​ឈើ​ប្រណីត​ជាង​៤០០​កំណាត់​ខុសច្បាប់​នៅ​ស្រុក​កោះ​ញែក​ ​ប៉ូលីស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​កំពុង​ឡោមព័ទ្ធ​

0

ខេត្តមណ្ឌលគិរី​:​ឈើ​ប្រណីត​ធ្នង់​សុទ្ធ​ជាង​៤០០​កំណាត់​ខុសច្បាប់​ស្តុក​ទុក​នៅ​ភូមិ​ស្រែ​ជង ឃុំ សុខសាន្ត ស្រុក កោះ​ញែក​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​កាលពី​ថ្ងៃទី ២៩ ០៤ ២០១៤ ដឹកនាំ​ការ បង្ក្រាប​ករណី​បទល្មើស​ទ្រង់ទ្រាយ​ធំ​ខាងលើនេះ​ដោយ​លោក សួស ប៊ុនលី ប៉ូលីស​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ក្រសួង ផ្ទៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​រួមសហការ​ជាមួយ​នគរបាល​ស្រុក​កោះ​ញែក​។​តាម ប្រភព​ព័​ត៍​មាន​ពី ពលរដ្ឋ​បាន​រាយការណ៍ ប្រាប់អោយដឹង​ថា​មាន​ឈើ​ប្រណីត​ធ្នង់​យ៉ាងច្រើន​

សន្ធឹកសន្ធាប់​នេះ​គឺជា​ឈើ​របស់​ឈ្មោះ វ៉ុ​ន និង​ឈ្មោះ យាង ដោយ ឈ្មោះ យាង ជា​អ្នក​ចំណាយលុយ​អោយឈ្មោះ​វ៉ុ​ន ដាក់​ប​ង្រា​យ​កូនចៅ​រាប់រយ​នាក់​អោយ​ដាក់​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ចូល​កាប់រំលំ អារ និង​ដឹក​ញ្ជូ​ន​នៅក្នុង​តំបន់​ស្នូល​នៃ​ដីព្រៃ​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រេច​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​នៅក្នុង​ខេត្ត​គឺ​គ្រប់់គ្រង​ដោយ​មន្ទី​បរិស្ថាន​ជា​អ្នកទទួលបន្ទុក​។​មហាជន​ទូរ​ទៅបាន​សំដែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ឈ្មោះ យាង និង​ឈ្មោះ វ៉ុ​ន ទាំងពីរ​នាក់​នេះ​ជើង​ខ្លាំង​ខាង​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់ហាមឃាត់​ព្រៃ​បំរុង​អចិន្ត្រៃយ៍​របស់​រដ្ឋ​ ​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ព្រៃ​ការពារ​មណ្ឌលគិរី​និង​

កាប់បំផ្លាញ​ដែនដី​ព្រៃ​ជំរក​សត្វព្រៃ​រាល់​តំបន់ហាមឃាត់​របស់រ​ដ្ឋ​ខាងលើនេះ​ត្រូវបាន​ជើង​ខ្លាំង​ទាំងពីរ​រូបនេះ​ធ្វើ​ព្យុះភ្លៀង​បាន​ដោយ​សេរី​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​និង​ជំនាញ​ណា​ម្នាក់​សោះឡើយ ជាក់ស្ដែង​ដូចជា​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក​កំពុង​កើតមាន​ពេញបន្ទុក​តើ​លោក ឈួន សេរី​វឌ្ឍន៍​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក កំពុង​ធ្វើ​អ្វី​? ឬមួយ​នាយផ្នែក​រូបនេះ​ស​ង្ងំ​ទទួល​លាភ​សកា​រះ យ៉ាង​ក្រាសក្រៃ​ហើយ​ទេ​ដឹង​បានជា​ស្ងាត់ឈឹង​បែបនេះ​។ ​

