ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៥គេបានឃើញសត្វស្លាបជាច្រើនប្រភេទរាប់រយក្បាលត្រូវបានគេសម្លាប់ហើយចងជើងព្យួរលក់តាមតូបចិញ្ចើមផ្លូវជាតិដែលស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យយ៉ាងអាណាធិបតេយ្យដោយគ្មានមន្ត្រីណាចុះបង្ក្រាបក្នុងការដាក់តាំលក់សត្វស្លាបចំរុះនោះឡើយ។អ្នកលក់សត្វស្លាបបានប្រាប់អ្នកយកព៌តមានកម្ពុជាថ្មីឲ្យដឹងថា សត្វស្លាបទាំងនេះត្រូវបានគាត់ទិញពីអ្នកប្រមាញ់យកមកលក់ហើយភាគច្រើនអ្នកប្រមាញ់នោះគឺជាអ្នកស្រុកម៉ាឡៃ ម្យ៉ាងទៀតកន្លែងដែលកំពុងតែដាក់លក់នេះគឺមានទទួលទិញសត្វស្លាប និងសត្វព្រៃជាច្រើនប្រភេទ និងមានភ្ញៀវដែលឆ្លងកាត់ទិញយកទៅធ្វើម្ហូមគឺមានលក់រាល់ថ្ងៃផងដែរ ។នៅតាមភោជនីយដ្ឋាននានាក្នុងខេត្តបន្ទាយមានជ័យដែលស្ថិតនៅត្រង់ផ្លូវបំបែកភូមិកូនដំរីនេះភាគច្រើនគឺមកកុំម្ម៉ង់ទិញសត្វស្លាបទាំងនោះយកទៅធ្វើម្ហូមលក់ ហើយជាងនេះទៅទៀតនោះគឺមានការកុំម្ម៉ង់ទិញយកសត្វទាំងនោះតាមលេខទូរស័ព្ទផងដែរដូចជាមានលក់សត្វស្លាប សត្វព្រៃ ពស់ អណ្តើក និងសត្វជាច្រើនប្រភេទទៀតដែលមានលក់ជាលក្ខណៈលួចលាក់រយៈពេលយូរយារណាស់មកហើយ ដោយសារតែអ្នកលក់សត្វព្រៃនៅភូមិកូនដំរីបានបង់លុយឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចទើបអាចដាក់លក់លួចលាក់បានដោយសេរីបាន។ប្រជាពលរដ្ឋបាននាំគ្នានិយាយថាការដាក់តាំងលក់លត្វព្រៃគ្រប់ប្រភេទនៅតាមដងផ្លូវជាតិយ៉ាងច្រើនដូច្នេះធ្វើឲ្យប្រជាពលរដ្ឋមានការសោកស្តាយយ៉ាងខ្លាំងទៅពេលថ្ងៃអនាគតសត្វព្រៃនឹងត្រូវរលាយហិនហោចជាមិនខានឡើយ ។ពាក់ព័ន្ធបញ្ហាដែលមានលក់សត្វព្រៃ និងសត្វស្លាបដោយសេរីនៅភូមិកូនដំរីអ្នកយកព័ត៌មានបានព្យាយាមទូរស័ព្ទទៅលោក នៅ និល នាយសង្កាត់រដ្ឋបាលព្រៃឈើឲ្យធ្វើកាតបំភ្លឺដែរ ប៉ុន្តែមិនអាចទំនាក់ទំនងបានឡើយ៕