់ប៉ុន្មាននោះទេស្រាច់តែមាត់គេថាហើយលុយទាំងអស់នោះគេពុំដឹងថាប្រមូលចូលរដ្ឋរឺក៏ចែកគ្នាចាយតាមជំនាយនោះឡើយ។ប្រជាពលរដ្ឋនៅទីនោះបានបញ្ជាក់ទៀតថាបើនៅពេលយប់វិញមានរដ្ឋយន្តបន្តកន្ទុយគ្នាយ៉ាងច្រើនត្រៀបត្រាចូលបង់លុយជូនអស់លោក។ប្រជាពលរដ្ឋនៅទីនោះបានលើកជាសំនួថារដ្ឋាភិបាលបានដាក់ជញ្ជីងចល័តដើម្បីធ្វើការទប់ស្កាត់រថយន្តល្មើសដឹកធ្ងន់និងលើសចំណុះជាសវាងការខូចថ្នល់ជាតិតែថ្នល់ជាតិលេខ៥និងលេខ៦នោះរហូតមកដល់សព្វថ្ងៃនេះចាប់ខូចជាច្រើនកន្លែងហើយនោះតើរដ្ឋាភិបាលខិតខំដាក់ជញ្ជីងចល័តទាំងអស់នោះបានប្រយោជន៍អ្វីចូច្នេះគួរតែរដ្ឋាភិបាលពិនិត្យរឿងនេះឡើងវិញជាសវាងការខូចខាតថ្នាល់ជាតិបន្ត៕image