ខេត្តបន្ទាយមានជ័យ៖ ទូរទស្សន៍ចាស់ៗរាប់ម៉ីនគ្រឿងដែលមានផ្ទុកគ្រឿងអេឡិចត្រូនិចជាកាកសំណល់គេចោលនៅប្រទេសថៃត្រូវបានឈ្មួញនាំពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកតំបន់ម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យយ៉ាងខ្លាំង ។សកម្មភាពដែលក្រុមឈ្មួញ នាំចូលទូរទស្សន៍ចាស់ៗដែលមានផ្ទុកគ្រឿងអេឡិចត្រូនិចនោះបំពាននឹងច្បាប់ហាមឃាត់របស់ក្រសួងបរិស្ថាន ។ការនាំចូលកាកសំណល់ទូរទស្សន៍ចាស់ៗបែបនេះវាបង្កឲ្យផលប៉ះពាល់ដល់បរិស្ថានធ្ងន់ ហើយបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងសត្វទៀតផងដែរ ។នៅពេលដែលគេចោលគ្រឿងអេឡិចត្រូនិចទូរទស្សន៍ៗចាស់នោះត្រូវបានឈ្មួញនាំចូលគេដឹកជញ្ជូនអូសតាមរទះរបស់កម្មករឆ្លងកាត់ច្រកតំបន់ម៉ាឡៃហើយយកមកស្តុកទុកក្នុងឃ្លាំងមួយកន្លែងនៅស្រុក ម៉ាឡៃបន្ទាប់មកត្រូវបានឈ្មួញដឹកតាមរថយន្តកាមរីនិងរថយន្តឡង់គ្រីស័រចាស់១គ្រឿងយកទៅបោះលក់នៅក្នុងខេត្តបន្ទាយមានជ័យ។សកម្មភាពនៃការនាំចូលទូរទស្សន៍ចាស់ៗតាមច្រកតំបន់ម៉ាឡៃឈ្មូញធ្វើជាចំហរមិនខ្លាចអ្វីនោះឡើយសកម្មភាពនោះឈ្មួញធ្វើឡើងជាយូឆ្នាំមកហើយ។ឈ្មួញដែលរកស៊ីទូរទស្សន៍ចាស់ៗនោះមានឈ្មោះញ៉ាញ់យកមកស្តុកទុកនៅភូមិកណ្តាល ឃុំម៉ាឡៃហើយយកទៅបោះឱ្យឈ្មូញធំនៅក្រុងសិរីសោភ័ណមានឈ្មោះម៉ាន់នៅចំណុចផ្លូវលេខ១និងឈ្មួញឈ្មោះ យ៉េងនៅចំណុចក្បែរផ្សារម៉ាឡៃជាប់ផ្លូវជាតិលេខ៥៩B។ជុំវិញបញ្ហានេះ អ្នកយកព័ត៌មានបានទំនាក់ទំនងទៅលោក ចាបសាវ៉ាតប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំច្រកតំបន់ម៉ាឡៃឱ្យជួយបំភ្លឺពីបញ្ហានេះ ទូរស័ព្ទលោកមិនអាចទាក់ទងបាននោះទេ។ចំពោះ លោក លីន សូសាណាប្រធានស្នាក់ការកាំកុងត្រូលប្រចាំច្រកតំបន់ម៉ាឡៃបានប្រាប់ឱ្យដឹងថាការនាំចូលទូរទស្សន៍ចាស់ៗនោះខាងលោកមិនសូវបាដឹងនោះទេលោកសូមបង្វែទៅសាកសួរខាងគយទើបដឹងច្បាស់ជាងពីព្រោះខាងកាំកុងត្រូលត្រួតពិនិត្យផ្នែកទំនិញផលិត ផលម្ហូបអាហារដែលមានកានាំចូលតែប៉ុណ្ណោះ។បញ្ហានាំចូលទូរទស្សន៍ចាស់ៗបែបនេះ លោក យឹម លីប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យប្រាប់ឱ្យ ថាទូរទស្សន៍ចាស់ៗដែលនាំចូលមកនោះគឺជាសំណល់ប្រកបដោយគ្រោះថ្នាក់បើយកមកកែច្នៃនិងដុតចោលវាប៉ះពាល់លំហបរិយាកាសបើសិនចោលលើដីធ្វើឱ្យខូចគុណភាពដីនិងចោលចូលក្នុងទឹកក៏ធ្វើឱ្យប៉ះពាល់ទឹកនោះផងដែរ។លោកបញ្ជាក់ឱ្យដឹងទៀតថាបញ្ហាកាកសំណល់គ្រឿងអេឡិចត្រូនិចទូរទស្សន៍ចាស់ៗនេះក្រសួងបរិស្ថានកំពុងតែមានការរឹតបណ្តឹងខ្លាំងផងដែរ៕