ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៥នេះសមិត្តកិច្ចចំរុះមានមន្ត្រីកាំកុងត្រូល ពាណិជ្ជកម្ម និងមន្ត្រីនគបាលសេដ្ឋកិច្ចមួយក្រុមដែលដឹកនាំដោយលោក ហុងលៀង អនុប្រធានទីមួយនៃសាខាកាំកុងត្រួលខេត្តបន្ទាយមានជ័យបានចុះទៅពិនិត្យក្នុងផ្សារនិងក្រៅផ្សារសិរីសោភ័ណដើម្បីធ្វើការណែនាំដល់អាជីវករកុំឲ្យដាក់តាំងលក់នូវមុខទំនិញដែលកាំងកុងត្រូលធ្វើការហាមឃាត់។ក្នុងការចុះហាមឃាត់មិនឲ្យដាក់តាំងលក់នូវទំនិញធ្វើការហាមឃាត់នោះលោកហុងលៀងបាននិយាយថាក្រុមលោកចុះមកពិនិត្យក្នុងផ្សារសិរីសោភ័ណនេះគឺដើម្បីជូនដំណឹងដល់សាធារណៈជន ពាណិជ្ជករនាំចូលចែកចាយ អ្នកលក់រាយ និងប្រជាពលរដ្ឋទិញយកទៅបរិភោគនូវផលិតផលម្ហូបអាហារនៃចក្រភពអង់គ្លេសរបស់ក្រុមហ៊ុន Atkins Internafeonal BV ផលិតនំសូកូឡា Atkins endulge choeolate Break wafeasពីផ្សារបន្ទាប់ពីសង្ស័យថាមានមេរោគចម្លងចូលបាក់តេរីsalmonella។លោកលៀងបានបន្តទៀតថាក្នុងវិធានការប្រុងប្រ័ត្នជាមុននេះដើម្បីធ្វើការទប់ស្កាត់គ្រោះថ្នាក់ដល់សុខភាពរបស់ប្រជពលរដ្ឋសូមប្រជាពលរដ្ឋទាំងអស់កុំបរិភោគនូវផលិតផលដូចជំរាបខាងលើនេះឲ្យសោះ។ដោយឡែកចំពោះពាណិជ្ជករនាំចូល ចែកចាយ លក់រាយសូមសហការជាមួយមន្ត្រីកាំកុងត្រូលនិងអាជ្ញាធរមានសមិត្តកិច្ចដើម្បីធ្វើការទប់ស្កាត់នៅការនាំចូលនិងប្រមូលទិញនូងផលិតផលដែលមានបញ្ហាដូចខាងលើលក់នៅទីផ្សារកម្ពុជាឲ្យសោះ៕