សៀមរាប៖ ចំនួនឈើគ្រញូងនិងឈើប្រណិតព្រមទាំងគ្រឿងសង្ហារឹមផ្សេងៗនិងម៉ាស៊ីនកែឆ្នៃឈើដែលសមត្ថកិច្ចរឹបអូសបានពីរទីតាំងសិប្បកម្មកែឆ្នៃឈើចំនួន៣កន្លែងនៅកណ្តាលក្រុងសៀមរាបកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកម្រើក
ក្រុងនិងខេត្តសៀមរាប។លោក ម៉ុង ប៊ុន លីម នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីបានឲ្យដឹងថា ឈើគ្រញូសរុបមានចំនួន ៩៩៤ដុំ ស្មើរ ១១៩២គីឡូក្រាម ស្មើរនិង ០,៩៩២ម៉ែតគូបនិងចំនួនឈើចម្រុះក្នុងនោះមានប្រភេទឈើបេង ធ្នង នាងនួន ឈ្លីក កកោះ គគី ចាក្រំ សរុបមានចំនួន៨,៨៤៨ម៉ែតគូបនិងម៉ាស៊ីនកែឆ្នៃឈើចំនួន៣គ្រឿង ចំណែកគ្រឿងសង្ហារឹមផ្សេងៗនៅមិនទាន់ដឹងចំនួនប៉ុន្មាននៅឡើយ ព្រោះសមត្ថកិច្ចកំពុងបន្តការរាប់មិនទាន់ចប់។
លោកនាយផ្នែកបន្តថា ក្រោយពីការបង្រាបម្ចាស់សិប្បកម្មកែឆ្នៃឈើទាំង៣កន្លែងធំៗខាងលើដែលរកស៊ីជួញដូរស្តុកឈើគ្រញូងនិងឈើប្រណិតដ៏មានតម្លៃបានរត់គេចខ្លួនបាត់អស់។ចំណែកសំភារផ្សេងៗនៅក្នុងផ្ទះមានម៉ូតូនិងរបស់ប្រើប្រាស់មួយចំនួនត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ។លោកសំរិទ្ធសុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបបានឲ្យដឹងថា ចំណែកថៅកែរោងសិប្បកម្មទាំង៣កន្លែងដែលរត់គេចខ្លួនបាត់សមត្ថកិច្ចនិងបន្តការស្រាវជ្រាវរកសាវតាដើម្បីអនុវត្តតាមផ្លូវច្បាប់។ដោយ ស៊ាន សុផាត ខេង ឧត្តម




































