ឧត្តរមានជ័យ៖ នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ លោកស ថាវី អភិបាលខេត្តនិងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំមន្ទីរនិងអង្គភាពជំនាញនិងមេកម្លាំងសមត្ថកិច្ចទាំងបីរបស់ខេត្តឧត្តរមានជ័យ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់
តាមចំណុចសំខាន់ៗក្នុងភូមិសាស្ត្រខេត្ត ដើម្បីមានវិធានការត្រៀមបង្ហូរទឹកនិងទប់ស្កាត់ជាមុនអំពីផលប៉ះពាល់ដែលអាចកើតមានជាយថាហេតុ។ក្នុងឱកាសនោះ លោកអភិបាលខេត្តបានឲ្យកាយពង្រីកទំនប់បង្ហៀរ០១កន្លែងក្នុងសង្កាត់កូនក្រៀលឆ្លាក់ជាប់ៗគ្នាកាលពីប៉ុន្មានថ្ងៃកន្លងមកនេះឲ្យបានឆាបជៀសវាងបាក់ទំនប់បណ្តាលឲ្យលិចលង់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋ។ក្នុងនោះលោកអភិបាលខេត្តក៏បានដាក់វិធានការឲ្យអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ត្រូវតាមដានដោយយកចិត្តទុកដាក់បំផុតអំពីស្ថានភាពទឹកនិងលទ្ធភាពដែលនិងអាចរងគ្រោះនិងផលប៉ះពាល់ដែលកើតមានឲ្យបានជាប់ជាប្រចាំនិងបានឲ្យមេកម្លាំងសមត្ថកិច្ចទាំងបីរបស់ខេត្ត ត្រៀមកម្លាំងដើម្បីចុះអន្តរាគមន៍បន្ទាន់ភ្លាមៗក្នុងករណីចាំបាច់៕




