តាម​ប្រភព​ព័​ត៍​មាន​ពី​មហាជន​នានា​កំពុង​រង់ចាំ​មើល​យ៉ាង​អន្ទះសា​បំផុត​អំពី​ករណីនេះ​ពីព្រោះ​ចាប់តាំងពី​ការចុះ​បង្ក្រាប​បទល្មើស​ទ្រង់​ទ្រា​ធំ​យ៉ាងនេះ​ហាក់បី​ជំនាញ​ខ្លះ​មានការ​អល់ឯក​ខ្លាច​ប៉ះចំ​ឈើ​អ្នកមានអំណាច​។​ប៉ុន្តែ​បើទោះបី​យ៉ាងណាក៏ដោយ​ឆ​ន្ទះ​របស់​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញា​ធ័​រ​មាន​សមត្ថកិច្ច​គួរតែ​តាម​ចាប់​ឃាត់ខ្លួន​ឈ្មោះ វ៉ុ​ន និង ឈ្មោះ​យាង​ទាំងពីរ​អ្នក​ខាងលើ​ត្រូវបាន​គេ​ដាក់​រហ័ស​នាម​ថា​មេខ្លោង​ខាង​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​។​

​ប្រតិបត្តិការ​ខាងលើ​នៃ​ការបង្ក្រាប​ឈើ​ប្រណីត​ទ្រង់ទ្រាយ​ធំ​នេះ​លោក សួស ប៊ុនលី មន្ត្រី​ប៉ូលីស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​របស់​ក្រសួងមហាផ្ទៃ​ដឹកនាំ​ការបង្ក្រាប​នេះ​បាន​ប្រាប់​អ្នកយក​ព័​ត៍​មាន​យើង​ថា បើទោះបី​ការបង្ក្រាប​ពី​ក្រុម​សមត្ថកិច្ច​របស់លោក​នៅ​កន្លែង​បទល្មើស​ជាក់ស្តែង​រយ​:​ពេល​២​ថ្ងៃ​ទៅហើយ​ប៉ុន្តែ​ខាង​ជំនាញ​រដ្ឋា​បាល​ព្រៃឈើ​ហាប់​បីដូច​ជាមាន​កា​យឺ​យ៉ាវ​ក្នុង​ការចូល​រួមសហកា​រ​ប៉ុន្តែ​លោក​សួស ប៊ុនលី បាន​ប្រាប់ថា​មកពី​ជំនាញ​មានការ​ជាប់រវល់​។​

លោក​បាន​បញ្ចាក់​បន្ថែម​ថា​ឈើ​ប្រណីត​ចំនួន​ជាង​៤០០ កំណាត់​ឡាំង​៤​ជ្រុង​លាយ​ឈើ​នាងនួន​តិចតួច​ព្រមទាំង​រថយន្ត​សំរាប់​ស្ទូច​និង​រថយន្ត​បែន​នៅ​ព្រោងព្រាត​សមត្ថកិច្ច​កំពុង​ធ្វើ​កំណាត់​ហេតុ​ប្រគល់ ទទួល​។​មហារ​ជន​នានា​កំពុង​រង់ចាំ​មើល​ចំណាត់ការ​របស់​អ​ជ្ញា​ធ័​រ​មាន​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​តើ​ការស្រាវជ្រាវ​អាចឈាន​ទៅដល់​ការចាប់​ឃាត់ខ្លួន​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​បទល្មើស​ខាងលើនេះ​យកមក​ផ្តន់ទាទោស​បាន​ឬទេ ?​ឬមួយ​នៅតែ​យកពាក្យ​ដោះសារ​ដដែលៗ​ថា​ជា​(​អញ​តិ​

ជន​)​។​ទាក់ទង​ការចោទប្រកាន់​ខាងលើនេះ​អ្នកយក​ព័​ត៍​មាន​យើង​បាន​សុំ​ការបំភ្លឺ​ពី​ឈ្មោះ យាង និង ឈ្មោះ វ៉ុ​ន នៅ​ព្រឹក​ថ្ងៃទី​៣០ ០៤ ២០១៤ នេះ​នៅវេលា​ម៉ោង ៧​និង​៥៨​នាទី​ឈ្មោះ យាង បាន​ឆ្លើយ​ដាក់ឈ្មោះ វ៉ុ​ន រីឯ ឈ្មោះ​វ៉ុ​ន​ឆ្លើ់យ​ដាក់ឈ្មោះ យាង​។​ប្រជាពលរដ្ឋ​សង្ឃឹមថា​អ​ជ្ញា​ធ័​រ​មាន​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​តាម​ឃាត់ខ្លួន​ឈ្មោះ​ទាំងពីរ​ខាងលើ​ ​នេះ​ជាមិនខាន​ដើម្បី​ស្រាវជ្រាវ​រកអោយឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​ពិតប្រាកដ​៕IMG-20140430-WA0005 IMG-20140430-WA0006 IMG-20140430-WA0008