របប​ឧបត្ថម្ភ​គោលនយោបាយ​របស់​អតីត​យុទ្ធ​ជន និង​គ្រួសារ​ត្រូវ​បាន​រាជរដ្ឋាភិបាលដំឡើង​បន្ថែម​២០%

0

ខេត្ត​កំពត ៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គី​ម អគ្គលេខាធិការ​សមាគម​​អតីត​យុទ្ធ​ជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ​រាជរដ្ឋាភិបាល​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​របស់​បងប្អូន​អតីត​យុទ្ធ​ជន​(​ទាំង​ពិការ​ និង​ចូល​និវត្ដន៍​​) ដែល​បាន​បូជា​សាច់​ស្រស់​ ឈាម​ស្រស់​ក្នុង​បុព្វហេតុ​ការពារ20150916_144840​កសាង​ជាតិ​មាតុភូមិ ដូច្នេះ​ហើយ​បានជាឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គី​ម អគ្គលេខាធិការ​សមាគម​​អតីត​យុទ្ធ​ជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​បាន​បង្កើត​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​នេះ​ឡើង​ដើម្បី​ចូលរួម​សួរសុខទុក្ខចែករំលែក​នូវ​បញ្ហា​ប្រឈម​ផ្សេង​ៗ​ដែល​កើត​មាន​ក្នុង​ជីវភាព​គ្រួសារ​របស់​យុទ្ធ​ជន។ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍បាន​ប្រសាសសន៏​បែប​នេះនៅ​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់គណៈ​ក​ម្មា​ធិ​ការ​សមាគមអតីត​យុទ្ធ​ជន​កម្ពុជានៅ​សាលាខេត្ដ​កំពត នា​ថ្ងៃ​ទី ​១៦ ​កញ្ញា ​​២០១៥​។ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ បានប្រកាស​ទទួលស្គាល់​សមាសភាពក​ម្មា​ធិ​ការ​សមាគមអតីត​យុទ្ធ​ជន​កម្ពុជានៅ​សាលាខេត្ដ​កំពត​រួមមាន លោក​ អ៊ុង វណ្ណារិទ្ធ មេបញ្ជាការសឹងរងខេត្ត ជាប្រធាន ​, លោក កែវ សុផល មេបញ្ជាការបេអឹមខេត្ត ជាអនុប្រធាន ​, លោក ថ្លាង ភារិន ស្នងការខេត្ត ជាអនុប្រធាន ​, លោកស្រី ព្រំ សុភាព ប្រធានមន្ទីរសង្គមកិច្ច និង និតិសម្បតិទា ជាអនុប្រធាន និងមានសមាជិកជាច្រើនរូបទៀត ។ការប្រកាសគឺធ្វើទ្បើងបន្ទាប់​ពី​អង្គសន្និបាតរបស់​សមាគមអតីត​យុទ្ធ​ជន​ទូ​ទាំង​ប្រទេស កាលពី​ថ្ងៃ​ទី០២ ​កញ្ញា ​​២០១៥ ដោយបាន​ប្រគល់​ភារកិច្ច​ឲ្យ​អគ្គលេខាធិការ​សមាគម អតីត​យុទ្ធ​ជន​ថ្មី ក្នុង​ការ​រៀបចំ​តាក់តែង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានាសំដៅ​លើកកម្ពស់​ការ​គ្រប់គ្រង និង​សិទ្ធិ​ទទួលបាន​គោល​របប​របស់​អតីត​យុទ្ធ​ជន និវត្តជន និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​កើត​មាន​នា​ពេល​កន្លង​មក​ ក្នុង​នោះ​បាន​ដាក់​ចេញ​នូវ​គោល​ការ​ណ៍​ពង្រីក​សាខាសមាគមអ​តី​តយុទ្ធ​ជន​ចាប់ពីថ្នាក់​ខេត្ត រាជធានី​ឲ្យ​ដល់​ឃុំ សង្កាត់ ​។ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គី​ម អគ្គលេខាធិការ​សមាគម​​អតីត​យុទ្ធ​ជន​កម្ពុជា​បាន​មាន​ប្រសាសន៍បន្តរទៀត​ថាៈរាជរដ្ឋាភិបាលបានសំរេចដំឡើង​ជូនដល់​អតីត​យុទ្ធ​ជន និង​គ្រួសារចំនួន​ ២០% បន្ថែមទៀតលើរបប​ឧបត្ថម្ភ​គោលនយោបាយ​មុន ។បន្ទាប់មកឯកឧត្តម នាយ​ឧត្តមសេនីយ៍ បានប្រគល់អំណោយដល់អតីត​យុទ្ធ​ជន និង​គ្រួសារប្រមាណ​៣០០​នាក់ដោយក្នុង​​ម្នាក់​ៗ​ទទួល​បាន​អំណោយ​ឧត្ដ​ម្ភ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ស​ម្ដេ​ចកិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន មី​១​កេស អង្ករ​១​កូន​បាវ និង​ថវិកា៥​ម៉ឺន​រៀល​។20150916_152738 20150916_144854