ខេត្តកំពង់ឆ្នាំង៖ ចោរលួចមាន់ទាដៃឆើតដ៏សកម្មម្នាក់ ត្រូវសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង និងប្រជាពលរដ្ឋ បានសហការណ៍គ្នាស្ទាក់ចាប់ខ្លួនបាន នៅពេលគេកំពុងធ្វើសកម្ម ភាពលួចទាយកទៅលក់។ការបង្ក្រាបចោរកម្មនេះបានធ្វើឡើង នៅម៉ោង៣និង៣០នាទីទាបភ្លឺ
ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។សមត្ថកិច្ចបង្រ្កាបចោររូបនេះបានអោយដឹងថា៖ ជនសង្ស័យនេះមានឈ្មោះ ហ៊ុល ហ៊េត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ គេជាមុខសញ្ញាដ៏សកម្មក្នុងការលួចមាន់ទា របស់អ្នកស្រុកនៅក្នុងភូមិ។មុនពេលចាប់ខ្លួនចោររូបនេះ ប្រជាពលរដ្ឋក្នុងភូមិបានបាត់មាន់ទា ជាច្រើនក្បាល ជារៀងរាល់ថ្ងៃ ហើយក៏បាននាំគ្នាធ្វើការតាមដាន នៅពេលដែលអ្នកស្រុកនាំគ្នាតាមដានក៍បានឃើញជនសង្ស័យយកសត្វទានេះទៅលក់អោយគេនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង។ ក្រោយពីបានឃើញជាក់ស្តែងនឹងភ្នែកហើយ ប្រជាពលរដ្ឋដែលជាម្ចាស់ទាបានទូរស័ព្ទប្តឹងទៅនគរបាលក្រុងកំពង់ឆ្នាំង ធ្វើការពទ្ធ័ចាប់ខ្លួនគេបានតែម្តងជាមួយនិងទាកាប៉ាចំនួន៣ក្បាលជាភ័ស្តុតាងផង។ជនសង្ស័យជាចោរដ៏សកម្មនេះត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង កសាងសំណុំរឿងតាមនិតិវិធី បញ្ជូនខ្លួននិងភ័ស្តុតាងទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តនិងបញ្ជូនខ្លួនទៅកាន់តុលាការខត្ត ផ្តន្ទាទោសតាមបញ្ញាត្តិច្បាប់៕




































